ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់ ! ក្មេងស្រីម្នាក់មានពិការភាពស្វិតមួយចំហៀងខ្លួនពីកំណើតបង្ហាញភាពមុះមុតនឹងការសិក្សា

22 ម៉ោង មុន

ក្មេង​ស្រី​មួយ​រូប​កំពុង​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​ទៅ​លើ​រូប​នាង​ជា​ខ្លាំង ដោយសារ​តែ​នាង​ជា​ក្មេង​បញ្ហា​សុខភាព​កំណើត​ក៏​ពិតមែន តែ​ទឹកចិត្ត​នាង​មុះ​មុត និង​ក្លាហាន​ប្រឹង​សិក្សា​ជា​ខ្លាំង ។ ជា​ការ​ពិត ការ​សិក្សា​ពិតជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​មនុស្ស​គ្រប់​រូប ជា​ពិសេស​កុមារ ដូច​ជា…

ក្មេង​ស្រី​មួយ​រូប​កំពុង​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​ទៅ​លើ​រូប​នាង​ជា​ខ្លាំង ដោយសារ​តែ​នាង​ជា​ក្មេង​បញ្ហា​សុខភាព​កំណើត​ក៏​ពិតមែន តែ​ទឹកចិត្ត​នាង​មុះ​មុត និង​ក្លាហាន​ប្រឹង​សិក្សា​ជា​ខ្លាំង ។

ជា​ការ​ពិត ការ​សិក្សា​ពិតជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​មនុស្ស​គ្រប់​រូប ជា​ពិសេស​កុមារ ដូច​ជា ក្មេង​ស្រី​រូប​នេះ​ទៀត​សោត ទោះ​នាង​ពិការ​ស្វិត​មួយ​ចំហៀង​ខ្លួន តាំងពី​កំណើត​ក៏​ពិតមែន តែ​នាង​មិន​ដែល​បោះបង់​ការ​សិក្សា និង​ព្យាយាម​រៀនសូត្រ​ដោយ​មូលហេតុ​បែប​នេះ ។

ត​ស់​មក​ដឹង​ពី​នាង​រូប​នេះ ក្រោយ​ពេល​គណនី​មួយ​ឈ្មោះ ឆេ ស៊ីវ​ឡា​ង ដែល​ជា​អ្នកគ្រូ​បន្ទុក​ថ្នាក់​បា​នប​ង្ហាះ​ពី​នាង​ក្នុង​បណ្តាញ​សង្គម Tik Tok ថា « អូន​ជា​ក្មេង​ពិការ​ស្វិត​មួយ​ចំហៀង​ខ្លួន តាំងពី​កំណើត ប៉ុន្តែ អូន​ក៏​អាចម​ករៀន​បាន​ធម្មតា​ដូច​គេ​ដែរ អាចម​ករៀន​បាន​ធម្មតា​ថែម​ទាំង​ចេះ​អាន យ៉ាង​ពូកែ​ទៀត​ផង អូន​ជា​ក្មេង​ឧស្សាហ៍​ព្យាយាម ខិតខំ​ប្រឹងប្រែង​រៀនសូត្រ មក​រៀន​ទៀងទាត់​មិន​ដែល​ខាន​មួយ​ថ្ងៃ​ណា​ឡើយ សាលា​បឋម​សិក្សា​បឹង​ជង្រុក​តេ​ជោ ឈ្នះ​ឈ្នះ ថ្នាក់​ទី​២ (​ខ​) គ្រូបង្រៀន​ជនបទ​» ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកគ្រូ ឆេ ស៊ីវ​ឆេ​ង ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​បឹង​ជង្រុក​តេ​ជោ ឈ្នះ​ឈ្នះ​បាន​ជម្រាប់​ជូន​ថា កូនសិស្ស​រូប​នេះ​មានឈ្មោះ​ថា ផាត សោ​ភណ្ឌ រៀន​ថ្នាក់​ទី​២ សម្រាប់​ការ​សិក្សា​របស់​នាង គឺ​ល្អ​ប្រសើរ ទោះបីជា​នាង​មាន​បញ្ហា​សុខភាព កាលពី​កន្លង​ទៅ​ក៏​ដោយ ។

អ្នកគ្រូ ឆេ ស៊ីវ​ឆេ​ង ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ខាង​ដែល​ស្ថិត​ក្នុងភូមិ​បឹង​ជង្រុក​តេ​ជោ ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ល័យ ខេត្តបន្ទាយមានជ័យ បន្ត​ទៀត​ថា ស្ថានភាព​គ្រួសារ​នាង​តូច​រូប​នេះ គឺ​ម្តាយ​ឪពុក​នាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ នាង​រស់នៅ​ជាមួយ​ជីដូន​ជីតា​ចំ​ចាស់ ហើយ​ជា​រៀងរាល់ថ្ងៃ​នាង​បាន​បងប្រុស​ជូន​មក​សាលារៀន ។ ក្នុង​ថ្នាក់​ទី​២ «​ខ​» នៃ​បឋម​សិក្សា​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ ដែល​អ្នក គ្រូ ឆេ ស៊ីវ​ឡា​ង ដែល​អ្ន​គ្រូ​ទទួល​បន្ទុក​បង្រៀន គឺ​អ្នកគ្រូ​ថា មាន​ភាពល្អ​ប្រសើរ ខណៈ​ពេល​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ដូច​ក្មេង​ស្រី​ដែល​ស្វិត​មួយ​ចំហៀង​ខ្លួន​នេះ​ទៀត​សោត គឺ​តែង​ទទួល​ការ​យកចិត្ត​ដាក់​ពី​លោកគ្រូ​អ្នកគ្រូ និង​ថ្នាក់ដឹកនាំ​ជាដើម​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​ការ​បង្ហោះ​ពី​នាង​តូច ផាត សោ​ភណ្ឌ ឃើញ​មាន​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន បាន​សម្តែង​ការ​លើកទឹកចិត្ត​ដល់​នាង ខណៈ​នាង​តូច​មានការ​ខិតខំ​ប្រឹង​ជាមួយ​ការ​សិក្សា ទោះ​ម្តាយ​ឪពុក​ធ្វើការ​នៅ​ឆ្ងាយ រស់នៅ​ជាមួយ​ជីដូន​ចាស់​ក៏​ដោយ ៕ ដោយ ៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ