ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះអុំទូកចប់ក្តី តែអ្នកគាំទ្រ«សារាយតេជោសែនជ័យ» នៅមិនអស់ចិត្ត ព្រោះគិតថាអយុត្តិធម៌

6 ម៉ោង មុន
  • ភ្នំពេញ

ដូច​យើង​គ្រប់​បានដឹង​ហើយ​ថា លទ្ធផល​ផ្លូវការ​នៃ​ការ​ប្រណាំង​ទូកង ក្នុង​ព្រះរាជ​ពិធីបុណ្យ​ទូក ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​គណកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ គឺ​ទូក​ដែល​មានឈ្មោះ​ថា «​តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន​» មក​ពី​ខេត្តពោធិ៍សាត់ ក្រោម​ការ​ឧបត្ថម្ភ​របស់ ឯកឧត្ដម…

ដូច​យើង​គ្រប់​បានដឹង​ហើយ​ថា លទ្ធផល​ផ្លូវការ​នៃ​ការ​ប្រណាំង​ទូកង ក្នុង​ព្រះរាជ​ពិធីបុណ្យ​ទូក ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​គណកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ គឺ​ទូក​ដែល​មានឈ្មោះ​ថា «​តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន​» មក​ពី​ខេត្តពោធិ៍សាត់ ក្រោម​ការ​ឧបត្ថម្ភ​របស់ ឯកឧត្ដម កែវ រតនៈ និង​ឯកឧត្ដម ខូ​យ រី​ដា ជាប់​ចំណាត់ថ្នាក់​លេខ​១ ខណៈ​ដែល​ម្ចាស់​ការពារ​តំណែង​ជើងឯក​ចាស់ គឺ​ទូក «​សារាយ​តេ​ជោ​សែន​ជ័យ​» មក​ពី​ខេត្តកណ្ដាល ក្រោម​ការ​ឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន​សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ត្រឹម​លេខ ២ តែ​ប៉ុណ្ណោះ ។

អ្វី​ដែល​មហាជន​លើ​បណ្តាញ​សង្គម​លើក​ឡើង​ថា ជា​រឿង​មិន​សម​ទំនង​នោះ​គឺ «​សារាយ​តេ​ជោ​សែន​ជ័យ​» បាន​ឈរ​នៅ​ចំណាត់​លេខ​១ ទាំង​ថ្ងៃ​ទី​១ ទាំង​ថ្ងៃ​ទី​២ ពោល គឺ​ទាំង​ពីរ​ថ្ងៃ​ជាប់​គ្នា ខណៈ​ដែល​ទូក «​តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន​» ឈរ​នៅ​ចំណាត់ លេខ​២ ពីរ​ថ្ងៃ​ជាប់​គ្នា ប៉ុន្តែ​លទ្ធផល​ថ្ងៃ​ទី​៣ បែ​ជា​ថេរវេលា​ទូក «​សារាយ​តេ​ជោ​សែន​ជ័យ​» ហាក់​ច្រើន​ខុស​ពី​ប្រក្រតី ដែល​បង្ក​ឱ្យ​មានការ​សង្ស័យ​ចំពោះ​កំហុស​គណកម្មការ ឬ​បញ្ហា​បច្ចេកទេស​ណាមួយ​រហូត​ដល់​មហាជន​នៅ​តាម​បណ្តាញ​សង្គម ជា​ពិសេស​អ្នកគាំទ្រ​ទូក «​សារាយ​តេ​ជោ​សែន​ជ័យ​» នាំ​គ្នា​ឱ្យ​យោបល់​ថា គួរ​ធ្វើ​លិខិត​ប្តឹង​តវ៉ា​ទៅ​កាន់​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុន ដើម្បី​សំណូមពរ​ឱ្យ​មានការ​សើរើ​ត្រួតពិនិត្យ​លទ្ធផល​ប្រណាំង​ឡើង​វិញ​ថែម​ទៀត​ផង​។

ភាព​មិន​ប្រក្រតី​ដែល​មហាជន​ចង់​ស្នើ​ឱ្យ​ពិនិត្យ​នោះ​មាន​ច្រើន​ចំណុច​ដូច​ជា ៖ ទី​១ ៖ វិនាទី​របស់​ទូក សារាយ​តេ​ជោ​សែន​ជ័យ ដែល​បាន​បាន​ប្រកួត​យកឈ្នះ​អន្ទង់ស ថ្ងៃ​ទី​បី គឺ​ទូក​ឈ្នះ​ដាច់​មួយ​ទូក​តែ​វិនាទី​ខុស​មិន​ដល់​១​វិនាទី​ផង ទាំង​ដែល​ការ​ប្រកួត​ជើង​ទី​មួយ ថ្ងៃ​ទី​បី ទូក​តែ​សុទ្ធ​ជា​កំពូល​ល្បឿន ហើយ​ទូក​ពិសេស​ទាំងអស់​សុទ្ធតែ​ក្រោម​៥​នាទី ហេតុ​អ្វី​នាទី​របស់​សារាយ​តេ​ជោ​សែន​ជ័យ ឡើង​ដល់​៥​នាទី​១០​វិនាទី​ចុច​១៧ ខណៈ​ដែល​ជើង​ទី​២ ៤​នាទី​៥៦​វិនាទី​ចុច​៨៣ ដែល​ថេរវេលា​ថ្ងៃ​ទី​៣ ទាំង​២​ជើង សុទ្ធតែ​ច្រើន​ពី​នាទី​នៃ​ការ​អុំ​ទាំង​៤​ជើង​ក្នុង​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ។ ទី​២ ៖ វិនាទី​និង​ថេរវេលា ដូច​គ្នា​១០០% ដូច​កូ​ពី​ផាស ដល់​ទៅ​៤​គូ ។

ប្រភព​ពី​ព្រះ​គ្រូ ផាត់ សុខ​នឹម ព្រះ​ចៅអធិការ​វត្ត​ពិជ័យ​រង្សី ហៅ​វត្ត​អ​ញ្ជែ​ង ស្ថិត​នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ដែល​ដឹកនាំ​ទូក​(​ង​) «​សារាយ​តេ​ជោ​សែន​ជ័យ​» បាន​ចេញ​មុខ​បង្ហោះ​សារ​តាម​ហ្វេ​សបុ​កថា គូ​ទី​៦៨: សារាយ​តេ​ជោ​សែន​ជ័យ ជើង​ទី ១ 5:10:17 ជើង​ទី​២ 4:56:83 ប៉ះ សា​រ៉ាត់​សែន​ជ័យ​បារមី​អន្ទង់ស ជើង​ទី​១ 5:16:64 ជើង​ទី​២ 4:57:29 ។ ថេរវេលា​របស់​ទូក​ទាំង​ពីរ​នៃ​គូ ៦៨​នេះ គឺ​ដូច​គ្នា​បេះបិទ ទៅ​នឹង​គូ​ទី​៧៥: មហា​ទន្សាយ ប៉ះ​សុ​វ​ណ្ណា​រាជ​សី​ហ៌ គូ​ទី​៨៩: មហាជាតិ​បុត្រ ប៉ះ កំពូល​អធិរាជ​ត្រៃភព និង គូ​ទី​១៤០ ៖ ចន្ទ​រះ​ធ​បតី ប៉ះ​សារាយ​ផ្កាយព្រឹក ។ ក្រៅពី​វិនាទី​ដូច​គ្នា​នៃ​គូ​ទាំង​៤ មាន​សេចក្តីរាយការណ៍​ថា ទូក​ជា​ច្រើន​ក៏​ជួប​នូវ​រឿង​អយុត្តិធម៌​ជាមួយ​ថេរវេលា​ច្រើន​ខុស​ពី​ធម្មតា ហើយ​ដែល​បាន​ធ្វើ​ឱ្យ​ទូក​របស់​ពួក​គេ​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ​៣ នៅ​ថ្ងៃ​ទី​៣ មក​ដល់​លេខ ៥០​ក៏​មាន ។

ទី​៣ ៖ មានការ​លើក​ឡើង​ថា តារាង​លទ្ធផល​ចំណាត់ថ្នាក់​ទូក​លេខ​១ លេខ​២ និង​លេខ​៣ ត្រូវ​បាន​ព្រី​ន​ចេញ​ដូច​ដឹង​លទ្ធផល​មុន​ទាំង​ដែល​ការ​ប្រកួត​នៅ​មិន​ទាន់​ចប់ ហើយ​ពេល​នោះ​ទូក​សារាយ​តេ​ជោ​សែន​ជ័យ នៅ​មិន​ទាន់​បាន​ប្រកួត​ជើង​ទី​២​ផង ។ ការ​លើក​ឡើង​បែប​នេះ​របស់​មហាជន​លើ​ហ្វេ​ស​បុក​ដោយសារ​តែ​ពួក​គាត់​បានឃើញ​នៅ​បញ្ជីរាយនាម​ចំណាត់​ទូក ទូក​អុំ ទូក​ចែវ ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ដោយ​យោង​លើ​ពេលវេលា​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ក្រដាស​នោះ​ដែល​មាន​ដាក់​ពេលវេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល ដែល​តាម​ពិត​ទៅ​នោះ​គ្រាន់តែ​ជា​ពេលវេលា ដែល​តម្រូវ​ឱ្យ​ទូក​ជ័យ​លា​ភី​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​មក​ជួបជុំ​គ្នា​នៅ​ម៉ោង​នោះ ដើម្បី​ទទួល​ពានរង្វាន់​ជ័យ​លា​ភី ដែល​ប្រទាន​ដោយ​អង្គ​ព្រះមហាក្សត្រ ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​បញ្ហា​មិន​ប្រក្រតី និង​អយុត្តិធម៌​ខាងលើ​នេះ គណនី​ហ្វេ​ស​បុក Va Lion ដែល​ជា​គណកម្មការ​ទូកង សារាយ​តេ​ជោ​សែន​ជ័យ ក៏​បាន​ចេញ​មក​និយាយ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​នៅ​តែ​មិន​យល់​ការ​រៀបចំ​របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ទទួល​បន្ទុក​ការ​ប្រកួត​ប្រណាំងទូក ក្រសួង​-​មន្ទី អប់រំ​យុវជន និង​កីឡា​ជាតិ យើង​មាន​អ្នក​អង្កេត​ការ ទិន្នន័យ​យោង​នៃ​នាឡិកា​ក្រូ​ណូ​ម៉ែត្រ​នៅ​ក្បាលទូក និង​បង​ៗ អង្គភាព​ទាំង​៥​នាក់​ជាមួយ​អ្នកគាំទ្រ និង​ភ្នែក​មហាជន​បាន​ដាក់​ការ​ស្នើរ​សុំ​ហើយ​មិន​ទទួល​ដោះស្រាយ​ទៀត ។

លោក​បន្ត​ថា «​ទោះ​ពួក​យើង​ទទួល​រង​ភាព​អយុត្តិធម៌ មិន​ត្រឹមត្រូវ​ថ្ងៃ​ទី​៣ ទាំង​២​ជើង តែ​យើង​មាន​អំណះអំណាង​លទ្ធផល​ក្នុង​ដៃ​យើង​ពិតប្រាកដ​របស់​ព្រះពុទ្ធ និង​វត្ថុ​សាក​សិទ្ធិ ហ៊ាន​ធានា មុខ​ព្រះ​អង្គ​ដ​ង្កា និង​ព្រះ​កែវ​មរកត ក្នុង​ព្រះ​បរម​រាជា​វាំង ពិត​ៗ​ជាមួយនឹង​ភ្នែក​មហាជន​អ្នកគាំទ្រ​យើង​ផង​ដែរ ។ មិន​ថា​លទ្ធផល​យ៉ាងណា​ទេ គឺ​សារាយ​តេ​ជោ​សែន​ជ័យ ជា​ទូក​ល្អ​លឿន​ជាងគេ​លំដាប់​ប្រទេស ក្នុង​ព្រះរាជ​ពិធី បុណ្យអុំទូក និង​នៅ​ក្នុង​ចិត្ត​អ្នកគាំទ្រ​ជា​និច្ច យើង​សុខចិត្ត​ទទួលយក​តាំង​លទ្ធផល​តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ជាតិ​នេះ សុជីវធម៌ ស្មោះត្រង់ ទឹកចិត្ត កម្លាំង​សាមគ្គី រួម​គ្នា​ទៅ​ថ្ងៃ​អនាគត ដើម្បី​ថែរក្សា កីឡា​ប្រពៃណី​ប្រណាំងទូក​បុរាណ​អោយ​ល្អ​ប្រសើរ​ថ្លៃថ្លារ គង់​វ​ង្យ​យូ​អង្វែង ជា​សម្បត្តិ​ជាតិ​យើង ។

ប្រសិនបើ​គណៈកម្មការ​បុណ្យ​ជាតិ មិន​ព្រម​កែសម្រួល មេ​ប្រយោគ​រៀបចំ និង​គណៈកម្មការ​បច្ចេកទេស ហើយ​នៅ​តែ​បង្កើត​ឱ្យ​មាន​បញ្ហា​ចម្រូងចម្រាស​ដូច​ឆ្នាំ​២០២៤​នេះ និង​មិនមែន​ដំណោះស្រាយ​សម​ស្រប​អោយ​មហាជន​ស្ងប់ចិត្ត ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ការ​បំបាក់ទឹកចិត្ត​កីឡាករ​អុំទូក​នោះ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា បុណ្យ​ឆ្នាំ​ក្រោយ តើ​ទូកង​ល្បី​ៗ​ដែល​គិត​ថា ខ្លួន​គាត់​រង​អយុត្តិធម៌ នឹង​មក​ចូលរួម​ប្រកួត​ដែរ​ឬ​អត់​នោះ​ទេ?

កែសម្រួលដោយ