តើសេដ្ឋកិច្ចកម្ពុជានឹងមានស្ថានភាពបែបណា ហើយប្រជាជនឹងមានជីវភាពដូចម្តេចនៅឆ្នាំ២០២៥? នេះជាសំនួរដែលមនុស្សជាច្រើនចង់ដឹងនៅពេលយើងធ្វើដំណើរចូលឆ្នាំ២០២៥ ។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានបង្ហើបថា សា្ថនភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងមានកំណើនគួរអោយកត់សម្គាល់ បើធៀបបនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោក ។
ស្ថាប័នរូបិយប័ណ្ណពិភពលោក ឬ IMF បានព្យាករណ៍ថា សម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងមានកំណើនក្នុងរង្វង់៥.៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម ។
ចំណែកធនាគារអភិវឌ្ឍអាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត៥,៨% សម្រាប់ឆ្នាំ២០២៤ និង៦% សម្រាប់ឆ្នាំ២០២៥ ។
វិស័យកសិកម្មត្រូវបានព្យាករថា នឹងកើនឡើង១,២% ក្នុងឆ្នាំ២០២៤ និង១,៣% ក្នុងឆ្នាំ២០២៥ ។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងកើនឡើង៥,៤% នៅឆ្នាំ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ ២០២៥ ។ ការព្យាករនេះ ត្រូវបានគាំទ្រដោយការកើនឡើង២២,៧% ឆ្នាំលើឆ្នាំនៃការមកដល់របស់ភ្ញៀវទេសចរក្នុងឆមាសទី១ ឆ្នាំ២០២៤ ។ ចំនួនភ្ញៀវអន្តរជាតិសរុបបានកើនដល់ ៩៤,៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩ ។
តាមលក្ខណៈសម្បត្តិ និងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ចមានស្ថានភាពវិជ្ជមានបែបនេះសង្ឃឹមថា វានឹងផ្តល់ផលវិជ្ជមានដល់កម្រិតមីក្រូ ។ ជាទូទៅស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដែលមានតុល្យភាព គឺទាមទារ តុល្យភាពរវាងម៉ាក្រូ និងមីក្រូ សេដ្ឋកិច្ច ដូច្នេះសង្ឃឹមថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបន្តធ្វើកំណែទម្រង់ និងការអនុគ្រោះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធានាឲ្យជីវភាពពលរដ្ឋដែលនៅកម្រិតមីក្រូសេដ្ឋកិច្ចមាន ភាពវិជ្ជមានប្រសើរ នោះកំណើនសេដ្ឋកិច្ចនឹងកាន់តែរឹងមាំ ។
គួរកត់សម្គាល់ថា បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃការវា.យតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានកំណើនប្រមាណ៥.៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនាការ (កម្រើកឡើងវិញ) នៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់-អចលនទ្រព្យនៅបន្តកំណើនទាប ។
IMFអះអាងថា ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តីក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និងសកល និងនៅតែល្អជាងឆ្នាំ២០២៣កន្លងទៅ ។ នៅពេលដែលយើងគ្រប់គ្នាកំពុងធ្វើដំណើរឈានចូលឆ្នាំ២០២៥ យើងរំពឹងសូមអោយសេដ្ឋកិច្ចកមម្ពុជាកាន់តែមានលក្ខណ:ល្អប្រសើរជាងឆ្នាំ២០២៤នេះ ។ ចំណែកប្រជាជនកម្ពុជាកាន់តែអាចរកស៊ីមានបាន ដោយធ្វើអោយកម្រិតជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង ។
ប៉ុន្តែនៅចំពោះមុខភាពមិនប្រាកដប្រជានៃពិភពលោក វាក៏តម្រូវអោយកម្ពុជាមានភាពប្រយ័ត្នប្រយែងទប់ស្កាត់ឥទ្ធិពលស្ថានភាពពិភពលោកមកលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ។
ការលើកកម្ពសបរិយាកាវិនិយោគបរទេស ការអនុវត្តមានប្រសិទ្ធភាពលើគោលនយោបាយជំរុញសសរ
ស្តម្ភសេដ្ឋកិច្ច ការកាត់បន្ថយការិយាធិបតេយ្យ និងអំពើពុករលួយ នឹងជួយកម្ពុជាកាន់តែមានភាពធនចំពោះមុខព្យុះភ្លៀងវិបត្តិពិភពលោក ៕
ចែករំលែកព័តមាននេះ