ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! កីឡាករ នុប តុលា ក្រោយបា.ត់ខ្លួន និង​សង្ស័យបញ្ច.ប់គ្រ.ប់យ៉ាងលើស្ពានព្រែកសំរោង

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយសង្ស័យលោតទឹកសម្លាប់ខ្លួន កីឡាករ នុប តុលា ខ្សែការពារសមាគមកីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ ត្រូវ​បាន​សមត្ថកិច្ចរក​ឃើញ​ថា​ស្លាប់បាត់ហើយនៅ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្ដាល​​។…

រាជធានីភ្នំពេញ ៖ ក្រោយសង្ស័យលោតទឹកសម្លាប់ខ្លួន កីឡាករ នុប តុលា ខ្សែការពារសមាគមកីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ ត្រូវ​បាន​សមត្ថកិច្ចរក​ឃើញ​ថា​ស្លាប់បាត់ហើយនៅ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្ដាល​​។ នេះបើ​តាម​ការអះអាង​របស់​អ្នក​នាង ឈឹ​ម បញ្ញា​រ៉ា ជាភរិយា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​។ គួររំលឹកថា ខ្សែការពារ​សមាគម​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ​កីឡាករ នុប តុលា សង្ស័យ​បញ្ចប់​គ្រប់យ៉ាង​លើ​ស្ពាន​ព្រែក​សំរោង

​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា នុប តុលា អតីត​កីឡាករព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ណា​ហ្គា​វើ​ល​ដ៍រូបនេះ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖«​ខ្ញុំ​សោក​សា្តយ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ ខ្ញុំ​កែខ្លួន​លែង​បាន​ហើយ លក់​ទាំង​ឈ្មោះ លក់​ទាំង​កេរ្តិ៍ឈ្មោះ​ខ្លួ​នឯង និង​គ្រួសារ ពេល​នេះ​​ខ្ញុំ​លា​អ្នក​ទាំងអស់​គ្នា​ហើយ ​Rip សុំ​ទោស​ប្រពន្ធ​សម្លាញ់ និង​កូន ប៉ា​ម៉ាក់​»​។ ក្រោយ​មានការ​បង្ហោះ​នេះ ក្រុម​គ្រួសារ​បាន​ចេញ​ស្វែងរក​រូបគេ រហូត​ប្រទះ​ឃើញតែ ម៉ូតូ ស្បែកជើង និង​ទូរ​ស័ព្ទ នៅ​ម្តុំ​ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​
តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ លុះមក​ទល់​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ទើប​ទទួល​បាន​ដំណឹង​
ថា ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះបាន​ស្លាប់​ ។

ភរិយា​របស់​កីឡាករ នុប តុលា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្វាមី​របស់​ខ្លួនបាន​ទទួលមរណភាព​ហើយ ដោយ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​នៅ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្ដាល​។ បើ​តាមស្ត្រីជាភរិយា ខ្សែប្រយុទ្ធ​ក្រុម​ក្រសួងមហាផ្ទៃ​រូប​នេះ មាន​បញ្ហា​បំណុល ដោយសារ​លេងល្បែង ជា​ពិសេស​ល្បែងភ្នាល់​បាល់ ទើប​ឈាន​ដល់​សម្រេចចិត្ត​ធ្វើ​អត្តឃាត​។

គួររំលឹកផងដែរថា នុប តុលា ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង​ក្នុង​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ពី​ឆ្នាំ២០១៣ ដល់​២០២០​។

ណា​ហ្គា​វើ​ល​ដ៍ និង​គិរីវង់​សុខ​សែន​ជ័យ​ជា​ក្លិប​បន្តបន្ទាប់ ខណៈ​ក្រសួងមហាផ្ទៃ​ជា​ក្លិប​ចុង​ក្រោយ​ដែល​រូប​គ​កំពុង​លេង​ ។ ខ្សែប្រយុទ្ធ វ័យ​២៨​ឆ្នាំ​រូប​នេះ ជាប់​ជម្រើសជាតិ​ឈុត​ធំ​ពី​ឆ្នាំ ២០១៤ ដល់២០១៧ ដោយ​បង្ហាញខ្លួន​បាន​២៧​ប្រកួត បន្ទាប់​ពី​ជាប់​ឈុត U16, U19, U22 និង U23 គិត​ចាប់តាំងពី​ឆ្នាំ ២០១១​មក។

ក្រោយទទួលដំណឹងដ៏រន្ធត់នេះ លោក ស៊ុំ វណ្ណា ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ក្រសួងមហាផ្ទៃបានបង្ហោះសារថា«តាំង​នាម​ឲ្យ​ក្រុមការងារ​គ្រូ និង​កីឡាករ​ទាំងអស់​របស់​សមាគម​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ បង​សូម​អរគុណ​ស្នា​ដៃ លោក នុប តុលា ចំពោះ​សមាគម ។

ពួក​យើង​នឹង​ចង​ចាំ​ប្អូនរហូត ហើយ​សូម​កុស​លផល​បុណ្យ​ដែល​បង​បាន​ធ្វើ​ សូម​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ប្អូន ជា​យាន​ឲ្យ​ប្អូន​ទៅ​កាន់​សុគតិភព»។

នៅលើផេកផ្លូវការរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃក៏គេឃើញបង្ហោះសាររំលែកទុក្ខក្នុងខ្លឹមសារថា«ក្នុង​នាម​ថ្នាក់ដឹកនាំ ក្រុមការងារ​គ្រូបង្វឹក និង​កីឡាករ​ទាំងអស់​របស់​សមាគម​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព កីឡាករ នុប តុលា សូម​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​កីឡាករ នុប តុលា បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សមាគម​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​នូវការ​បាត់បង់
ធនធាន​កីឡាករ​ដ៏​សំខាន់​របស់​សមាគម ក៏​ដូច​ជា​បាល់ទាត់​កម្ពុជា​ទាំងមូល​ផង​ដែរ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ