ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយមានជំងឺរា.គ និងក្តៅខ្លួនខ្លាំង កូនទិញថ្នាំឱ្យ​លេប ស្រាប់តែបា.ត់មាត់បា.ត់ក ផ្អើល​យ៉ាងរន្ធ.ត់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់មកមើលចៅអោយកូនរបស់ខ្លូនបានជិតមួយខែ បែរជាមានជំងឺរាគហើយក្តៅខ្លួនខ្លាំង រួច​ក៏​បានស្លាប់នៅក្នុង​បន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលភូមិជម្ពូវ័ន២…

0:00
0:00

រាជធានីភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់មកមើលចៅអោយកូនរបស់ខ្លូនបានជិតមួយខែ បែរជាមានជំងឺរាគហើយក្តៅខ្លួនខ្លាំង រួច​ក៏​បានស្លាប់នៅក្នុង​បន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​ស្ត្រីរងគ្រោះ​ឈ្មោះ ទៀង រ៉ៃ អាយុ៦៦ឆ្នាំ ទើបមកស្នាក់នៅជាមួយកូនស្រីឈ្មោះពៅ ស្រស់ អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រភពពត៌មានពីស្រ្ដីម្នាក់ជាកូនឈ្មោះ ពៅ ស្រស់ ត្រូវជាកូនបង្កើតជនរងគ្រោះបាននិយាយប្រាប់ថា ម្តាយរបស់​គាត់មកមើលកូនអោយគាត់បានជិតមួយខែហើយ ​។ ម្តាយរបស់គាត់​ក៏​មានជំងឺប្រចាំកាយជា​ច្រើនមុខទៀតផង ។ មុនពេលកើតហេតុ នៅវេលាម៉ោង៥ទៀបភ្លឺ ម្តាយរបស់​គាត់មានជំងឺរាគ គាត់ជាកូនបានទៅទិញថ្នាំមកឲ្យ​ម្តាយ​ តែ​ម្តាយ​ហូបបាយមិនកើតទេ ហូបបានតែទឹកត្រឡាច និង​បានលេបថ្នាំ តែអាការៈ​ម្តាយ​រាគជាច្រើនដង ហូបបបរក៏មិនបាន ហូប​បានត្រឹមតែទឹកត្រឡាច ហើយលេបថ្នាំ ។

ស្ត្រីជា​កូនបានបន្តថា លុះនៅវេលា​រសៀល ម្តាយរបស់​គាត់បែរជាក្តៅខ្លាំង ​គាត់​បានទាក់ទងទៅប្រាប់ក្រុមគ្រួសារនៅឯស្រុកថា ម្តាយរបស់​គាត់មានជំងឺរាគ ហើយក្តៅខ្លាំង ចំណែកបងប្អូនរបស់​គាត់មានអ្នកនៅជិតបន្ទប់គ្នា បានមកមើល ឃើញម្តាយមានជំងឺរាគនិងក្តៅខ្លួនខ្លាំង អោយ​ម្តាយ​លេបថ្នាំបញ្ចុះកម្ដៅ ។ លុះបន្ទាប់មកក៏ស្រាប់តែបាត់មាត់បាត់ក ម្តាយលែងនិយាយស្តី​ ក៏នាំគ្នាមកមើលម្តាយ ស្រាប់តែម្តាយបានស្លាប់បាត់ទៅហើយ ក៏រត់ទៅហៅគ្រូពេទ្យនៅជិតកន្លែងកើតហេតុមកពិនិត្យ គ្រូពេទ្យមិនមក ហើយបានប្រាប់ថា ម្តាយរបស់​គាត់បានស្លាប់បាត់ទៅហើយ មិនបាច់យកទៅពេទ្យឯណាទៀតទេ ក៏ប្រាប់ម្ចាស់ផ្ទះភ្លាមៗទាក់ទងទៅនគរបាលប៉ុស្តិ៍ភ្លាមៗ ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បានមកដល់ បានសួរនាំក្រុមគ្រួសារជនរងគ្រោះ និងស្រ្តីម្នាក់ជាកូន ហើយក្រុមគ្រួសារមិនប្តឹងផ្តល់ នគរបាលប៉ុស្តិ៍បានធ្វើលិខិតបដិសេធបណ្តឹង និងធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ