ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករពោះម៉ាយធ្លា.ក់ពីលើឡាន​អេតចាយ សន្ល.ប់ មិនដឹងខ្លួនច្រើនថ្ងៃ​ គ្រូពេទ្យថាអស់​សង្ឃឹម​ហើយ ក្រុមគ្រួសារដឹកយកមកផ្ទះវិញ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ដែលជាកម្មករឃ្លាំងអេតចាយ ខណៈឡើងទៅថ្ពក់ស្ទូចទម្លាក់អេតចាយដាក់ស្តុកទុកនៅក្នុងឃ្លាំង ស្រាប់តែរបូតដៃធ្លាក់បោកលើរថយន្តដឹកអេតចាយកម្ពស់ជាង២ម៉ែត្របោកលើសាប បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ។ ខណៈនោះម្ចាស់ទីតាំងក៏បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហើយត្រូវបានក្រុមគ្រូពេទ្យដាក់អុកស៊ីហ្ស៊ែនជាប់រាល់ថ្ងៃ ប៉ុន្តែច្រើនថ្ងៃមកហើយគាត់នៅតែអត់ដឹងខ្លួនឡើយ…

0:00
0:00

រាជធានី​ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ដែលជាកម្មករឃ្លាំងអេតចាយ ខណៈឡើងទៅថ្ពក់ស្ទូចទម្លាក់អេតចាយដាក់ស្តុកទុកនៅក្នុងឃ្លាំង ស្រាប់តែរបូតដៃធ្លាក់បោកលើរថយន្តដឹកអេតចាយកម្ពស់ជាង២ម៉ែត្របោកលើសាប បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ។ ខណៈនោះម្ចាស់ទីតាំងក៏បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហើយត្រូវបានក្រុមគ្រូពេទ្យដាក់អុកស៊ីហ្ស៊ែនជាប់រាល់ថ្ងៃ ប៉ុន្តែច្រើនថ្ងៃមកហើយគាត់នៅតែអត់ដឹងខ្លួនឡើយ ។

ស្ថានភាពរបួសកាន់តែធ្ងន់ឡើងៗ ហើយក្រុមគ្រូពេទ្យបានប្រាប់ក្រុមគ្រួសារថា អស់លទ្ធភាពក្នុងការសង្រ្គោះហើយ នេះគឺជាដំណាក់កាលចុងក្រោយហើយ ទោះជាខំព្យាបាលបន្តទៀតក៏លែងទៅមុខទៀតដែរ ។ បន្ទាប់ពីបានឮក្រុមគ្រូពេទ្យប្រាប់ដោយអស់សង្ឃឹមបែបនេះ ទើបនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមគ្រួសារក៏សម្រេចចិត្តដឹកយកទៅផ្ទះវិញតាមយថាកម្ម ។

បុរសរងគ្រោះខាងលើនោះឈ្មោះ សួន រ៉ា អាយុ៤១ឆ្នាំ មុខរបរកម្មករឃ្លាំងអេតចាយមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ គាត់គឺជាបុរសពោះម៉ាយដែលមានកូនស្រីម្នាក់ ហើយសព្វថ្ងៃមានទីលំនៅក្នុងភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុមគ្រួសាររបស់គាត់បាននិយាយថា កាលពីវេលាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះរូបនេះ និងកម្មករម្នាក់ទៀតបានឡើងទៅថ្ពក់ស្ទូចទម្លាក់អេតចាយពីលើរថយន្តដឹកអេតចាយដាក់ស្តុកទុកក្នុងឃ្លាំងខាងលើ ។ ខណៈនោះស្រាប់តែរបូតដៃរអិលធ្លាក់ពីលើរថយន្តកម្ពស់ប្រមាណជាង២ម៉ត្របោកជាមួយសាបខាងក្រោម បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងតែន្ដង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលនោះត្រូវបានម្ចាស់ឃ្លាំងអេតចាយដឹកយកទៅកាន់គ្លីនិចឯកជនមួយកន្លែង ប៉ុន្តែដោយរបួសធ្ងន់ពេកក្រោយមកក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ ។ ពេលទៅដល់ក្រុមគ្រូពេទ្យបានជួយសង្រ្គោះ ដោយបានដាក់ខ្យល់អុកស៊ីហ្ស៊ែនជំនួយជាប់ជាប្រចាំរាល់ថ្ងៃ ប៉ុន្តែរយៈពេល៣ថ្ងៃហើយគាត់នៅតែដង្ហើមចង្រិតអត់ទាន់ដឹងខ្លួនសោះ ។

ប្រភពខាងលើបានបញ្ជាក់ប្រាប់ទៀតថា ស្ថានភាពរបួសរបស់គាត់កាន់ធ្ងន់ទៅៗ ដែលអាចនិយាយបានថា គាត់រស់បានដោយខ្យល់អុកស៊ីហ្ស៊ែន ហើយក្រុមគ្រូពេទ្យបានប្រាប់ក្រុមគ្រួសារថា អស់លទ្ធភាពក្នុងការសង្រ្គោះហើយ ។ នេះគឺជាដំណាក់កាលចុងក្រោយហើយ ទោះជាខំព្យាបាលបន្តទៀតក៏លែងទៅមុខទៀតដែរ ទើបក្រុមគ្រួសារសម្រេចចិត្តយកគាត់ត្រលប់ទៅផ្ទះវិញ ។

ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិយ៉ាងខ្លាំង ចំណែកឯកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុដល់ផ្ទះរបស់គាត់នោះតែម្ដង ហើយក្រុមគ្រួសារ​បានត្រៀមដើម្បីធ្វើបុណ្យសពហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ