ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុ.តចិត្ត! ត្រឡប់​មក​ពី​លេង​កែប​ទៅ​ផ្ទះ​​វិញ មនុស្ស​៦នាក់​ជួប​គ្រោះ​លើ​​កំណាត់​ផ្លូវជាតិ​លេខ៣១

4 ថ្ងៃ មុន
  • កំពត

ខេត្ត​កំពត ៖ ជន​រងគ្រោះ​ចំនួន៦​នាក់ បន្ទាប់​ពី​ត្រឡប់​មក​ពី​លេង​កែបវិញ ស្រាប់តែ​ជួប​ឧប្បត្តិ​ហេ​តុ​គ្រោះថ្នាក់​ចរាចរណ៍ ​ដោយសារ​​រ​ថយ​ន្ដ​​ម៉ាក​ហា​យ​ឡែនឌ័រ បើក​​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​បើក​​ទៅ​បុ.ក​ពីក្រោយ​រថយន្ត​​ដឹក​ថ្ម​ធ្យូង​មួយ​គ្រឿង​ទៀត ដែល​​ឈប់​​ស្រប់​ទិស​គ្នា បណ្ដាល​អោយ​មនុស្ស​២​នាក់​សុទ្ធតែ​ជា​ស្ត្រី​​​បាន​បា.ត់ប.ង់​ជី.វិ.ត​​ភ្លាមៗ​នៅ​នឹង​កន្លែង​…

ខេត្ត​កំពត ៖ ជន​រងគ្រោះ​ចំនួន៦​នាក់ បន្ទាប់​ពី​ត្រឡប់​មក​ពី​លេង​កែបវិញ ស្រាប់តែ​ជួប​ឧប្បត្តិ​ហេ​តុ​គ្រោះថ្នាក់​ចរាចរណ៍ ​ដោយសារ​​រ​ថយ​ន្ដ​​ម៉ាក​ហា​យ​ឡែនឌ័រ បើក​​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​បើក​​ទៅ​បុ.ក​ពីក្រោយ​រថយន្ត​​ដឹក​ថ្ម​ធ្យូង​មួយ​គ្រឿង​ទៀត ដែល​​ឈប់​​ស្រប់​ទិស​គ្នា បណ្ដាល​អោយ​មនុស្ស​២​នាក់​សុទ្ធតែ​ជា​ស្ត្រី​​​បាន​បា.ត់ប.ង់​ជី.វិ.ត​​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​មនុស្ស​ចំនួន​២​នាក់​ទៀ​ត​ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​ ដឹក​យក​​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ក្រុងភ្នំពេញ ​ ចំណែក​៤​នាក់​ទៀត មិន​មាន​របួស​នោះទេ​។​

ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០​យប់ ​ថ្ងៃ​ទី៣០ ​ខែតុលា​ ឆ្នាំ២០២៤​ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៣១ ស្ថិត​ក្នុង​​ភូមិ​បឹង​ធំ ​ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​

យោង​តាម​ការ​របាយការណ៍​របស់​នគរបាល​ស្រុក ​បានអោយ​ដឹង​ថា ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ជិះ​ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័រ​​នោះ​ គឺ​​មាន​គ្នា​ចំនួន៦​​នាក់​ ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​ផងដែរ ​បាន​ត្រឡប់​មក​ពី​ដើរ​លេង​នៅ​ខេត្ត​កែប​វិញ ក្នុង​គោល​បំណង​ត្រឡប់​ទៅ​ផ្ទះ​ នៅ​ត្រាំសសរ​ ឃុំ​សំរោង​លើ​ ស្រុក​បន្ទាយមាស ​តែ​ទៅ​មិន​ទាន់​ដល់​ផង​ ក៏​ស្រាប់តែ​ជួប​រឿង​គ្រោះ​អកុសល​នេះ​តែ​ម្ដង​ទៅ​។​

នគរបាល​បាន​និយាយ​ថា​ រថយន្ត​ដឹក​ថ្ម​ធ្យូង ​ដែល​ឈប់​នោះ​ គឺ​ខូច ហើយ​​មិន​បាន​ដាក់​ស្លាក​សញ្ញា​​ទេ​ គ្រាន់​តែ​បើកភ្លើងតែ​ប៉ុណ្ណោះ។ ​តែ​ទោះបី​ជា​បែប​ណា ​អ្នកបើកបរ​បាន​រត់​គេច​​ខ្លួន​បាត់​ទៅ​ហើយ ​នៅ​តែ​រថយន្ត​ដឹក​ថ្ម​ធ្យូង ​ដែលត្រូវ​​គេ​ស្គាល់​ច្បាស់​ថា ​គឺជារថយន្ត​ដែល​ស្ថិត​នៅ​ទីតាំង​ដាក់​រថយន្ត​ជា​ច្រើន​គ្រឿង ក្នុង​​​ភូមិ​ឈើទាល​ ឃុំ​ស្ដេច​គង់​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ