ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែធ្វើបែបនេះសោះ អ្នក​អាចក្មេងជាងវ័យចំនួន២០ឆ្នាំ

2 ថ្ងៃ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកក្មេងជាងវ័យចំនួន២០ឆ្នាំ។ តើមានអ្វីខ្លះទៅ? អ្នកគួរតែពាក់វែនតាការពារកម្តៅ ព្រោះនៅពេលដែលត្រូវពន្លឺព្រះអាទិត្យ មិនត្រឹមតែអាចធ្វើឲ្យភ្នែកអ្នកខូចទេ ថែមទាំងអាចធ្វើឲ្យស្បែកនៅជុំវិញភ្នែកអ្នកឆាប់ជ្រួញទៀតផង។ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃចំនួន៣០នាទី មុនចេញទៅក្រៅ ទើបអាចការពារស្បែកអ្នកមិនឲ្យខ្លោច…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកក្មេងជាងវ័យចំនួន២០ឆ្នាំ។ តើមានអ្វីខ្លះទៅ?

អ្នកគួរតែពាក់វែនតាការពារកម្តៅ ព្រោះនៅពេលដែលត្រូវពន្លឺព្រះអាទិត្យ មិនត្រឹមតែអាចធ្វើឲ្យភ្នែកអ្នកខូចទេ ថែមទាំងអាចធ្វើឲ្យស្បែកនៅជុំវិញភ្នែកអ្នកឆាប់ជ្រួញទៀតផង។

អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃចំនួន៣០នាទី មុនចេញទៅក្រៅ ទើបអាចការពារស្បែកអ្នកមិនឲ្យខ្លោច ឬខូចក្រោយពេលដែលត្រូវកម្តៅថ្ងៃរួច។

ប្រសិនជាអ្នកមានទម្លាប់ជក់បារី អ្នកគួរតែកែទម្លាប់នេះចោល ដោយមិនគួរប៉ះពាល់បារីទេ បើអ្នកចង់រក្សាស្បែកឲ្យនៅក្មេងជាងវ័យ។ ជាពិសេស អ្នកក៏គួរតែដើរចេញពីកន្លែងដែលមានអ្នកជក់បារីដែរ ព្រោះស្បែកអ្នកអាចខូចបាននៅពេលដែលអ្នកនៅយូរ។

អ្នកគួរតែគេងផ្ងារ ដោយមិនគួរគេងចំហៀងនោះទេ ហើយក៏មិនគួរគេងផ្កាប់ចុះក្រោមដែរ ព្រោះបើអ្នកគេងដោយប្រើទម្លាប់ទាំងឡាយនេះ អាចធ្វើឲ្យមុខអ្នកគ្មានលំនឹង ដោយងាយកើតមានស្នាមជ្រួញខ្លាំងណាស់។ ដូចនេះ មានតែការគេងផ្ងារទេ ដែលអាចជួយការពារស្បែកអ្នកបានល្អ។

អ្នកគួរតែប្រើគ្រឿងសម្អាងដែលសម្បូរជាតិទឹក ដើម្បីលាបមុខអ្នកក្រោយពេលដែលសម្អាតរួច ទើបអាចការពារស្បែកអ្នកពីស្នាមជ្រួញ ថែមទាំងមិនងាយធ្វើឲ្យស្បែកអ្នកមានលក្ខណៈស្រអាប់នោះទេ។

អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះការហាត់ប្រាណនេះ អាចធ្វើឲ្យស្បែកអ្នកស្អាតខ្លាំងណាស់។
អ្នកគួរតែរៀបចំរបបអាហារអ្នកឲ្យបានល្អ ដោយញ៉ាំទឹកឲ្យបានច្រើន ពិសារបន្លែ និងផ្លែឈើ និងសាច់ត្រីឲ្យបានច្រើន ទើបអាចធ្វើឲ្យស្បែកអ្នកក្មេងជាងវ័យបាន។

អាហារដែលមានសារធាតុស្ករខ្ពស់ ក៏មិនគួរបរិភោគច្រើនដែរ ទើបមិនធ្វើឲ្យស្បែកអ្នកឆាប់ខូចដោយសារតែអាហារមួយប្រភេទនេះ។

អ្នកគួរតែធ្វើយ៉ាងណាឲ្យសម្ពាធការងារឃ្លាតឲ្យឆ្ងាយពីអ្នក ព្រោះសម្ពាធទាំងនេះ នឹងធ្វើឲ្យមុខអ្នកឆាប់ជ្រួញខ្លាំងណាស់។ ដូចនេះ មានតែរក្សាភាពសប្បាយរីករាយទេ ទើបអាចធ្វើឲ្យសម្រស់អ្នកមិនធ្លាក់ចុះខ្លាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ