អណ្ដើកចំនួន៥៤ក្បាលបានព្រលែងក្នុងតំបន់អភិរក្សព្រែកតាចាន់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១នៃពិធីបុណ្យអុំទូក លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១នៃពិធីបុណ្យអុំទូក លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១នៃពិធីបុណ្យអុំទូក
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រគល់សត្វអណ្ដើកស្រែចំនួន៥៤ក្បាល ដល់សហគមន៍នេសាទស្រីចឹក ភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធីសាត់ ដើម្បីលែងចូលក្នុងកន្លែងអភិរក្សព្រែកតាចាន់។
លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ ដែលបានប្រមូលទិញអណ្ដើកពីគ្រប់ទីកន្លែង មកប្រគល់អោយសហគមន៍នេសាទស្រីចឹក លែងចូលក្នុងតំបន់អភិរក្សត្រីមេពូជ ដើម្បីជួយសង្គ្រោះដល់សត្វអណ្តើកដែលកំពុងរងគ្រោះ ជាសត្វកម្រ និងជិតផុតពូជទៀតផង ។
សូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោក ជួយថែរក្សាលោកអភិបាលខេត្តនិងលោកជំទាវ កូនប្រុសកូនស្រី ចៅប្រុសចៅស្រីនិងក្រុមគ្រួសារ ជួបតែសេចក្តីសុខសេចក្ដីចម្រើនគ្រប់ពេលវេលា ដើម្បីគ្រប់គ្រងដឹកនាំដល់ពលរដ្ឋក្នុងខេត្តពោធីសាត់ និងជួយដល់ការងារសង្គមជាតិបានយូរអង្វែងតរៀងទៅ។
គួររំលឹកថា មកដល់ពេលនេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បានលែងសត្វអណ្ដើកចំនួនបួនលើកមកហើយ សរុបសត្វអណ្តើករាប់រយក្បាលឯណោះ៕
ចែករំលែកព័តមាននេះ