ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​គម្រោង​វិនិយោគ ​ជា​អាទិភាព​របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ ​មាន​ចំនួន​៧៣​គម្រោង ​សម្រាប់​ឆ្នាំ​២០២៥​នេះ

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ លោក ​កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​អោយ​មន្ត្រី ​និង​អាជ្ញាធរ​ខណ្ឌ សង្កាត់…

រាជធានី​ភ្នំពេញ​ ៖ លោក ​កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​អោយ​មន្ត្រី ​និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ចលនា​បន្ថែម​ទៀត ដល់​អង្គការ​សង្គម​ស៊ី​វិល​-​ដៃគូ​អភិវឌ្ឍន៍​នានា វិស័យ​ឯកជន និង​សប្បុរសជន លើ​ការ​សុំ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ខណៈ​ដែល​ការ​ចលនា​អោយ​មានការ​ចូលរួម​គាំទ្រ​ខាងលើ​នេះ ​មានការ​ថយ​ចុះ មិន​គ្រប់គ្រាន់​ឡើយ​ ។

ការ​ស្នើ​នេះ ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ខណៈ​លោក​អញ្ជើញ​ជាតំណាងលោក ​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​អង្គ​សិក្ខាសាលា សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២៥-២០២៧) របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ ​នៅ​សាលា​ខណ្ឌ​សែនសុខ ​។

លោក ​កើត ឆែ បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​កម្មវិធី​វិនិយោគ​ បី​ឆ្នាំ​រំកិល​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​គម្រោង ឬ​សេវា​ជ​ជា​អាទិភាព តាមបណ្តា​ឆ្នាំ​នីមួយ​ៗ ដោយ​ភ្ជាប់​មក​ជាមួយ​ នូវ​ចំណាយ ព្រមទាំង​អាច​ធ្វើ​បច្ចុប្បន្នភាព ​កម្មវិធី​នេះ ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៅ​មូលដ្ឋាន​។ សម្រាប់​ការ​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​ បី​ឆ្នាំ​រំកិល (២០២៥-២០២៧) របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ និង​រដ្ឋបាល​សង្កាត់​ចំណុះ នា​រសៀល​នេះ មាន​គោលបំណង​ចម្បង ​ចំនួន​០៣ នោះ​គឺ ៖
១. ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជា​អាទិភាព​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ សរុប​ចំនួន​៧៣​គម្រោង​។
២. ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជា​អាទិភាព​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​សង្កាត់​ទាំង​០៦ សរុប​ចំនួន​២៥៩ គម្រោង។
​និង​៣. ស្នើ​សុំ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពី​មន្ទីរ​-​អង្គភាព​ជំនាញ​, អង្គការ​សង្គម​ស៊ី​វិល​-​ដៃគូ​អភិវឌ្ឍន៍​នានា វិស័យ​ឯកជន និង​សប្បុរសជន​លើ​ការ​អនុវត្ត​គម្រោង​វិនិយោគ​ ។

លោក​បន្ត​ថា​ ការ​អនុវត្ត​គម្រោង​នៅ​មូលដ្ឋាន​ ពិតជា​ត្រូវការ​ការ​ចូលរួម​ដោយ​ខ្វះ​មិន​បាន ​ពី​តួអង្គ​សង្គម​ពាក់ព័ន្ធ​នានា ដែល​រួម​មាន មន្ទីរ​ជំនាញ​ សមាគម​-​អង្គការ​សង្គម​ស៊ី​វិល ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន ក៏​ដូច​ជា​សប្បុរសជន ​ផង​ដែរ​ ។

លោក​បន្ត​ទៀត​ថា​ ការ​ចូលរួម​អភិវឌ្ឍ​នៅ​មូលដ្ឋាន គឺជា​កិច្ចការ​របស់​យើង​ទាំងអស់​គ្នា និង​សបញ្ជាក់​ឱ្យ​ឃើញ​អំពី​ការ​អនុវត្ត «​ភាព​ជា​ដៃគូ​» រវាង​រដ្ឋបាល​ខណ្ឌ​- រដ្ឋបាល​សង្កាត់ និង​តួអង្គ​សង្គម​ទាំងអស់​ខាងលើ ដើម្បី​រួម​គ្នា​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ សំដៅ​លើកកម្ពស់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ធានា​ នូវ​គុណភាព​ នៃ​ការ​រស់នៅ ប្រកបដោយ​សុខដុម​នី​យ​កម្ម ​។

លោក ​កើត ឆែ​បាន​បញ្ជាក់​ថា​ គម្រោង​របស់​សង្កាត់ និង​ខណ្ឌ ដែល​ត្រូវ​សុំ​ការ​គាំទ្រ​ពី​តំណាង​មន្ទីរ​-​អង្គភាព​ជំនាញ អង្គការ សង្គម​ស៊ី​វិល វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​នានា និង​សប្បុរសជន បានជា​ច្រើន​វិស័យ ដែល​មាន​ដូច​ជា​វិស័យសេដ្ឋកិច្ច​, វិស័យ​សង្គមកិច្ច​, វិស័យ​គ្រប់គ្រង​ដីធ្លី ធនធានធម្មជាតិ បរិស្ថាន និង​វិស័យ សេវាកម្ម រដ្ឋបាល និង​សន្តិសុខ ជាដើម​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ កើត ឆែ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ មន្ត្រី​ និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​យក​អស់កម្លាំង​កាយ កម្លាំងចិត្ត និង​ស្មារតី ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដើម្បី​ការពារ ថែរក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការ​អភិវឌ្ឍ​មូលដ្ឋាន ជា​ពិសេស​ការ​ពង្រឹង​ប្រសិទ្ធភាព និង គុណភាព នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ