ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់អាជ្ញាកណ្ដាល-ចៅក្រមវ័យក្មេងកំពុងលេចធ្លោលើសង្វៀនប្រដាល់នាពេលបច្ចុប្បន្ន

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការងារ​ជា​ចៅក្រម​ឬ​អាជ្ញាកណ្ដាល​កីឡាប្រដាល់នៅលើសង្វៀន បើ​ទោះជា​គេ​មើលឃើញ​ថា ជាការងារទទួលសម្ពាធខ្លាំង ក៏​ការងារ​នេះ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ និងឆាប់ល្បីឈ្មោះដូច​កីឡាករ​នោះ​ទេ ធ្វើឱ្យស្ថាប័នកីឡាប្រដាល់នៅកម្ពុជាខ្វះធនធានមួយនេះនៅឡើយដោយសារអ្នកចាប់អាជីពអាជ្ញាកណ្ដាល និងចៅក្រមប្រដាល់ភាគច្រើនជាអតីតកីឡាករចាស់វស្សាបាត់បង់សមត្ថភាពប្រកួតលើសង្វៀន ឬជាអ្នកចូលនិវត្តន៍ដោយសារតែចូលវ័យចំណាស់…

រាជធានីភ្នំពេញ ៖ ការងារ​ជា​ចៅក្រម​ឬ​អាជ្ញាកណ្ដាល​កីឡាប្រដាល់នៅលើសង្វៀន បើ​ទោះជា​គេ​មើលឃើញ​ថា ជាការងារទទួលសម្ពាធខ្លាំង ក៏​ការងារ​នេះ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ និងឆាប់ល្បីឈ្មោះដូច​កីឡាករ​នោះ​ទេ ធ្វើឱ្យស្ថាប័នកីឡាប្រដាល់នៅកម្ពុជាខ្វះធនធានមួយនេះនៅឡើយដោយសារអ្នកចាប់អាជីពអាជ្ញាកណ្ដាល និងចៅក្រមប្រដាល់ភាគច្រើនជាអតីតកីឡាករចាស់វស្សាបាត់បង់សមត្ថភាពប្រកួតលើសង្វៀន ឬជាអ្នកចូលនិវត្តន៍ដោយសារតែចូលវ័យចំណាស់ ។

កង្វះធនធានខាងលើត្រូវគេមើលឃើញតាមរយៈក្នុង១កម្មវិធីអាជ្ញាកណ្ដាលឬចៅក្រម១រូបត្រូវធ្វើអាជ្ញាកណ្ដាល២-៣គូ និងចៅក្រមផងទទួលបានប្រាក់កម្រៃ១០មុឺនរៀលស្មើនឹង២៥ដុល្លារប៉ុណ្ណោះនាពេលបច្ចុប្បន្ន ។ ទោះបីយ៉ាងណាតាមការស្ទាបស្ទង់ អាជ្ញាកណ្ដាល និងចៅក្រមប្រដាល់ភាគច្រើនបានពេញចិត្តនឹងការងារមួយនេះ ដោយពួកគាត់ខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈរហូតទទួលបានការទុកចិត្តពីមហាជន និងមេកោយ ឱ្យធ្វើអាជ្ញាកណ្ដាលក្នុងកម្មវិធីធំៗនិងតែងបង្ហាញខ្លួនស្ទើរគ្រប់កម្មវិធីប្រដាល់ធ្វើឱ្យមានកេរ្តិ៍ឈ្មោះល្អនៅក្នុងពិភពប្រដាល់ដូចជាលោកម៉ាក់ សាមឿន ជាដើម។

លោក​ម៉ាក់ សា​មឿ​ន​ ត្រូវជា​កូនប្រុស​បង្កើត​របស់​លោកតា​ញ៉ូ​វ ម៉ាក់​ ដែល​ជា​អតីត​កីឡាករ​ប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ​ជើង​ចាស់​ម្នាក់ និង​ជា​ស្ថាបនិក​ក្លិប​តា​ឡី​ដំរី​ព្រិច ហើយ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​រហូត​មក​ទល់​បច្ចុប្បន្ន​ ដែល​ក្លិប​នេះ​កកើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេ៉ះ ខណៈលោកតា​ក៏​មាន​អាយុ​៨០​ឆ្នាំ​ហើយ​ដែរ​ ។​ លោក​ជា​អតីត​កីឡាករ​ប្រដាល់​ជើង​ចាស់​និង​ល្បី​ឈ្មោះ​មួយ​រូប​ដែរ នៅ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជាមួយ​កីឡាករ​ផល សោ​ភ័​ណ្ឌ​ ដោយបានឡើង​សង្វៀន​ប្រកួត​តាំងពី​អាយុ​៦​ឆ្នាំ​។ ​តាំងពី​រូប​លោក​ចាប់​អាជីព​ជា​កីឡាករ​ប្រដាល់​ លោក​មិន​ដែល​បាន​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​របស់​ក្រុមហ៊ុន​ម្ដងណា​នោះ​ទេ តែ​លោក​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ពានរង្វាន់​ថ្នាក់​ជាតិ​ដណ្ដើម​បាន​មេដាយជា​ច្រើន​គ្រឿង ។

​ប៉ុន្តែ​លោក​បាន​លាឈប់​ពី​អាជីព​កីឡាករ​ប្រដាល់​នៅ​ក្នុង​ឆ្នាំ​២០១២​ និងបាន​ចាប់់​អាជីព​ជា​មន្ត្រី​អាជ្ញាកណ្ដាល​ ព្រមទាំង​រៀប​ការ​ប្រពន្ធ​នៅអាយុ​២៧​ឆ្នាំ​។

លោក​ ម៉ាក់ សា​មឿ​ន​ បច្ចុប្បន្ន​ជា​មន្ត្រី​អាជ្ញាកណ្ដាល​ក្មេងជាងគេប្រចាំសហព័ន្ធកីឡាប្រដាល់ ។

ដោយសា​រតែ​លោក​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ​ស្រាប់ និង​ការ​ស្រឡាញ់​ចូល​ចិត្ត​ទៀត​ផង​នោះ​ មិនយូ​រប៉ុន្មានលោកបាន​ក្លាយជា​អាជ្ញាកណ្ដាល​ឆ្នើម​មួយ​រូប​ ។ ​រាល់​ការ​កាត់​កាត់ក្ដី​​របស់​លោក​មិនដែលទទួលរង​ការ​រិះគន់​ដោយ​ប្រការ​ណាមួយ ឬធ្វើឱ្យ​មានការ​ថ្នាំងថ្នាក់​ចិត្តពី​មហាជន​នោះ​ឡើយ រហូត​ទទួល​បាន​ការបោះ​ឆ្នោត​គាំទ្រ​ពី​មហាជន​នៅ​ក្នុង​ឆ្នាំ​២០១៩​ជា​មន្ត្រី​អាជ្ញាកណ្ដាល​ឆ្នើម​ទៀតផង ។​ មូលហេតុ​នេះ​ហើយ​បានជា​រូប​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​តម្រូវ​ឱ្យ​រូប​លោក​ចល័ត​ដើរ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ស្ទើ​រតែ​គ្រប់​សង្វៀន​ប្រដាល់ ជា​ពិសេស​ក្នុង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ជា​លក្ខណៈ​អន្តរ
ជាតិ និង​ថ្នាក់​ជាតិ​ធំ​ៗ​ថែម​ទៀត​។

លោក​ម៉ាក់ សា​មឿ​ន​ បាន​ប្រាប់​ថា​ ការក្លាយជា​អាជ្ញាកណ្ដាល​ដ៏​មាន​ជំនាញ​បែប​នេះ ក៏​ដោយសា​រតែ​រូប​លោក​តែងលួច​មើល​រៀមច្បង​ចាស់​ៗ​ដែល​ពួក​គាត់​បាន​អន​ុវត្ត​នៅ​លើ​សង្វៀន ដូច​ជា​លោកគ្រូ​ទ្រឿ​ង សុះសាយ លោកគ្រូ ជ័យ ប៊ុ​ន​ឈឿ ជាដើម គួប​ផ្សំ​ជាមួយនឹង​ការ​ស្រឡាញ់​ចូល​ចិត្ត​នឹងការងារមួយនេះ​។​

អ្វី​ដែល​ធ្វើ​ឱ្យ​រូប​លោកកាន់តែ​មាន​ភាព​ច្បាស់លាស់នឹងការងារប្រកប​ទៅ​ក្រមសីលធម៌​និង​វិជ្ជា​ជីវៈត្រឹមត្រូវថែមទៀត ក៏​ព្រោះតែ​លោក​ធ្លាប់​បាន​ឆ្លងកាត់​វគ្គ​សិក្សា​ជា​មន្ត្រី​ចៅក្រម​អាជ្ញាកណ្ដាល​ជា​ច្រើន​លើក​ ។ លោ​កក៏ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ផង​ដែរ ។​លោក ​ម៉ាក់ សា​មឿ​ន​ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ទោះបីជា​ក្រុម​គ្រួសារ​របស់​លោក​មាន​ជីវ​ភាពល្អ​ប្រសើរ​យ៉ាងណា​ក៏​ដោយ​ តែ​លោក​នៅ​តែ​មិនបោះបង់​ចោលការ​ងារ​ជា​មន្ត្រី​អាជ្ញាកណ្ដាល​នេះ​បាន​ដែរ ព្រោះ​លោក​ស្រឡាញ់ចូល​ចិត្ត​តាំងពី​យូ​រមក​ហើយ​ ។​ លោកថា ចាប់តាំងពី​​ចាប់ដៃ​គ្នារួមរស់​ជា​ប្ដី-ប្រពន្ធ​ជាមួយ​អ្នកស្រី​វ៉ា​ន់ សុខា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ លោក​ទទួល​បាន​ចំណងដៃ​កូនប្រុស​ចំនួន​២​នាក់ កូនប្រុស​ច្បង​​អាយុ​១០​ឆ្នាំ និង​កូន​ប្អូន​​អាយុ​៧​ឆ្នាំ​។​

ដោយសារ​តែ​កូន​នៅ​តូច​ៗ​ លោក​មិន​ហ៊ាន​ទុក​ពេលវេលា​ឱ្យ​ទំនេរ​នោះ​ទេ សព្វថ្ងៃ​ក្រៅពី​បម្រើ​ការ​ងារជា​មន្ត្រី​អាជ្ញាកណ្ដាល និង​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជនមួយ លោក​ក៏​ធ្វើជា​គ្រូ​បង្វឹក​របស់​ក្លិប​កីឡាប្រដាល់​កងកាំភ្លើងធំ ផង​ដែរ ដែល​មា​នទី​តាំងនៅ​ភូម​តា​ឡី សង្កាត់​ដង្កោ​ ខ​ណ្ខ​
ដង្កោ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ