ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បញ្ជូន​ជនជាតិ​ចិន​ម្នាក់ ​ទៅ​តុលាការ ពាក់ព័ន្ធ​ឃា.តកម្ម​គិត​ទុកជា​មុន ជំរិត​ទារប្រាក់ និង​លួច

5 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត នៅ​រសៀល​ថ្ងៃ​សុក្រ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ឣ​នុ​វត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន…

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត នៅ​រសៀល​ថ្ងៃ​សុក្រ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ឣ​នុ​វត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ជំរិត​ទារប្រាក់ និង​លួច​ស្ថាន​ទម្ងន់ទោស នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា កាលពី​ម៉ោង​១៤​និង​៤៥​នាទី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​បើក​ការ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ជំរិត​ទារប្រាក់ និង​លួច​ស្ថាន​ទម្ងន់ទោស នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន​០១​នាក់ ឈ្មោះ ស៊ុន ជី​ជៀ (​យ៉ាង​យ៉ាង​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ចំណុច​បុរី​សាន​កូ ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្នុង​ចំណោម​បក្ខពួក​០៣​នាក់​ទៀត ព្រមទាំង​ចាប់​យក​វត្ថុ​តាង រថយន្ត ម៉ាក Hyundai Staria ពណ៌​ទឹកប្រាក់ ផលិត​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ សៀមរាប 2D-2253 ចំនួន ០១​គ្រឿង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​បន្ត​កិច្ច​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​ស្វែងរក​បក្ខពួក​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មើ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ទូច កញ្ញា (​ហេង​) ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ ស្ដី​ពី​ករណី​បាត់​ប្ដី ជនជាតិ​ចិន ឈ្មោះ ជឹ​ង ហ័​រកា​ង (​ខាង​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​០៣​និង​០៥​នាទី ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ កន្លង​មក នៅ​ចំណុច​បុរី​ឌឹ​ផាក​ស៊ី​ធី ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បន្ត​ថា ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ ប្ដី​របស់​ខ្លួន​បាន​ជិះ​រថយន្ត​ម៉ាក Rang Rover ពណ៌​ស ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA- 8553 ទៅ​លេង​ផ្ទះ​បងប្អូន​ជីដូនមួយ​នៅ​បុរី​ឌឹ​ផាក​ស៊ី​ធី ក្រោយមក​នៅ​វេលា​ម៉ោង​០១​និង​១០​នាទី​យប់ ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ប្ដី​របស់​ខ្លួន​បាន​ចេញពីផ្ទះ​បងប្អូន​ជីដូនមួយ​វិញ ក៏​បាត់​ដំណឹង​សូន្យឈឹង​តែ​ម្ដង ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​ខាងលើ​រួច កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១៥ និង​០០​នាទី ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​បុរី KN ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​រក​ឃើញ​រថយន្ត​របស់​ជន​រង​គ្រោះ​ខាងលើ បាន​ផ្លុ​ង​ចោល និង​បាន​ដោះ​ផ្លា​ក​លេខ​ចេញ បន្ទាប់​មក​កម្លាំង​បាន​ធ្វើការ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្លូវ​ក្នុង​បុរី​ខាងលើ ឃើញ​មាន​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក​Hyundai Staria ពណ៌​ទឹកប្រាក់ បាន​ជិះ​នាំមុខ​រថយន្ត​ជន​រង​គ្រោះ​ខាងលើ​យក​មក​ផ្លុ​ង​ចោល ហើយ​បើក​ចេញ​បាត់​តែ​ម្តង ។

ដោយ​ទទួល​បាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​ជំនាញ​បាន​យក​រថយន្ត​ខាងលើ​មក​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ស្រាវជ្រាវ​បន្ត​រហូត​ដល់​វេលា​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​សាកស​.​ព​អណ្ដែត​ទឹក នៅ​ចំណុច​អាង​ទឹកអូរ​ខៃ​ដ​ន ស្ថិត​ក្នុងភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ថា សាកស​.​ព​នោះ ជាស​.​ព​ជន​រង​គ្រោះ​ខាងលើ មាន​សភាព​ហើម​ជាំ និង​មាន​ចង​ភ្ជាប់​ជាមួយ​ដុំ​ដែក​ចំនួន​០២​ដុំ ទម្ងន់​២០​គីឡូក្រាម​។ ហើយ​កម្លាំង​ជំនាញ បាន​បន្ត​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ