ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វប្បធម៌​នៃការ​ចែករំលែក ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភទឹក​ពិសា​កម្ពុជា​ និង​ភេសជ្ជៈ ដល់​ក្រសួងមុខងារសាធារណៈ ត្រៀម​រៀបចំ​ការ​ប្រលងជ្រើសមន្ត្រីរាជការ​ស៊ី​វិល

5 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ យល់​ដឹង​ពី​ទុក្ខ​ធុរៈ ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា និង​ស្មារតី​វប្បធម៌​នៃ​ការ​ចែករំលែក ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បន្ត​ឧបត្ថម្ភ ទឹក​ពិសា​កម្ពុជា និង​ភេសជ្ជៈ…

រាជធានីភ្នំពេញ ​៖ យល់​ដឹង​ពី​ទុក្ខ​ធុរៈ ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា និង​ស្មារតី​វប្បធម៌​នៃ​ការ​ចែករំលែក ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បន្ត​ឧបត្ថម្ភ ទឹក​ពិសា​កម្ពុជា និង​ភេសជ្ជៈ ចំនួន ២,១០០​កេស ជូន​ដល់​ក្រសួង​មុខងារសាធារណៈ ដើម្បី​ត្រៀម​សម្រាប់​ប្រើប្រាស់​ ក្នុង​ការ​ប្រលង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ី​វិល នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​។

ក្រោម​ស្មារតី​ផ្ដល់​ត្រលប់​ទៅ​សង្គម​វិញ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​រសៀល​ថ្ងៃ​ទី ​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ចូលរួម​ដោយ អ្នកឧកញ៉ា លាង ម៉េ​ង និង​ក្រុមការងារ បាន​ចុះ​ផ្ទាល់​ដល់​ក្រសួង​មុខងារសាធារណៈ ដើម្បី​ធ្វើការ​សំណេះសំណាល និង​ចូលរួម​ពិធី​ប្រគល់​-​ទទួល ទឹក​ពិសា​កម្ពុជា និង​ភេសជ្ជៈ​ ។

គួរ​រំ​ឮ​ក​ដែរ​ថា​ ការ​ឧបត្ថម្ភ ទឹក​ពិសា​កម្ពុជា និង ភេសជ្ជៈ ដល់​ក្រសួង​មុខងារសាធារណៈ​នេះ មិនមែន​ជា​លើក​ទី​ ១​ ទេ ដោយ​កាលពី​ខែកក្កដា​កន្លង​ទៅ​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង ទឹក​ពិសា​កម្ពុជា ចំនួន ២,២៥០កេស ជូន​ដល់​ក្រសួង​ផង​ដែរ ក្នុង​កំឡុង​ពេល​នៃ​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស ​គ្រូបង្រៀន​បឋម​សិក្សា ​។

ការ​បន្ត​ឧបត្ថម្ភ​ជា​ហូរហែ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ ​ពី​ទំហំ​នៃ​ទឹកចិត្ត​សប្បុរស ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​មុខងារសាធារណៈ ក្នុង​ការ​លើកកម្ពស់​សមត្ថភាព ប្រសិទ្ធភាព និង សមិទ្ធកម្ម​ក្នុង​រដ្ឋបាល​សាធារណៈ​។ ជា​ពិសេស នេះ ជា​កាយវិការបង្ហាញ​នូវ​វប្បធម៌​ចែករំលែក និង​ផ្ដល់​ត្រលប់​ទៅ​កាន់​សង្គម​វិញ​យ៉ាង​ពិតប្រាកដ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ ​៕ អត្ថបទសហការ