ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងដើមកំណើតពិធីបុណ្យសំពះព្រះខែ អកអំបុក

1 ខែ មុន

រាជធានីភ្នំពេញ ៖ ខណៈ​ពិធីបុណ្យ​សំពះ​ព្រះ​ខែ និង​អកអំបុក នឹង​ចូល​មក​ដល់​នៅថ្ងៃ​​ទី១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវនឹងយប់ថ្ងៃសុក្រ…

រាជធានីភ្នំពេញ ៖ ខណៈ​ពិធីបុណ្យ​សំពះ​ព្រះ​ខែ និង​អកអំបុក នឹង​ចូល​មក​ដល់​នៅថ្ងៃ​​ទី១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវនឹងយប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ។ នា​ថ្ងៃនេះ​សារព័ត៌មាន​សារព័ត៌មាន​កោះសន្តិភាព សូម​លើកយក​ប្រវត្តិ​ខ្លះ​ៗ​នៃ​ពិធីបុណ្យ​នេះ​ជូន​ដល់​ប្រិ​យ​មិត្ត​បាន​ជ្រាប​។

ប្រភព​ពិធី​បុណ្យសំពះព្រះខែ អកអំបុក តាម​គម្ពីរ​បរមត្ថ​ទីប​នី​អដ្ឋកថា​ចរិយា​បិដក ភាសាបាលី​ចែង​ថា ៖ ក្នុង​ដើម​ភទ្ទកប្ប​នេះ​ព្រះ​បរម​ពោធិសត្វ​នៃ​យើង​ទ្រង់​យោង​យកកំណើត​ជាស​ស​បណ្ឌិត កំណើត​ជា​ទន្សាយ ថ្ងៃមួយ​ខែពេញបូណ៌មី សស​បណ្ឌិត បាន​អធិដ្ឋាន​ឧបោសថសីល​ហើយ​ឧទ្ទិស​ស​មំសៈ​ជា​ទាន​បរម​ត្ត​បារមី​ដើម្បី​បំពេញ ពោធិសម្ភារ​ឱ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ ។

ព្រះ​ឥន្ទ​បាន​ទ្រង់​ជ្រាប​ពី​ហេតុការណ៍​នោះ​ក៏​ទ្រង់​កាឡា​ព្រះ​អង្គជា​ព្រាហ្មណ៍​ចាស់​មក​សុំ​មំ​សា សស​បណ្ឌិត​ជា​អាហារ ។ សស​បណ្ឌិត​ពោធិសត្វ​បានឱ្យ​ព្រា​ហ្ម​ចាស់​នោះ​បង្កាត់ភ្លើង​ភ្នក់ ហើយ​ក្នុង​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ សស​បណ្ឌិត ក៏​រលាស់​ខ្លួន​បី​ដង​ដើម្បី​ឱ្យ​សត្វល្អិត​ដែល​ជាប់​នឹង​រោម​ជ្រុះ​ចេញ រួច​ក៏​លោត​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​ភ្លាម ។

អស្ចារ្យ​ភ្លើង​នោះ​ពុំ​បាន​ឆេះ សស​បណ្ឌិត​សោះ ឥន្ទព្រាហ្មណ៍ ក៏​ស្ទុះ​ទៅ​ព​ព្រះ ពោធិសត្វ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាងសិលា​គូររូប​ទន្សាយ ហើយ​ឥន្ទព្រាហ្មណ៍ អធិដ្ឋាន​ថា​«​សូម​ឱ្យ​រូប​ទន្សាយ​ពោធិសត្វ​ដែល​យើងខ្ញុំ​គូរ​នេះ​នៅ ជាប់​រហូត​ដល់ទី​បំផុត​កប្ប​» ។ ដោយ​អានុភាព​ទាន​បរម​ត្ត​បារមី​នៃ ព្រះ​ពោធិសត្វ​ផង និង​សេចក្តី​អធិដ្ឋាន​របស់​ព្រះ​ឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​មណ្ឌល​ព្រះ​ចន្ទ​រហូត​ដល់​សព្វថ្ងៃ ។​ដោយ​មាន​ជំនឿ​តាម​រយៈ​រឿង​នេះ​ហើយ បានជា​នៅ​វេលា​រាត្រី​ពេញបូណ៌មី​ខែកត្តិក​រៀង​រាល់​ឆ្នាំ​ខ្មែរ​យើង​យកនំ​ចំណី មាន​អំបុក ចេក ជាដើម​មក​បូជា​ព្រះ​ចន្ទ​ហៅ​ថា​ពិធី​បុណ្យសំពះព្រះខែ អកអំបុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ