ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ ណែនាំ​ឱ្យ​ខណ្ឌ​ឬ​ស្សី​កែវ បន្ត​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន សុ​រិ​ទ្ធី អភិបាលរង រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បន្ត​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពិសេស​នៅ​តំបន់​ប្រជុំជន​មាន​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន សុ​រិ​ទ្ធី អភិបាលរង រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បន្ត​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពិសេស​នៅ​តំបន់​ប្រជុំជន​មាន​រោងចក្រ និង​ផ្សារ​ក្រមួន ដែល​បង្ក​ការ​កកស្ទះ​ចរាចរណ៍​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

លោក​អភិបាលរង បាន​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ខណ្ឌ​ឬ​ស្សី​កែវ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​នេះ ក្រោម​អធិបតីភាព​លោក ជួប ខុន សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ តំណាង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុម​ប្រ​ក្សា​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​នោះ លោក ហ៊ុន សុ​រិ​ទ្ធី បាន​ថ្លែង​ថា នៅ​មុខ​រោងចក្រ​ចំនួន​២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​តំបន់​ខណ្ឌ​ឬ​ស្សី​កែវ មានការ​លក់ ដូច​មិន​អចិន្ត្រៃយ៍ ដែល​បង្ក​ឱ្យ​មា​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ និង​ម៉ោង​១៧​ល្ងាច ដែល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ខណៈ​ពេលវេលា​នោះ​មាន​ចរាចរណ៍​មមាញឹក ។

លោក​បាន​ណែនាំ​ឱ្យ​បន្ត​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ទីតាំង នេះ​បាន​ល្អ​ប្រសើរ​ថែម​ទៀត កុំឱ្យ​លក់ដូរ​ហៀ​មក​លើ​ទ្រូងផ្លូវ ដែល​ធ្វើ​ឱ្យ​ស្ទះចរាចរណ៍ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

នៅ​ក្នុង​ពិធី​នេះ លោក​អភិបាលរង ក៏​បាន​ដោះស្រាយ​ភ្លាម​ៗ ចំពោះ​បញ្ហា និង​សុំ​ណូ​ម​ពរ​ផ្ទាល់​ចំនួន ៣ របស់​ប្រជាពលរដ្ឋ ដែល​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​នេះ ដូច​ជា​ការ​ត្រៀម​សិក្សា​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ នៅ​មុខ​វិទ្យាល័យ​ជា​ស៊ី​ម​ចំរើន​រដ្ឋ រួម​ទាំង​ការ​តម្លើង​ម៉ាស៊ីនបូមទឹក​ចំនួន​២​កន្លែង ដើម្បី​បូម​បញ្ជៀ​សការ​ជន​ន់​លេច​ដោយ​ជំនន់​ទឹកភ្លៀង​។ ដោះស្រាយ​បញ្ហា​បង្គោល​ភ្លើង នៅ​តំបន់​ភូមិ​ក្រោលគោ ក្នុង​សង្កាត់​គីឡូម៉ែត្រ​៦ និង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​បា​ល្អ​នៅ​ជុំវិញ​ផ្សារ​ច្រាំង​ចំរេះ ។

លោក​បាន​បន្ត​ថា ចំពោះ​បញ្ហា និង​សំណូមពរ​ជា​លាយ​លក្ខ​អក្សរ​បស់បង​បង្អូន​ប្រជាពលរដ្ឋ​ចំនួន​២៨ ច្បាប់ និង​បញ្ហា​ផ្សេង​ៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ជីវ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​យក​ទៅ​ពិភាក្សា និង​ធ្វើការ​កែ​លម្អ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ចំ​ទិស​ដៅ ដើម្បី​លើកកម្ពស់​គុណភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ជួប​ការ​លំបាក​នៅ​តាម​មូលដ្ឋាន​ភូមិ សង្កាត់ និង​ខណ្ឌ ។

លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ថ្លែង​ថា ចំពោះ​សំណូមពរ និង​បញ្ហា ដែល​ប្រជាពលរដ្ឋ​បាន​ឡើ​ក​ឡើង អាជ្ញាធរ​ខណ្ឌ​នឹង​ខិតខំ​ដោះស្រាយ​កែ​លម្អ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​ផ្សារ​ច្រាំង​ចំរេះ និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នឹង​ត្រូវ​ដាក់​កម្លាំង​សន្តិសុខ​ផ្សារ និង​កម្លាំង​ប្រជា​ការពារ ចាំ​សម្រួល​ចរាចរណ៍ ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​នៅ​លើ​ផ្លូវ​នេះ ។

លោក ជួប ខុន សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ការ​រៀបចំ​ឱ្យ​មាន​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ គឺជា​ការ​អនុវត្ត​តាម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​បានដឹង ពី​សុខទុក្ខ និង​តម្រូវការ​ចងបាន​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​បន្ទាប់​ពី​ក្តាប់​បាន​នូវ​រាល់​បញ្ហា​ប្រឈម និង​តម្រូវការ​ពី​ប្រជាពលរដ្ឋ​ហើយ​នោះ នឹង​យក​បញ្ហា​ទាំងនោះ មក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ។

សូម​បញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​នៅ​ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ និង​ការ​លើកកម្ពស់​គណនេយ្យ​ភាព តម្លាភាព ក្នុង​ដំណើរការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​រាជធានី ខណ្ឌ សង្កាត់ ក្នុង​គោលបំណង​ដើម្បី​ធានា​ថា រាល់ បញ្ហា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយ​តប​យ៉ាង​មាន​សិទ្ធិ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ