ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ទម្លាយសំឡេងសមាជិកក្រុមប្រឆាំងម្នាក់ទូរស័ព្ទទៅរំខានសម្តេចជាមួយនឹងការប្រើប្រាស់ពាក្យសម្តីឈ្លើ.យ

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទម្លាយ​សំឡេង​សមាជិក​ក្រុមប្រឆាំង​ម្នាក់​ដែល​ទូរស័ព្ទ​ទៅ​រំខាន​សម្តេច ជាមួយនឹង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ឈ្លើ​.​យ និង​មិន​សមរម្យ​ដែល​សម្តេច​ហៅ​ថា ជា​ក្មេង​ពាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទម្លាយ​សំឡេង​សមាជិក​ក្រុមប្រឆាំង​ម្នាក់​ដែល​ទូរស័ព្ទ​ទៅ​រំខាន​សម្តេច ជាមួយនឹង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ឈ្លើ​.​យ និង​មិន​សមរម្យ​ដែល​សម្តេច​ហៅ​ថា ជា​ក្មេង​ពាល ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​បាន​ទម្លាយ​សំឡេង​ទាំងស្រុង ទម្លាយ​សំឡេង​សមាជិក​ក្រុមប្រឆាំង​ម្នាក់​ដែល​ទូរស័ព្ទ​ទៅ​រំខាន​សម្តេច ដោយ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ និង​ឈ្លើ​.​យ​ចំពោះ​សម្តេច ហើយ​សម្តេច​ហៅ​ថា ជា​ក្មេង​ពាល ។

សមាជិក​ក្រុមប្រឆាំង​រូប​នេះ​បាន​ដាក់​រហ័ស​នាម​ខ្លួនឯង​ថា «Beysach Prosecutor» ។

យោង​តាម​រយៈ​ការ​ទម្លាយ​សំឡេង​លើ​បណ្តាញ​សង្គម Facebook សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​ទោះបី​ថ្ងៃនេះ​ជា​ថ្ងៃ​ខ្ញុំ​កាន់ទុក្ខ​នៃ​ការ​ស្លា​.​ប់​កូនប្រុស​ច្បង​របស់ខ្ញុំ​១០ វិច្ឆិកា ១៩៧៦​ក៏​ដោយ តែ​ខ្ញុំ​ត្រូវ​បង្ហោះ​សំឡេង​ទាំងស្រុង​ទាំង​សំឡេង​ខ្ញុំ​ទាំង​សំឡេង​អា​ក្មេង​ពាល​ដែល​ហៅ​ចូល​មក​ទាំង​ព្រឹក និង​យក​ទៅ​ផ្សាយ​ដោយ​កាត់​ចោល​ពាក្យ​មួយ​ចំនួន ។

គ្រាន់តែ​ប៉ុណ្ណេះ​វា​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ថា ពួកក្មេង​ពាល​ដែល​បម្រើ​ឲ្យ​នយោបាយ​ពាល​របស់​មេ​ក្លោ​ង​ពាល​វា​កំសាក​ប៉ុណ្ណា បើ​គ្រាន់តែ​សំឡេង​ទាំងស្រុង​វា​មិន​ហ៊ាន​ចាក់​ផ្សាយ​ផង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ