ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុល​កែ​លម្អ រួចរាល់​ឧបករណ៍​ហាត់ប្រាណ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឱ្យ​ពលរដ្ឋ​ហាត់ប្រាណ ដើម្បី​សុខភាព

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ជួសជុល​កែ​លម្អ និង​ប្តូរ​ថ្មី​ផ្នែក​ខ្លះ ព្រមទាំង​លាបថ្នាំ​ជា​ថ្មី​ឡើង​វិញ រួចរាល់​នូវ​ឧបករណ៍​ហាត់ប្រាណ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​បម្រើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​កម្សាន្ត…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ជួសជុល​កែ​លម្អ និង​ប្តូរ​ថ្មី​ផ្នែក​ខ្លះ ព្រមទាំង​លាបថ្នាំ​ជា​ថ្មី​ឡើង​វិញ រួចរាល់​នូវ​ឧបករណ៍​ហាត់ប្រាណ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​បម្រើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​កម្សាន្ត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ។

មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង លោក​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​លោក​លើ​គ្រប់​វិ​ស្ស័​យ ជា​ពិសេស​លើកកម្ពស់​សុខភាព​សាធារណៈ និង​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ តែ​ម្ដង​។

ជាក់ស្ដែង​ពេល​នេះ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ ធ្វើការ​ជួសជុល​កែ​លម្អ ឡើង​វិញ​ឧបករណ៍​ហាត់ប្រាណ​សាធារណៈ និង​លាបថ្នាំ​ថ្មី​ទាំងអស់​ឡើង​វិញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ហាត់​បាន​ស្រួល ដើម្បី​សុខភាព​ល្អ ។

មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ទៀត​ថា ឧបករណ៍​ហាត់ប្រាណ ដែល​ត្រូវ​ជួសជុល​កែ​លម្អ ឡើង​វិញ​នោះ មាន​ចំនួន ០៤​ទីតាំង គឺ​៖
ទី​១. កន្លែង​ហាត់ប្រាណ​សាធារណៈ នៅ​សួនច្បារ​មាត់ទន្លេ មុខ​វត្ត​ឧណ្ណាលោម មាន​ឧបករណ៍​ហាត់ប្រាណ​២៤​ឈុត
ទី​២. សួនច្បារ​ដេ​អិន មាន​ឧបកា​ណ៏​ហាត់ប្រាណ​៣ ២​ឈុត
ទី​៣. ទីកន្លែង​ហាត់ប្រាណ នៅ​ទីលាន​ប្រជាធិបតេយ្យ មាន​ឧបករណ៍​ហាត់ប្រាណ ១២​ឈុត
និង​ទី​៤. កន្លែង​ហាត់ប្រាណ នៅ​ក្បែរ​សួន​កុមារ​វត្ត​ភ្នំ មាន​ឧបករណ៍​ហាត់ប្រាណ​ចំនួន ១២​ឈុត ។

លោក​បន្ត​ថា ម៉ាស៊ីន​ហាត់ប្រាណ​សាធារណៈ​ទាំង​អស់នេះ មិនមែន​ប្រើ​ភ្លើងអគ្គិសនី​ទេ គឺ​ឧ​បករ​ណ៏​ភាគច្រើន​ប្រើ​បាក​ដាង និង​ដុំ​បង្វិល ប្រើប្រាស់​រាប់​ឆ្នាំ​មក​ហើយ ដែល​មានការ​ខូចខាត សឹក​រិច​រិល ដែល​ត្រូវ​មានការ​ដោះ​ជួសជុល ក្រឡឹង​បាក ប្តូរ​បាក​ដាង និង​ដុំ​បង្វិល​ឬ​ឈ្នាន់​ជាដើម រួច​ផ្គុំ​ដំឡើង និង​លាបថ្នាំ ជា​ថ្មី​ឡើង​វិញ ។

មន្ត្រី​ជំនាញ បាន​បញ្ជាក់​ថា ទីកន្លែង​ហាត់ប្រាណ ដែល​បំពាក់​ឧបករណ៍​ហាត់ប្រាណ​នៅ​តាម​សួនច្បារ​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ចំនួន​៦​ទីតាំង ក្នុង​នោះ​៥​ទីតាំង សាងសង់ និង​បំពាក់​ឧ​បករ​ណ៏ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​នៅ​សួនច្បារ​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណាលោម សួនច្បារ​ដេ​អិន នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្បែរ​សួន​កុមារ​វត្ត​ភ្នំ និង​នៅ​សួន​វិមាន​ឈ្នះ​ឈ្នះ ចំណែក​១​ទីតាំង​ទៀត នៅ​រង្វង់​មូល​នាង​សុវណ្ណ​មច្ឆា ជ្រោយចង្វារ​ត្រើយ​ខាងកើត​ដែល​ជា​អំណោយ​របស់ សមាគម​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ