ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បិទ​ស្ថាន​ទូត​នៅ​កៀវ​ព្រោះ​ខ្លាច​រង​ការ​វា.​យ​ប្រហារ​តាម​អាកា​ស

8 ម៉ោង មុន

ទី​ក្រុង​កៀវ៖ នៅ​ល្ងាច​ថ្ងៃ​ពុធ​ អាមេរិក​បញ្ជា​ឱ្យ​បិទ​​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ទី​ក្រុង​កៀវ​ជា​បន្ទាន់​ និង​ដោយ​ឥត​​​កំណត់ថា​​នឹង​បើក​​វិញ​នៅ​ពេល​ណា​ទេ​​ដោយ​សារ​មើល​សភាព​ការណ៍​មិន​ស្រួល​ក្រោយ​ពេល​រុស្ស៊ី​ព្រមាន​ធ្ងន់​ៗ​ថា​ខ្លួន​នឹង​សង​សឹក​ចំពោះ​ករណី​ដែល​អាមេរិក​បណ្ដោយ​ឱ្យ​អ៊ុយ​​ក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​កម្ទេច​ឃ្លាំង​ស្តុក​ទុក​អាវុធ​របស់​រុស្ស៊ី​កាល​យប់​មិញ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សភាព​ការណ៍​កាន់​តែ​ក្ដៅ​គគុក​មែន​ទែន​ហើយ​ ហើយ​រុស្ស៊ី​ចាត់​ទុក​ថា​ការ​បាញ់​មីស៊ីល​ម៉ាក​អាត់​តា​ខំ​៨​គ្រាប់​ (បាញ់​ចំ​គោល​ដៅ​៦​គ្រាប់​ និង​ត្រូវ​រុស្ស៊ី​បាញ់​ធ្លាក់​២​គ្រាប់)​ ជា​ស្នាដៃ​របស់​អាមេរិក ឬ​មាន​អាមេរិក​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​។…

ទី​ក្រុង​កៀវ៖ នៅ​ល្ងាច​ថ្ងៃ​ពុធ​ អាមេរិក​បញ្ជា​ឱ្យ​បិទ​​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ទី​ក្រុង​កៀវ​ជា​បន្ទាន់​ និង​ដោយ​ឥត​​​កំណត់ថា​​នឹង​បើក​​វិញ​នៅ​ពេល​ណា​ទេ​​ដោយ​សារ​មើល​សភាព​ការណ៍​មិន​ស្រួល​ក្រោយ​ពេល​រុស្ស៊ី​ព្រមាន​ធ្ងន់​ៗ​ថា​ខ្លួន​នឹង​សង​សឹក​ចំពោះ​ករណី​ដែល​អាមេរិក​បណ្ដោយ​ឱ្យ​អ៊ុយ​​ក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​កម្ទេច​ឃ្លាំង​ស្តុក​ទុក​អាវុធ​របស់​រុស្ស៊ី​កាល​យប់​មិញ

ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សភាព​ការណ៍​កាន់​តែ​ក្ដៅ​គគុក​មែន​ទែន​ហើយ​ ហើយ​រុស្ស៊ី​ចាត់​ទុក​ថា​ការ​បាញ់​មីស៊ីល​ម៉ាក​អាត់​តា​ខំ​៨​គ្រាប់​ (បាញ់​ចំ​គោល​ដៅ​៦​គ្រាប់​ និង​ត្រូវ​រុស្ស៊ី​បាញ់​ធ្លាក់​២​គ្រាប់)​ ជា​ស្នាដៃ​របស់​អាមេរិក ឬ​មាន​អាមេរិក​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​។ ពី​កិច្ច​ប្រជុំ​ជី​ម្ភៃ​នៅ​​​ប្រេស៊ីល ប្រមុខ​ការ​ទូត​រុស្ស៊ី លោក​ឡាវ​រ៉ូស (Lavrov)​ ថ្លែង​ថា​បើ​គ្មាន​អាមេរិក​ជួយ​ជ្រោម​ជ្រែង​ផ្នែក​បច្ចេក​ទេស​ទេ អ៊ុយ​ក្រែន​មិន​ចេះ​បាញ់​មីស៊ីល​នេះ​ឡើយ​ ហើយ​ក៏​មិន​អាច​បាញ់​ចំ​គោល​ដៅ​​ដល់​ថ្នាក់​ហ្នឹង​ដែរ​។

នៅ​ក្នុង​ស្ថាន​ការណ៍​វិវត្ត​ចុង​ក្រោយ​នេះ ក្រសួង​ការ​បរទេស​អាមេរិក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​១​​ដែល​មាន​សេចក្ដី​ថា​ «​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​នៅ​ទី​ក្រុង​កៀវ​បាន​ទទួល​ព័ត៌​ច្បាស់​ការណ៍​ពី​ប្រភព​សម្ងាត់​ថា​ទី​នេះអាច​នឹង​ទទួល​រង​ការ​វាយ​ប្រហារ​តាម​ផ្លូ​វអាកាស​នៅ​ក្នុង​ពេល​ឆាប់​ៗ​បំផុត​នេះ​។ ដូច្នេះ ស្ថាន​ទូត​ត្រូវ​តែ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ទាំង​ស្រុង​។ ស្ថាន​ទូត​​នឹង​បិទ​ទ្វារ​ដើម្បី​​បង្ការ​ខ្លួន​ពី​ហេតុ​ការណ៍​​​ផ្សេង​ៗ​ ​។ បុគ្គលិក​ដែល​បម្រើ​ការ​នៅក្នុ​ងស្ថាន​ទូត​ត្រូវ​ស្វែង​រក​ទី​កន្លែង​សុវត្ថិ​ភាព​ដើម្បី​ជ្រក​កោន​»​។​

ស្ថាន​ទូត​អាមេរិក​បាន​​ណែ​នាំ​​ពល​រដ្ឋ​របស់​ខ្លួន​ទាំង​អស់​ត្រូវ​ស្វែង​រក​ទី​កន្លែង​ជ្រក​កោន​ទុក​ជា​មុន​ដើម្បី​បង្ការ​ខ្លួន​ពី​ការ​វាយ​ប្រ​ហារ​ណា​មួយ​តាម​ផ្លូវ​អាកាស​។ ការ​ព្រមាន​​នេះ​​ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​ចូល​ទឹក​ដី​រុស្ស៊ី​ដើម្បី​ឆ្លៀត​ឱកាស​ដែល​ខ្លួន​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​លោក​បៃដិន​ដែល​ជិត​ផុត​អាណត្តិ​។ ដូច្នេះ​យ៉ាង​ហោច​ណាស់​ អ៊ុយ​ក្រែន​នៅ​សល់​ពេល​២​ខែ​ទៀត​ដើម្បី​បាញ់​មីស៊ីល​​​ចូល​ទឹក​ដី​រុស្ស៊ី​​។ ​រួច​ហើយ​ចាំ​គិត​គ្នា​ទៀត​នៅ​ពេល​លោក​ត្រាំ​ឡើង​​​កាន់​អំណាច​​។

ការ​បាញ់​មីស៊ីល​នោះ​ក៏​ធ្វើ​ឡើង​ចំ​ខួប​មួយ​ពាន់​ថ្ងៃ​នៃ​សង្គ្រាម​អ៊ុយ​ក្រែន​ផង​ដែរ​។ រុស្ស៊ី​ធ្លាប់​ព្រមាន​ក្រុម​បស្ចិម​ប្រទេស​ជា​ច្រើន​ខែ​មក​ហើយ​ថា​​បើ​ទី​ក្រុង​វ៉ាស៊ីនតោន​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ជំនួយ​របស់​អាមេរិក អង់គ្លេស និង​បារាំង​ចូល​ទឹក​ដី​រុស្ស៊ី​ ពេល​នោះ​រុស្ស៊ី​ចាត់​ទុក​ថា​អង្គ​ការ​ណាតូ​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​នេះ​ដោយ​ផ្ទាល់​។ មាន​ន័យ​ថា​បើ​រុស្ស៊ី​វាយ​បក​ មិន​មែន​វាយ​ត្រឹម​អ៊ុយ​ក្រែន​ទេ​គឺ​វាយ​ក្រុម​ប្រទេស​ដែល​នៅ​ពី​ក្រោយ​​ខ្នង​អ៊ុយ​ក្រែន​តែ​ម្ដង​។

លោក​ពូទីន​ក៏​ធ្លាប់​ព្រមាន​​កាល​ពី​ខែ​តុលា​ថា​លោក​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ទាន់​ចិត្ត​បើ​អ៊ុយ​ក្រែន​ប្រើ​មីស៊ីល​របស់​អា​មេរិក​វាយ​ប្រហារឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​។​ កាល​ពី​ថ្ងៃ​អង្គារ​ លោក​​​បាន​ចុះ​ហត្ថ​លេខា​លើ​ក្រឹត​ថ្មី១​​ដែល​ធ្វើ​បច្ចុប្បន្ន​ភាព​នយោ​បាយ​នុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​ដើម្បី​រក្សា​សិទ្ធិ​ប្រើ​ប្រាស់​អាវុធ​នេះ​​​ក្នុង​ករណី​ដែល​ខ្លួន​ទទួ​លរង​ការ​វាយ​ប្រហារ​តាម​គ្រប់​រូប​ភាព​។

មាន​ន័យ​ថា​មិន​ចាំ​បាច់​​រង​ការ​វាយ​ប្រហារ​ដោយ​នុយ​ក្លេអ៊ែរ និង​មិន​ចាំ​បាច់​រង​ការ​វាយ​ប្រហារទ្រង់​ទ្រាយ​ធំ​ទេ​។ សំខាន់​ឱ្យតែ​​ហ៊ាន​ប៉ះ​រុស្ស៊ី​ត្រឹម​តែ​ប៉ុន​សរ​សៃ​សក់​ រុស្ស៊ី​នឹង​ពិចារណា​ប្រើ​ប្រាស់​នុយ​ក្លេអ៊ែរ​ភ្លាម​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពី​កិច្ច​ប្រជុំ​ជី​ម្ភៃ​ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ក៏​បញ្ជាក់​ត្រង់​ចំណុច​នេះ​​ផង​ដែរ​ថារដ្ឋាភិបាល​របស់​លោក​នឹង​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ទប់​ស្កាត់​​សង្គ្រាម​នុយ​ក្លេអ៊ែរ​ឱ្យ​ខាង​តែ​បាន​ទោះ​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ