ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​លេង​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ​នៅ​សួន​កុមារ​វត្ត​ភ្នំ ក្នុង​ឱកាស​បុណ្យអុំទូកឆ្នាំ​នេះ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សួន​កុមារ​វត្ត​ភ្នំ​ដែល​បាន​ជួសជុល​កែ​លម្អ​យ៉ាង​ស្រស់​ស្អាត បាន​ទាក់ទាញ​ប្រជាពលរដ្ឋ​ពី​បណ្ដា​ខេត្ត​នាំ​កូន​ៗ​ជាទី​ស្រឡាញ់​របស់​ខ្លួន​មក​ទស្សនា​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ ដោយ​ម្នាក់​ៗ​មាន​ទឹកមុខ​សប្បាយ​រីករាយ ប្រកបដោយ​ស្នាមញញឹម​។ លោក សា​អែម ប្រជាពលរដ្ឋ​មក​ពី​ខេត្តព្រៃវែង​បាន​និយាយ​ក្នុង​ទឹកមុខ​រីករាយ​ថា​៖…

រាជធានី​ភ្នំពេញ​៖ សួន​កុមារ​វត្ត​ភ្នំ​ដែល​បាន​ជួសជុល​កែ​លម្អ​យ៉ាង​ស្រស់​ស្អាត បាន​ទាក់ទាញ​ប្រជាពលរដ្ឋ​ពី​បណ្ដា​ខេត្ត​នាំ​កូន​ៗ​ជាទី​ស្រឡាញ់​របស់​ខ្លួន​មក​ទស្សនា​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ ដោយ​ម្នាក់​ៗ​មាន​ទឹកមុខ​សប្បាយ​រីករាយ ប្រកបដោយ​ស្នាមញញឹម​។

លោក សា​អែម ប្រជាពលរដ្ឋ​មក​ពី​ខេត្តព្រៃវែង​បាន​និយាយ​ក្នុង​ទឹកមុខ​រីករាយ​ថា​៖ សួន​កម្សាន្ត​នៅ​ទី​នេះ​សំបូរ​ក្មេង​ៗ​លេង​ច្រើន​ឱ្យ​តែ​ថ្ងៃ​បុណ្យ​ទាន ពិសេស​ថ្ងៃ​បុណ្យអុំទូក​នេះ​តែ​ម្តង ព្រោះ​កន្លែង​នេះ​ស្អាត ធំ​ទូលាយ ងាយស្រួល​និង​មាន​សុវត្ថិភាព​សម្រាប់​កូន​ៗ​លេង​កម្សាន្ត​សប្បាយ​។ លោក​បាន​រៀបរាប់​ថា​៖ នៅ​សួន​កុមារ​វត្ត​ភ្នំ មាន​ក្មេង​ៗ​មក​លេង​មិន​ដាច់​នោះ​ទេ តាំងពី​ព្រឹក​ព្រលឹម រហូត​ដល់​យប់​ក៏​មាន​ដែរ​។

លោក​បញ្ជាក់​ថា អុំទូក​សំបូរ​ក្មេង​ៗ​ណាស់​តាំងពី​ម៉ោង​៩​ព្រឹក​ដល់​ប្រហែល​៩​យប់ ទើប​អស់​ក្មេង​វិញ ព្រោះ​នៅ​ទី​នេះ​ជា​កន្លែង​ក្មេង​លេង ម្យ៉ាង​ក្មេង​ៗ​ចូល​ចិត្ត​ឃើញ​មាន​របស់​លេង​ច្រើន អ​ញ្ចឹ​ង​សប្បាយ ហើយ​ទីធ្លា​វា​ត្រជាក់​មាន​ដើមឈើ​ធំ​ៗ និង​ស្រឡះ​ល្អ​។

ចំណែក​លោកស្រី​ពៅ មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ កំពុង​អង្គុយ​លើ​កន្ទេល​មើល​កូន​លេង​នៅ​ក្បែ​នោះ​បាន​និយាយ​ថា​៖ តំបន់​សួន​កុមារ​នេះ មាន​បរិស្ថាន​ស្រស់​ស្អាត ហើយ​ក្មេង​អាច​ជិះ​លេង​ដល់​យប់​ក៏​បាន ដែល​នៅ​ជុំវិញ​មាន​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌ ធ្វើ​ឱ្យ​យើង​ជា​ឳ​ពុកមា្ត​យ ក៏​សប្បាយ​រីករាយ​ក្នុង​ការ​គយគន់​ផង​ដែរ​។

លោកស្រី​បញ្ជាក់​ថា ដោយសារ​ក្មេង​ៗ​ភាគច្រើន​គាត់​ចូល​ចិត្ត​មក​លេង​កន្លែង​បែប​នេះ សំខាន់​ស្អាត មាន​របស់​ក្មេង​លេង​ច្រើន ហើយ​មាន​សណ្តាប់ធ្នាប់​ល្អ ទីធ្លា​ទូលាយ​ត្រជាក់​ស្រួល​ក្មេង​ៗ​លេង​ផង​ដែរ​។

សូម​រំលឹក​ថា ដោយ​មានការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​រាជធានី​ភ្នំពេញ ដែល​លោក​តែងតែ​គិតគូរ ដើម្បី​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និង​បង្ក​លក្ខណៈ សប្បាយ​រីករាយ​ដល់​កុមារ ក៏​ដូច​ជា​អាណាព្យាបាល​ឪពុក​ម្តាយ ដែល​នាំ​កូន​មក​ដើរ​លេង​កម្សាន្ត​លំ​ហែល​កាយ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទូក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ជួសជុល ផ្លាស់​ប្តូរ​ថ្មី​សម្ភារៈ កុមារ​លេង និង​កែ​លម្អ សួន​កុមារ​វត្ត​ភ្នំ​ឱ្យ​ពួក​គាត់​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ។ សួន​កុមារ​វត្ត​ភ្នំ​នេះ ត្រូវ​បាន​ជួសជុល កែ​លម្អ​ជា​ថ្មី​ឡេ​ី​ង​វិញ ជា​ពិសេស សម្ភារៈ​សម្រាប់​ក្មេង​លេង​មានការ​សឹក​រិច​រិល​ដូច​ជា​បា​ដាង​ដុំ​បង្វិល និង​របករ​បេ​ី​ក​ថ្នាំ​ជា​ដេ​ី​ម​ដែល​ត្រូវ​ធ្វេ​ី​ការ​ផ្លាស់​ប្ដូរ​ថ្មី និង​ជួសជុល​ផ្នែក​ខ្លះ ព្រមទាំង​លៀង​សម្អាត​បាញ់​ថ្មាំ​ឡេ​ី​ង​វិញ ដេ​ី​ម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កុមារ​លេង​កម្សាន្ត​សប្បាយ​។

មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ការងារ​ជួសជុល ផ្លាស់​ប្តូរ​ថ្មី​សម្ភារៈ កុមារ​លេង និង​កែ​លម្អ នៅ​សួន​កុមារ​វត្ត​ភ្នំ និង​សួន​មុខ​វត្ត​បុ​ទុម​វ​តី​នេះ បាន​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣០​ខែតុលា​២០២៤ ដែល​ក្រុមការងារ​កំពុង​ខិតខំ​ឱ្យ​រួចរាល់​មុន​ព្រះរាជ​ធ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ថា សួន​កុមារ​វត្ត​ភ្នំ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​កសាង​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៤-២០០៥ មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​២០​ឆ្នាំ​ហើយ ហើយ​ក្នុង​ពេល​កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​មានការ​ជួសជុល​ជា​បន្តបន្ទាប់​ដែរ តែ​សម្រាប់​ឆ្នាំ​នេះ​ជួសជុល​លក្ខណៈ​ធំ​ដែល​កន្លែង​ខ្លះ​ត្រូវ​រេ​ី​ចេញ​និង​ត​ម្លេ​ី​ង​ថ្មី​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ