ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួសឯកឧត្តម សុខ ចិន្តាសោភាវិញ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ​លើ​សំណើរ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​ពីរ​រូប​ដោយ​ផ្លាស់​ប្តូរ​ឯកឧត្តម ប្រាក់ សុ​ខុន…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ​លើ​សំណើរ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​ពីរ​រូប​ដោយ​ផ្លាស់​ប្តូរ​ឯកឧត្តម ប្រាក់ សុ​ខុន មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​ឯកឧត្តម សុខ ចិន្តា​សោភា វិញ ។

ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា បន្ទាប់​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ពិនិត្យ​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន ។

ជា​លទ្ធផល គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​របៀបវារៈ​ចំនួន​បួន​រួម​មាន ៖ ១.​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែសម្រួល​និង​តែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពីរ​រូប ។

២.​ការ​ពិភាក្សា និង​អនុម័ត​លើ​យោបល់​ស្នើ​សុំ​កែសម្រួល​ចំណងជើង និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ។

៣.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ។
៤.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ