ខេត្តត្បូងឃ្មុំ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងព្រឹក ជាមួយនោះគេឃើញរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកមួយគ្រឿងបានចេញអន្តរាគមន៍ប្រញាប់ប្រញាល់ជួយបាញ់ទឹកពន្លត់ភ្លើង ដើម្បីចៀសវាងកុំឲ្យឆាបចេះបន្តដល់លំនៅឋានរបស់ពលរដ្ឋផ្សេងទៀត ។
លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា ស្របពេលដែលម្ចាស់ចេញទៅក្រៅផ្ទះ ដើម្បីរកតាអាចារ្យចូលរួមក្នុងកម្មវិធីប្រពៃណីមួយ ចៃដន្យស្រាប់តែភ្លើងបានឆាបឆេះលំនៅឋាននៅវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៤ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយនិងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានរាយការណ៍មកកាន់ក្រុមរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍។
អធិការនគរបាលស្រុកក្រូចឆ្មារប្រាប់បន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានដូចភ្លាមរូបលោកបានដឹកនាំដោយផ្ទាល់រថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ហើយផ្លូវចេញពីអធិការដល់កន្លែងកើតហេតុមានជាង២០គីឡូម៉ែត្រ ស្របពេលរថយន្តទៅដល់ទីនោះ ។ ដើម្បីបាញ់ទឹកពន្លត់តែផ្ទះរបស់ប្រជាពលរដ្ឋ បានសង់ចង្អៀតផ្លូវតូចរថយន្តចូលមិនកើត ត្រូវបានតទុយយោទឹកវែង ដើម្បីបាញ់ស្រោចលើផ្ទះឆេះនោះ ។
ដោយសារអំណាចភ្លើងបានឆេះលឿនធ្វើឲ្យផ្ទះនោះ ត្រូវបានឆេះម៉ត់ទាំងស្រុង ចំណែកផ្ទះដែលនៅជាប់នោះត្រូវបានកម្លាំងសមត្ថកិច្ចបាននាំគ្នាធាក់ជញ្ជាំងដើម្បីការពារកុំឲ្យភ្លើងឆេះដល់ ។ សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ ឆេះផ្ទះអស់ចំនួន០២ខ្នង:» ផ្ទះទី១- ផ្ទះឈើប្រកស័ង្កសីជញ្ជាំងសង្គ័សី (ទំហំ៦ម៉ែត្រ×៩ម៉ែត្រ)ម្ចាស់ផ្ទះឈ្មោះឆៃហ៊ុន សុខតេង ភេទស្រី អាយុ៦៣ឆ្នាំ (ជាស្ត្រីមេម៉ាយ ) មានទីលំនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
-ខូចខាតទ្រព្យសម្បត្តិរួមមាន៖
-លុយដុល្លាចំនួន១,០០០ដុល្លា
-លុយរៀលចំនួន៣លានរៀល
-ម៉ាស៊ីនសាំងចំនួន០១គ្រឿង
-ទុយោបំពងទីតជ័រចំនួន១៥ដើម
-កង់ចំនួន០២គ្រឿង
ផ្ទះទី២ ធ្វើពីឈើប្រកក្តឿង ជញ្ជាំងក្តារ (ទំហំ៥ម៉ែត្រ×៩ម៉ែត្រ)ម្ចាស់ផ្ទះឈ្មោះប្រើស ហៀង ភេទប្រុស អាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះទី សុខអាន អាយុ៤៨ឆ្នាំ មានទីលំនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ខូចខាតទ្រព្យសម្បត្តិរួមមានឆេះជញ្ជាំងមួយចំហៀងមូលហេតុ ទុស្សេខ្សែភ្លើង។
ប្រើប្រាស់រថយន្តពន្លត់អគ្គិសភ័យចំនួន០១ធុង។ ចំពោះផ្ទះរបស់ស្ត្រីមេម៉ាយដែលត្រូវអគ្គីភ័យលេបត្របាក់ពេលគាត់មកឃើញផ្ទះយំស្រែករំជួលចិត្តរហូតដល់សន្លប់ ។ សមត្ថកិច្ចបានត្អូញតើថាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដាភូមិគួរមានផ្លូវធំទូលាយងាយស្រួលអគ្គីភ័យកើតឡើងរថយន្តអាចបាញ់ទឹកពន្លត់ ដូចជាករណីខាងលើនេះផ្លូវចង្អៀតរថយន្តចូលមិនកើត ត្រូវតែយកវែងបាញ់ពន្លត់មានផលវិបាកបន្តិច ។
ចែករំលែកព័តមាននេះ