ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីទូកដឹកភ្ញៀវទេសចរជិត២០នាក់ លិ.ចកណ្តាលសមុទ្រ​

14 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលព្រំដែនទឹកឲ្យដឹងថា នៅថ្ងៃ​ទី២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ វេលាម៉ោង​ជាង៤កន្លះល្ងាច មានករណីលិចទូកមួយគ្រឿងដែលដឹកទំនិញ​និងមានដឹកភ្ញៀវទេសចរណ៍​បរទេសផងរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ​ (ទូកធំបណ្តោយ២៦ម៉ែត្រ ទទឹង​៦ម៉ែត្រ​)…

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលព្រំដែនទឹកឲ្យដឹងថា នៅថ្ងៃ​ទី២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ វេលាម៉ោង​ជាង៤កន្លះល្ងាច មានករណីលិចទូកមួយគ្រឿងដែលដឹកទំនិញ​និងមានដឹកភ្ញៀវទេសចរណ៍​បរទេសផងរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ​ (ទូកធំបណ្តោយ២៦ម៉ែត្រ ទទឹង​៦ម៉ែត្រ​) នៅសមុទ្រម្តុំជិតកូនកោះ​ ស្ថិតក្នុងភូមិដេីមថ្កូវ​ សង្កាត់​កោះ​រ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ ដែលតាមការអះអាងបឋមថា ទូកលិចដោយសារខូចម៉ូទ័របូមទឹក​។

សមត្ថកិច្ចនៅក្រុងកោះរ៉ុងឲ្យដឹងដែរថា ក្រោយកើតហេតុ សមត្ថកិច្ចចំរុះ ប្រជាពលរដ្ឋដែលនៅជិត និងក្រុមសង្គ្រោះស្មគ្រ័ចិត្តមានម៉ូតូទឹក ខាងអូបរ័ល្បឿនលឿន ក្នុងនោះក៍មានក្រុមការងារអូបរ័អ្នកឧកញ៉ាទៀ វិចិត្រផងដែរ បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សនៅលើទូកទាំងអស់បានដោយសុវត្ថិភាព ប៉ុន្តែទូកបានលិចបាត់ចូលទៅក្នុងសមុទ្រ បណ្តាលឲ្យខូច​ខាត​សម្ភារៈ​រួមមាន៖

១-ទូក១គ្រឿងលិចបាត់ទាំងស្រុង
២-ស៉ីម៉ងត៍២តោន
៣-ម៉ូតូ​Scopy​ ១គ្រឿង​
៤-សម្ភារៈជាទំនិញចំរុះជាច្រេីនមុខទៀត។

ចំពោះមនុស្សដែលជួយស្រង់បានជាអ្នករួមដំណេីរលើទូកសរុប​ ១៨នាក់​ ស្រី០៦​នាក់​ ក្នុងនោះ មានជនបរទេស​ ០៩នាក់​ ស្រី​០៥នាក់​ ​និងជនជាតិ​ខ្មែរ​ ០៩នាក់​ ស្រី០១នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ