ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នៅ​តែ​បន្ត​ជួយ​កម្ពុជា​ ក្នុង​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​របស់​ខ្លួន ​តាម​ស្ថានភាព​ជាក់ស្តែង និង​តាម​កាលៈទេសៈ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ប្រធាន​គណៈកម្មាធិការ​ថវិកា នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា តំ​ណាង​ប្រជាជន​ចិន​ទូ​ទាំងប្រទេស​ បាន​បញ្ជាក់​ថា​ ចិន​នៅ​តែ​បន្ត​ជួយ​ដល់កម្ពុជា​ ក្នុង​កា​រស​ម្រេច​បាន​នូវការ​អភិវឌ្ឍរបស់ខ្លួន​តាមស្ថានភាព​ជាក់ស្តែង និង​បន្ត​ជួយ​ដល់​កម្ពុ​ជាតា​មកាលៈ​ទេសៈ​ ។…

រាជធានី​ភ្នំពេញ ​៖ ​ប្រធាន​គណៈកម្មាធិការ​ថវិកា នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា តំ​ណាង​ប្រជាជន​ចិន​ទូ​ទាំងប្រទេស​ បាន​បញ្ជាក់​ថា​ ចិន​នៅ​តែ​បន្ត​ជួយ​ដល់កម្ពុជា​ ក្នុង​កា​រស​ម្រេច​បាន​នូវការ​អភិវឌ្ឍរបស់ខ្លួន​តាមស្ថានភាព​ជាក់ស្តែង និង​បន្ត​ជួយ​ដល់​កម្ពុ​ជាតា​មកាលៈ​ទេសៈ​ ។

ការ​បញ្ជាក់​បែប​នេះ ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រ​តិភូសភា​តំណាង​ប្រជាជន​ចិន ដឹកនាំ​ដោយ លោក ស៊ី ហុង​ឆាយ ប្រធាន​គណៈកម្មាធិការ​ថវិកា នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា តំណាង​ប្រជាជនចិន​ទូ​ទាំង​ប្រទេស នា​ព្រឹក​ថ្ងៃទី​១៩ ​ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិមាន​រដ្ឋសភា ​។

នៅ​ក្នុង​ជំនួប​លោក​ ស៊ី ហុង​ឆាយ​ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖ «​ភាគី​ទាំង​ពីរ​បាន​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ទាំង​ពីរ ​បាន​សម្រេច​សម្រេច​គោលដៅ​ នៃ​ការ​អភិវឌ្ឍ​រៀង​ៗ​ខ្លួន​។ ហើយ​សភា​ទាំង​ពីរ​ បន្ត​ធ្វើការ​គ្នា​ក្នុង​ការ​ជំរុញ ​និង​សម្រេច​បាន​នូវទំនាក់ទំនង​ទ្វេរ​ភាគី​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ហើយចិន​នៅ​តែ​បន្ត​ជួយ​ដល់​កម្ពុជា ​ក្នុង​ការ​សម្រេច​បាន​នូវការ​អភិវឌ្ឍរបស់​ខ្លួន​តាម​ស្ថានភាព​ជាក់ស្តែង និង​បន្ត​ជួយ​ដល់​កម្ពុជា​តាម​កាលៈទេសៈ​»​ ។

ក្នុង​ឱកាស​នោះ​ដែរ ​សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា មាន​ប្រសាសន៍​ថា ​ក្នុ​​ង​ដំណើរ​ទស្សនកិច្ច​របស់​គណបក្ស​ប្រតិភូ​នៅ​ពេល​នេះ ​ដើម្បី​ពង្រឹងពង្រីក​បន្ត​ពូន​ជ្រុំ ​នៃ​ទំនាក់ទំនង​មិត្ត​ភាព​ជា​ប្រពៃណី​របស់​ប្រទេស​កម្ពុជា​-​ចិន​ ពិសេស​នោះ​ រដ្ឋសភា ដែលមាន​ទំនាក់ទំនង​កើន​បានកើនឡើង​មួយ​កម្រិត​ថែម​ទៀត​។ លើស​ពី​នេះ ​ធ្វើការ​ទំនាក់​ទំនង រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង គណៈកម្មការ​ជំនាញ​ថវិការ ចិន និង​គណៈ​កម្ម ការ​ហិរញ្ញវត្ថុ របស់​រដ្ឋសភា​កម្ពុជា ដើម្បី​ធ្វើការ ចែករំលែក​បទ​ពិសោធន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​។

សម្តេច​ប្រធានរដ្ឋសភា​ ក៏​បាន​ជឿជាក់​ចំពោះ​ការ​ដឹកនាំ​របស់​ឯកឧត្តម ស៊ី ជិន​ពីង​ ប្រ​ទេស​ចិន និង​សម្រេច​បាន​ចក្ខុវិស័យ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០៤៩ នៃ​ក្លាយជា​ប្រទេស​សង្គមនិយមទំនើប ​បែប​ចិន​​មាន​វប្បធម៌​ចម្រុះ មាន​សុខដុមរ​នី​យ​កម្ម ​។

សម្តេច​ប្រធានរដ្ឋសភា​ បាន​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​កម្ពុជា-​ចិន ជា​មិត្ត​ដែកថែប ជាប្រពៃណី ដែល​មានការ​រីក​ចម្រើន​ជា​លំដាប់ ហើយ​នៅ​ពេល​ថ្មី​ៗ នេះ​បាន​ក្លាយជាមិត្តភាព គ្រប់​ជ្រុងជ្រោយ ។

សម្តេច​មហារដ្ឋ​សភាធិបតី​ ឃួ​ន សុ​ដា​រី​ បាន​គាំទ្រ​ចំពោះ​គោលនយោបាយ​ចិន​ តែ​មួយ ដូច​ជា​បញ្ហា​នៅ​ចិន បញ្ហា​នៅ​តៃវ៉ាន់ បញ្ហា​នៅ​ទី​បេ ​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​។ ដោយកម្ពុជា សូម​ប្រកាស​ប្រឆាំង​ដាច់ខាត​ ចំពោះ​ការ​ជ្រៀល​ជ្រែក​ក្នុង​ការ​បំ​បែប​បំបាក់​ផ្ទៃក្នុង​ប្រទេស​ចិន​ ។

សម្តេច​ប្រធានរដ្ឋសភា​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន ​ដែលបាន​ជួយ​ក្នុងការ​អភិ​វឌ្ឍ​កម្ពុជា​អស់​ច្រើន​ឆ្នាំ​មកនេះ ហើយ​បន្ត​ចូលរួម​ជា​ប្រចាំ​មក​ទៀត​។ ការ​ជួយ​របស់​ចិន ក៏​បានជួយ​ឲ្យ​កម្ពុជា​រក្សា​ឯកភាព​ខាង​នយោបាយ​របស់​ខ្លួន និង​បន្ត​អភិវឌ្ឍ​ខ្លួន រក្សា​សន្តិភាព បន្ត​ទៀត​។ ​នៅ​ក្នុង​ន័យ​នេះ​ មិនមែន​ន័យ​ថា​ កម្ពុជា​មិន​បាន​ខិតខំ​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​កម្ពុជា បាន​ខិតខំ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​យ៉ាង​ខ្លាំងក្លា​ ហើយ​ទទួលយក​ការ​ជួយ​ពី​គ្រប់​មិត្ត​ទាំងអស់​ ។

នៅ​ក្នុង​ជំនួប​នោះ​ដែរ លោក​ ស៊ី ហុង​ឆាយ ប្រធាន​គណៈកម្មាធិការ​ថវិកា នៃ​គណៈក​ម្មាធិ​ការ​អចិន្ត្រៃយ៍​សភា តំណាង​ប្រជាជនចិន​ទូ​ទាំង​ប្រទេស ​បាន​ប្រកាស​គាំទ្រ ចំពោះ​ប្រសាសន៍ សម្តេច​ប្រធានរដ្ឋសភា​ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជា យូរណាស់មក​ហើយ និង​បាន​កំពុង​បន្ត​ជួយ​ជ្រុំ​ជ្រែ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​អភិ​វឌ្ឍ​រៀង​ៗ ខ្លួន ​។

លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ ដែល​តែង​តែង​គាំទ្រ​ចំពោះ​បញ្ហា​ប្រទេស​ចិន មានបញ្ហា​តៃវ៉ាន់ បញ្ហា​ឈូង​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ផ្សេង​ទៀត ​។

​នៅ​ក្នុង​ជំនួប​ភាគី​ទាំង​ពី​រ ក៏​បាន​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ផ្សេង​ទៀត នៅ​ក្នុង​នោះ​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ចេញ​ជា​លទ្ធផល ដូច​ជា ជាក់ស្តែង​ការ​នាំ​ចេញ​កសិផល ​ទៅ​កាន់​ប្រទេស​ចិន ហើយ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និងប្រជាជន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ