ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​សោក​ស្ដាយ​ចំពោះ​ការ​ស្លា.ប់​អ្នក​ទេស​ចរ​៦​នា​ក់​ដោយ​សារ​ពុល​ស្រា

7 ម៉ោង មុន

ទី​ក្រុង​វៀង​ចន្ទនន៍​៖ រដ្ឋាភិបាល​ឡាវ​សម្ដែង​ការ​សោក​ស្ដាយ​​យ៉ាង​ខ្លាំង​ចំពោះ​ករណី​​​ស្លាប់​អ្នក​ទេស​ចរ​បរទេស​១​​ចំនួន​ដោយ​សារ​ការ​ពុល​ស្រា​ស​ដែល​ដាក់​សារ​ធាតុ​មេ​តា​ណុល​ហួស​កម្រិត​។ ហេតុ​ការណ៍​​ដែល​កើត​ឡើង​​​នៅ​​ទី​ក្រុង​វ៉ាង​វៀង​​ (Vang Vieng​) ​នោះ​បាន​ឆក់​យក​ជីវិត​អ្នក​ទេស​ចរ​បរទេស​រុប​៦​នាក់​​​ ហើយ​មួយ​ចំនួន​ទៀត​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​មាន​​ជន​ជាតិ​ដាណឺម៉ាក​​២​នាក់​​ ​​អាមេរិក​ម្នាក់​ ​អង់​គ្លេស​ម្នាក់​…

ទី​ក្រុង​វៀង​ចន្ទនន៍​៖ រដ្ឋាភិបាល​ឡាវ​សម្ដែង​ការ​សោក​ស្ដាយ​​យ៉ាង​ខ្លាំង​ចំពោះ​ករណី​​​ស្លាប់​អ្នក​ទេស​ចរ​បរទេស​១​​ចំនួន​ដោយ​សារ​ការ​ពុល​ស្រា​ស​ដែល​ដាក់​សារ​ធាតុ​មេ​តា​ណុល​ហួស​កម្រិត​។ ហេតុ​ការណ៍​​ដែល​កើត​ឡើង​​​នៅ​​ទី​ក្រុង​វ៉ាង​វៀង​​ (Vang Vieng​) ​នោះ​បាន​ឆក់​យក​ជីវិត​អ្នក​ទេស​ចរ​បរទេស​រុប​៦​នាក់​​​ ហើយ​មួយ​ចំនួន​ទៀត​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​មាន​​ជន​ជាតិ​ដាណឺម៉ាក​​២​នាក់​​ ​​អាមេរិក​ម្នាក់​ ​អង់​គ្លេស​ម្នាក់​ និង​អូស្ត្រាលី​២​នាក់​។ ​បន្ទាប់​ពី​ទទួល​ទាន​ស្រា​ និង​មាន​អាការៈ​មិន​ស្រួល​ខ្លួន​បែប​នេះ ​ពួក​គេ​ត្រូវ​បាន​​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទា​ន់​។ ​ប៉ុន្តែ​ពួកគេ​បាន​ផុត​ដង្ហើម​បាត់​ទៅ​ហើយ​។ ពួក​គេ​ជា​អ្នក​ពនេចរ​ដែល​ជួប​ជុំ​គ្នា​​ទទួល​ទាន​ស្រាស​នៅ​ក្នុង​ទី​ក្រុង​វ៉ាង​វៀង​។

អាជ្ញា​ធរ​ប្រាប់​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ទេស​ចរ​​ដប់​នាក់​ដែល​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​នៅ​ក្នុង​រាត្រី​ជួប​ជុំ​គ្នា​​​នោះ​។ ​​គេ​ក៏​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​មន្ទីរ​ពេទ្យកាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិ​កា​។ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​​នៅ​លើ​គេហ​ទំព័រ​ជា​ផ្លូវ​ការ​ ក្រសួង​ការ​បរទេស​ឡាវ​សូម​ចូលរួម​រំលែក​​ទុក្ខ​​ដ៏​ក្រៀម​ក្រំ​​​ និង​​​ដោយ​ទឹក​ចិត្ត​ស្មោះ​ស​ចំពោះ​ក្រុម​គ្រួសារ​សព​។

ក្រសួង​ថ្លែង​បន្ថែម​ទៀត​ថា​អាជ្ញាធរ​កំពុង​ចុះ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះហើយ​​។​ ​​ជន​រង​គ្រោះ​ចុង​ក្រោយ​គេ​​ឈ្មោះ​ហូលី បូល (Holly Bowles) ​ជា​​នារី​ជន​ជាតិ​អូស្ត្រាលី​ អាយុ​១៩​ឆ្នាំ ដែល​​​​មាន​សាច់​ញាតិ និង​​ក្រុម​គ្រួសារ​ទៅ​ជូន​ដំណើរ​ដួង​វិញ្ញាណ​ក្ខន្ធ​របស់​នាង​ជា​លើក​ចុង​ក្រោយ​នៅ​មន្ទីរ​ពេទ្យ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​កាល​ពី​យប់​​ថ្ងៃ​សុក្រ​។

​​​ទី​ក្រុង​វ៉ាង​វៀង​ជា​ចំណុច​ប្រសព្វ​នៃ​ក្រុម​អ្នក​ទេស​ចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ​ពួក​គេ​ច្រើន​ជួប​ជុំ​គ្នាជា​លើក​ចុង​ក្រោយ​នៅ​​នោះ​​មុន​នឹង​លា​គ្នា​ទៅ​ស្រុក​កំណើត​​វិញ​​។ ​ទី​ក្រុង​នេះ​កាល​ពី​មុន​ល្បី​ល្បាញ​ណាស់​ខាង​រៀប​ចំ​ពិធី​ជប់​លៀង​នៅ​ក្នុង​ព្រៃ​ស្ងាត់​នា​ពេល​រាត្រី​​។​ ប៉ុន្តែ​ក្រោយ​មក អាជ្ញា​ធរ​បាន​ប្រែ​ក្លាយ​​​តំបន់​​នោះ​ទៅ​ជា​​គោល​ដៅ​​​ទេស​ចរណ៍​បរិស្ថាន​វិញ​​។

ពាក់​ព័ន្ធ​នឹង​ករណី​ស្លាប់​អ្នក​ទេស​​ចរ​ដ៏​រង្គាល​នេះ ​អាជ្ញា​ធរ​បាន​​​ឃុំ​ខ្លួន​អ្នក​គ្រប់​គ្រង​តំបន់​ទេស​ចរណ៍​នេះ​ដើម្បី​សួរ​ចម្លើយ​។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ទៅ​តុលាការ​នៅឡើយ​ទេ​។ រដ្ឋាភិបាល​អូស្ត្រា​លី​កំពុង​​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​ឡាវ​ចាត់​វិធាន​ការ​ទៅ​លើ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ពេញ​ទំហឹង​ និង​ប្រកប​ដោយ​តម្លា​ភាព​ដើម្បី​ចង់​ដឹង​ថា​តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​នោះ​។​​​

​មេ​តា​ណុល​ជា​សា​រធាតុ​ដែល​គេ​ប្រើ​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​។ ប៉ុន្តែ​ពេល​ខ្លះ​ ​អ្នក​ផលិត​ស្រា​​​ចូល​ចិត្ត​ប្រើ​ផ្លូវ​កាត់​ មិន​ចង់​ហត់​នឿយ​បិទ​ស្រា​នាំ​តែ​ហត់​។ ដូច​នេះ ពួក​គេ​បន្ថែម​មេតាណុល​ដើម្បី​ឱ្យ​ស្រា​មាន​រស​ជាតិ​ខ្លាំង​​​។ ​​ទទួល​ទាន​ស្រា​មាន​ជាតិ​មេតាណុល​​​យូរ​ៗ​ទៅ​​​បណ្ដាល​ឱ្យ​ងងឹត​ភ្នែក, ខូច​ថ្លើម​ និង​បាត់​បង់​ជីវិត​។ បើ​សារ​ធាតុ​មេតាណុល​មាន​កម្រិត​ខ្ពស់​ជួន​កាល​មិន​ចាំ​បាច់​រង់​ចាំ​យូរ​ទេ អាច​នឹង​បណ្ដាល​ឱ្យ​ស្លាប់​​ភ្លាម​ៗ​តែ​ម្ដង​ដូច​ករណី​ស្លាប់​អ្នក​ទេស​ចរ​បរទេស​៦​នាក់​នៅ​ប្រទេស​ឡាវ​អី​ចឹង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ