ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរប្រយ័ត្ន! ហេតុផល​ទាំង៥នេះហើយ ដែល​ធ្វើឱ្យ​អ្នក​បា.ក់​ទឹកចិត្ត ហត់នឿយ​

6 ម៉ោង មុន

​ក្នុងករណី​ដែល​ជំងឺ​ធ្លាក់​ទឹកចិត្ត​របស់​អ្នក​មិន​ទាក់ទង​នឹង​ជំងឺ ហេតុផល​មួយចំនួន​ផ្សេងទៀត​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត និង​អស់កម្លាំង​រួមមាន​: ១-អ្នកមាន​ពេលទំនេរ​ច្រើនពេក​ ​ពេលខ្លះ​អ្នកមាន​អារម្មណ៍​ធុញទ្រាន់​ក្នុង​ជីវិត​ព្រោះ​ពេលទំនេរ​ច្រើនពេក​។​ ត្រង់ចំណុច​នេះ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​រៀបចំ​ផែនការ​ធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត ហើយ​ផ្តល់​ផល​ដែល​មានន័យ​សម្រាប់​អ្នក​។ ជីវិត​ដ៏​មមាញឹក​នឹង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​សកម្ម…

​ក្នុងករណី​ដែល​ជំងឺ​ធ្លាក់​ទឹកចិត្ត​របស់​អ្នក​មិន​ទាក់ទង​នឹង​ជំងឺ ហេតុផល​មួយចំនួន​ផ្សេងទៀត​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត និង​អស់កម្លាំង​រួមមាន​:

១-អ្នកមាន​ពេលទំនេរ​ច្រើនពេក​

​ពេលខ្លះ​អ្នកមាន​អារម្មណ៍​ធុញទ្រាន់​ក្នុង​ជីវិត​ព្រោះ​ពេលទំនេរ​ច្រើនពេក​។​

ត្រង់ចំណុច​នេះ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​រៀបចំ​ផែនការ​ធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត ហើយ​ផ្តល់​ផល​ដែល​មានន័យ​សម្រាប់​អ្នក​។ ជីវិត​ដ៏​មមាញឹក​នឹង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​សកម្ម និង​មានតម្លៃ​។​

២-​អ្នកមាន​សុខភាព​ខ្សោយ​នាំឱ្យមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​អស់កម្លាំង​

​ភាពទន់ខ្សោយ​ខាង​រាងកាយ ក៏​ជា​មូលហេតុ​នៃ​ការធ្លាក់​ទឹកចិត្ត និង​អស់កម្លាំង​ផងដែរ​។ រាងកាយ​បាត់បង់​ថាមពល​នឹង​នាំឱ្យ​ធ្លាក់​ទឹកចិត្ត និង​អស់កម្លាំង​។​

​ដោយសារតែ​អ្នកមាន​អារម្មណ៍​ថា​អ្នក​មិនមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿង​ជាច្រើន​ដែល​អ្នក​ចង់បាន​។

៣-​ការបែកបាក់​ទំនាក់ទំនង​ដែល​ធ្វើឱ្យ​អ្នក​បាក់​ទឹកចិត្ត​ចំពោះ​ជីវិត​បច្ចុប្បន្ន​របស់​អ្នក​

​មនុស្ស​ជាច្រើន​យល់ថា​វា​ពិបាក​ណាស់​ក្នុងការ​បែកបាក់​គ្នា​។ ដូច្នេះហើយ ពួកគេ​តែងតែ​ខូចចិត្ត មាន​អារម្មណ៍​ធុញ នឹង​អ្វីៗ​ជុំវិញខ្លួន​។​

អ្នក​ក៏​អាចមាន​អារម្មណ៍​ក្រៀមក្រំ និង​ហត់នឿយ​នៅពេល​មាន​ទំនាក់ទំនង​ដែល​បែកបាក់​។​

៤-អ្នក​មិនដឹងថា​ខ្លួនឯង​ចង់បាន​អ្វី​ទេ​

​កុំ​គិតថា​អ្នក​ដែល «​មាន​អ្វីៗ​ទាំងអស់​» នឹង​សប្បាយចិត្ត ពេលខ្លះ​ក៏​រង​ទុក្ខ​ដូចជា​មនុស្ស​ខ្វះ​អ្វី​ជាច្រើន​។ ដោយសារតែ​ពួកគេ​ប្រហែលជា​មិនដឹងថា​ពួកគេ​ចង់បាន​អ្វី​; ដូច្នេះ​គ្មានអ្វី​គ្រប់គ្រាន់​ទេ​។​

​នេះ​គឺជា «​ជំងឺ​» ទូទៅ​នៅ​ជីវិត​មនុស្ស​។​

៥-​អ្នក​ទើបតែ​ជួបប្រទះ​នឹង​ការបរាជ័យ​ដ៏​ធំ​មួយ​

​នេះ​គឺជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ទូទៅ​បំផុត​ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត និង​អស់កម្លាំង​។​

បើ​អ្នកចេះ​រៀន​ស្វែងយល់​ជ្រៅជ្រះ​ពី​ការ​ដួល ហើយ​គិត​វិជ្ជមាន អ្នក​ប្រាកដជា​អាច​ទៅមុខ​បាន​ច្រើនជាង​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ