ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរចំនួន០៣នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនសង្ស័យលួចម៉ូតូពីស្រុកថៃបំរុងចូលដីខ្នែរ

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៣​នាក់ ត្រូវ​បាន​តម្រួត និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ពេល​កំពុង​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ឆ្លងកាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​មួយ​កន្លែង ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៣​នាក់ ត្រូវ​បាន​តម្រួត និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ពេល​កំពុង​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ឆ្លងកាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​មួយ​កន្លែង ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​ជាប់​សង្ស័យ​បាន​លួច​យក​ម៉ូតូ​ចំនួន​០៣​គ្រឿង បំរុង​ជិះ​ឆ្លង​ដែន​ចូល​មក​ទឹកដី​ខ្មែរ ។

គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​ទាំង​០៣​នាក់ ដែល​ត្រូវ សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​នោះ​នៅឡើយ​ទេ ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ណ៍ ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា ជនជាតិ​ខ្មែរ​ទាំង​០៣​នាក់​នោះ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ចេញពី​ទឹកដី​ថៃ​ឆ្ពោះ​មក​កាន់​ព្រំដែន​ខ្មែរ ថៃ ដើម្បី​ឆ្លង​ព្រំដែន​ចូល​ទឹកដី​ខ្មែរ តាម​ច្រករបៀង​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង តែ​ត្រូវ​តម្រួត និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ស្ទាក់​ចាប់​បាន​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ប្រាប់​ថា ពលរដ្ឋ​ខ្មែរ​ទាំង​០៣​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចោទប្រកាន់​ថា ពួក​គេ​បាន​លួច​យក​ម៉ូតូ​ចំនួន​០៣​គ្រឿង​ពី​ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ហើយ​ជិះ​មក​កាន់​ព្រំដែន ដើម្បី​ឆ្លង​ចូល​មក​ទឹកដី​ខ្មែរ​ក្នុងស្រុក​សំពៅ​លូន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ម៉ូតូ​ទាំង​០៣​គ្រឿង​នោះ​មាន​ម៉ាក​ហុងដា​វ៉េវ ម៉ាក​ហុងដា​ស្កុប់​ពី និង​ម៉ាក​ហុងដា ស៊ី ភី អិ​ច ។

បច្ចុប្បន្ន យុវជន​ខ្មែរ​ទាំង​០៣​នាក់​កំពុង​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​សួរនាំ និង​ដកហូត​យក​ម៉ូតូ ហើយ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ នៅ​ស្រុក​ថៃ​ហើយ ។ នេះ​មិនមែន​ជា​លើក​ទី​១ ទេ ដែល​មាន​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ ក្ន​ង​គោល​បំ​ណ​ង្រ​ព្រឹ​ត្ត​អំពើ​ទុចរិត​ដូច​ខាងលើ​នេះ ។ នេះ​បើ​តាម​ប្រភព​មាន​ពី​អ្នកស្រុក​សំពៅ​លូន ។

ប្រភព​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​តាម​បណ្ដា​ច្រករបៀង​នានា ជាប់​ព្រំដែន​ខ្មែរ ថៃ ក្នុងស្រុក​សំពៅ​លូន មាន​បទល្មើស​រត់ពន្ធ​ឆ្លង​ដែន​ច្រើន​សម្បើម​ណាស់ ។ ជា​រឿយ​គេ​ឃើញ​ក្រុម​ជន​សង្គម​ងងឹត​បាន​លួច​នាំ​ចូល​ម៉ូតូ​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ឆ្លង​តាម​ច្រករបៀង ។

រីឯ​ទំនិញ​ដែល​ជនខិលខូច​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា មាន​ទាំង​សមាស​សភាព​សមត្ថកិច្ច​មាន​អំណាច​ផង​ពួក​ជន​ទុច្ចរិត​ទាំងនោះ​បាន​លួច​នាំ​ទំនិញ​ដោយ​ខុសច្បាប់​ឆ្លង​អូរ​ព្រំដែន តាម​ច្រករបៀង​នានា​នៅ​តំបន់​នោះ​ដែរ ចេញពី​ទឹកដី​ខ្មែរ ចូល​ទឹកដី​ថៃ មាន​ដូច​ជា «​ស្រា​បៀរ និង​បារី​»​។ មេខ្លោង​ដែល​នាំ​ទំនិញ​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ និង​នាំ​ទំនិញ​ខុសច្បាប់​ពី​ថៃ​ចូល​មក​ទឹកដី​ខ្មែរ​ទាំងនោះ​ត្រូវ​គេ​ស្គាល់​ច្បាស់ មាន​ទាំង​ឈ្មូ​ញ​ស៊ី​វិល មាន​ទាំង​ឈ្មូ​ញ​កងកម្លាំង​សមត្ថកិច្ច​ដែល​មាន​អំណាច​នៅ​ក្នុង​តំបន់​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ