ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​លោក លីវ វណ្ណ​ថេ​ង ជា​អភិបាលស្រុក​ល្វាឯម ជំនួស​លោក កន សុខកាយ ដែល​ត្រូវ​បញ្ចប់​តំណែង

19 ម៉ោង មុន

ខេត្តកណ្តាល ៖ លោក លីវ វណ្ណ​ថេ​ង បច្ចុប្បន្ន​ជា​អភិបាលរង ស្រុក​កៀនស្វាយ នៃ​ខេត្តកណ្តាល អតីត​ជា​ចៅសង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ…

ខេត្តកណ្តាល ៖ លោក លីវ វណ្ណ​ថេ​ង បច្ចុប្បន្ន​ជា​អភិបាលរង ស្រុក​កៀនស្វាយ នៃ​ខេត្តកណ្តាល អតីត​ជា​ចៅសង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ពេល​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល តែងតាំង​ជា​អភិបាលស្រុក​ល្វាឯម ខេត្តកណ្ដាល ជំនួស​លោក កន សុខកាយ ដែល​ត្រូវ​បញ្ចប់​តំណែង ក្រោយ​យក​លុយ ចំនួន​៣០​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​គ្រូ​មា លី សា​ម៉េ​ត ព្រោះតែ​ចង់​ធ្វើ​ជា​អភិបាលក្រុង​អរិយ​ក្សត្រ ។

សូម​រម្លឹក​ថា សម្តេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤ បាន​ចេញ​អនុក្រឹត្យ បញ្ចប់​តំណែង​លោក កន សុខកាយ ពី​អភិបាលស្រុក​ល្វាឯម ខេត្តកណ្តាល ។

យោង​តាម​អនុក្រឹត្យ ឱ្យ​ដឹង​ថា មូលហេតុ នៃ​ការ​ដក​ដំណែង​នេះ គឺ​ដោយសារ​តែ​លោក កន សុខកាយ បាន​ប្រព្រឹត្ត​កំហុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ច្បាប់ ស្តី​ពី​សហលក្ខន្តិកៈ មន្ត្រីរាជការ​ស៊ី​វិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ហើយ​ការ​ដក​តំណែង​អភិបាលស្រុក​ល្វាឯម​រូប​នេះ បាន​កើត​មាន​ឡើង ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ទាក់ទង​នឹង​បុគ្គល​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា ដែល​បាន​ធ្វើ​សកម្មភាព​យកឈ្មោះ​សម្ដេច ទៅ​បោកប្រាស់​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​។ ក្នុង​ចំណោម​អ្នក ដែល​ចាញ់បោក​ទាំងនោះ ក៏​មាន​លោក កន សុ​កាយ ផង​ដែរ ។

បើ​តាម​សារ​សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា លោក កន សុខកាយ បាន​ផ្ញើ​វី​ដេ​អូ​ជូន​សម្តេច ថា លោក លី សា​ម៉េ​ត បាន​យក​ប្រាក់​ពី​គាត់​ចំនួន ៣០​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​បាន​តំណែង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ