ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​អកអំបុក​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ប្រព្រឹត្តទៅ​យ៉ាង​សប្បាយ​រីករាយ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​កាលពី​រាត្រី​ថ្ងៃ​១៥​កើត​ពេញ​បរ​មី ខែកត្តិក ឆ្នាំរោង ​ព​.​ស​២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​វិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ឲ្យ​មាន​ពិធី​អក​អំបុក​នៅ​រមណី​យដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ដែល​ជា​បេះដូង…

រាជធានីភ្នំពេញ ​៖ ​កាលពី​រាត្រី​ថ្ងៃ​១៥​កើត​ពេញ​បរ​មី ខែកត្តិក ឆ្នាំរោង ​ព​.​ស​២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​វិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ឲ្យ​មាន​ពិធី​អក​អំបុក​នៅ​រមណី​យដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ដែល​ជា​បេះដូង និង​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ​។

ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មានការ​អញ្ជើញ​ជា​អ​ធិ​បតី​ភាព​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​និង​ឯកឧត្ដម​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។

ឆ្នាំ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារ​ព្វ​ពិធី​នេះ​ឡើង​វិញ​ចំ​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ហើយ​ពិធី​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ​ជា​លើក​ទី​២ ក្នុង​អាណត្តិ​ទី​៧​នៃ​រាជរដ្ឋាភិបាល​ដែល​មាន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន​ ម៉ា​ណែ​ត ​ជា​នាយក​រដ្ឋមន្ត្រី​។

សូម​បញ្ជាក់​ថា ប្រវត្តិ​នៃ​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក គឺ​ធ្វើ​ឡើង​សំដៅ​គោរព​ទៅ​ដល់​ការ​សាង​បារមី​របស់​ព្រះពុទ្ធ​កាលដែល​ព្រះ​អង្គ​នៅ​ជា​ព្រះ​ពោធិសត្វ​នៅឡើយ ដែល​កាល​នៅ​ក្នុង​ជាតិ​មួយ​នោះ​ទ្រង់​កើតជា​សត្វ ទន្សាយ​ឈ្មោះ​ថា ​សស​បណ្ឌិត​។ ឯកសារ​ដដែល​បញ្ជាក់​ថា​៖​នៅ​ថ្ងៃ​ដែល​ព្រះ​ចន្ទ​ពេញ​បរ​មី ឬ​ពេញវង់ ទន្សាយ​សស​បណ្ឌិត​បាន​ធ្វើការ​អធិដ្ឋាន​ឧបោសថសីល​របស់​ខ្លួន​ដោយ​បំណង​ធ្វើ​ជីវិត​សម្រាប់​បរិ​ច្ចាក​ដើម្បី​បំពេញ​នូវ​ពោធិសម្ភារ​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ