ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​បែ​.​ក​.​ថ្នាំ​.​ខឹ​.​ង​.សុំ​លុយ​ម្ដាយ​មិន​បាន កា​.​ប់​.​ប្រ​.​ហា​.​រ​.​ដោយ​ពូ​.​ថៅ​ស្លា.ប់​ក្នុង​ថ្លង់​ឈាម

6 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ជា​ពន់ពេក ដោយ​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​៦៤​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ត្រូវ​បានកូន​ប្រុស​បង្កើត​យក​ពូថៅ​កាប់​និង​វាយ​ត្រូវ​ក្បាល​ច្រើន​កន្លែង​បណ្ដាល​ឱ្យ​ផុង​លលាដ៍​ស្លាប់​ក្នុង​ថ្លុកឈាម ត្រង់​ចំណុច​វាលស្រែ​មួយ​កន្លែង មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ពីរ​គីឡូម៉ែត្រ ។…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ជា​ពន់ពេក ដោយ​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​៦៤​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ត្រូវ​បានកូន​ប្រុស​បង្កើត​យក​ពូថៅ​កាប់​និង​វាយ​ត្រូវ​ក្បាល​ច្រើន​កន្លែង​បណ្ដាល​ឱ្យ​ផុង​លលាដ៍​ស្លាប់​ក្នុង​ថ្លុកឈាម ត្រង់​ចំណុច​វាលស្រែ​មួយ​កន្លែង មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ពីរ​គីឡូម៉ែត្រ ។ ហើយ​កូនប្រុស​ចិត្ត​អប្រិយ​ជា​មនុស្ស​បែក​ថ្នាំ​ញៀន ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង កាលពី​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០២៤ ថា ហេតុការណ៍​អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ត្រង់​ចំណុច​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​លិច​វត្ត ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយ​កូន​ឈ្មោះ គុយ ដុល្លា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​លិច​វត្ត ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ បាន​សម្លាប់​ម្ដាយ​ដោយ​ប្រើ​ពូថៅ​កាប់​ជា​ច្រើន​ពូថៅ​ទៅ​លើ​ឈ្មោះ​ជាម ពៅ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​មុន​កើតហេតុ ស្ត្រី​ចំណាស់​ជា​ម្ដាយ​បាន​ធ្វើ​ដំណើរ​មក​មើល​គេ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​២០០០​ម៉ែត្រ​។ ស្រប​ពេល​ដែល​កំពុង​តែ​អង្គុយ​ក្រោម​ដើម​អំពិល​ហូប​ផ្លែ​មួយ​ដើម បន្ទាប់​មក​ស្រាប់តែ​កូនប្រុស​បែក​ថ្នាំ បាន​មក​ដល់​មិន​បាន​សួរនាំ​អ្វី​វែង​ឆ្ងាយ​នោះ​ទេ គឺ​បាន​ប្រើ​ពូថៅ​កាប់​លើ​ក្បាល​ម្ដាយ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​។

សាក្សី​នៅ​កន្លែង​កើតហេតុ គឺជា​ក្រុម​អ្នកស៊ីឈ្នួល​ច្រូតស្រូវ ដែល​ឃើញ​ហេតុការណ៍​នោះ​មិន​បាន​ចូល​ទៅ​ជួយ​អន្តរាគមន៍​នោះ​ទេ ព្រោះ​កូនប្រុស​មាន​ពូថៅ​ក្នុង​ដៃ ណាមួយ​ពួក​គាត់​ជា​មនុស្ស​ចាស់​ទៀត​។ ហើយ​ក៏​បាន​នាំ​គ្នា​រត់​ចេញពី​ស្រែក​មក​រាយ​ការ​ជូន​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ពូន ឲ្យ​បានដឹង​ពី​ករណី​ឃាតកម្ម​ដែល​បាន​កើតឡើង​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​សុំ​គោលការណ៍​ពី​លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ ដោយ​មាន​កម្លាំង​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​សព​ស្ត្រី​ជា​ម្ដាយ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឱ្យ​អាណោចអាធ័ម ។

ជាមួយ​គ្នា​នោះ បាន​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​សព​ហើយ​កម្លាំង​មួយ​ផ្នែក​ទៀត បាន​ប្រតិបត្តិការ​ដេញ​តាម​ប្រមាញ់​កូនប្រុស​ជា​ឃាតករ​ដោយ​ចាប់​បាន​នៅ​ចំណុច​រោង​ពុះអុស​ស្វាយចន្ទី ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ ដក​ហូប​បាន​ពូថៅ​មួយ​ហើយ​ពូថៅ​នេះ​គឺជា​របស់​ម្ចាស់​រោង​ដែល​គេ​ទុក​សម្រាប់​ពុះអុស ហើយ​ក៏​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ដើម្បី​សួរនាំ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កូនប្រុស​ចិត្ត​អប្រិយ​ជា​មនុស្ស​បែក​ថ្នាំ​បាន​ឆ្លើយ​ថា មូលហេតុ​ដែល​សម្លាប់​ម្ដាយ​ដោយ​សុំ​លុយ​មិន​បាន ទើប​សម្លាប់​បែប​នេះ ។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា កន្លង​មក កូនប្រុស​របស់​ស្ត្រី​ចំណាស់​នេះ ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​លើក គឺ​បទ​ចែកចាយ​គ្រឿងញៀន ហើយ​ត្រូវ​បាន​ដោះ​លែង​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ ប្រមាណ​ពីរ​ទៅ​បី​ឆ្នាំ​។ តែ​ជន​នេះ​មាន​សតិ​មិន​ប្រក្រតី ពេល​ខ្លះ​ទាមទារ​ឲ្យ​ម្ដាយ​ចែក​ដី​ភូមិ​ពេល​ខ្លះ​ទៀត ចង់​ប្រើ​អំពើ​ហិង្សា​វាយ​លើ​ម្ដាយ តែ​ដោយសារ​ម្ដាយ​មាន​មេត្តាធម៌​មិន​បាន​តប​តែ​អ្វី​ចំពោះ​កូន​នោះ​ទេ​សុខចិត្ត​សម្ងំ​នៅ​ស្ងៀម​រហូត​ទាល់តែ​ថ្ងៃ​កើតហេតុ ហើយ​កូន​ម្នាក់​នេះ​គឺជា​កូនពៅ​គេ​ក្នុង​ចំណោម​បងប្អូន​ប្រុស​បួន​នាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ