ត្រាវិញ ជាខេត្តជាប់មាត់សមុទ្រមួយក្នុងតំបន់ដីសណ្តរទន្លេមេគង្គនៃប្រទេសវៀតណាម។ ខេត្តនេះមានប្រជាជនខ្មែររស់នៅជាង៣៩ម៉ឺននាក់ (ស្មើនឹង៣១%នៃចំនួនប្រជាជនទូទាំងខេត្ត)។ ប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសវៀតណាមនិយាយជារួម និងដោយឡែកខេត្តត្រាវិញ គោរពសាសនាព្រះពុទ្ធ។ ខេត្តត្រាវិញទាំងមូលបច្ចុប្បន្នមានវត្តខ្មែរចំនួន១៤៣វត្ត ដែលមានព្រះសង្ឃជាង៣.២០០អង្គ ដែលមានតួនាទី និងឥទ្ធិពលយ៉ាងធំធេងលើជីវិត និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ។
ប្រជាពលរដ្ឋខ្មែរនៅត្រាវិញ ប្រកបរបរកសិកម្មជាចម្បង ដោយការធ្វើស្រែចម្ការ ដាំដំណាំ ចិញ្ចឹមសត្វ និងសិប្បកម្មប្រពៃណីមួយចំនួនដូចជា តម្បាញ ជាងឈើជាដើម។ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម មានគោលការណ៍ និងគោលនយោ បាយជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅតំបន់ជនជាតិភាគតិចរស់នៅនិយាយជារួម និងដោយឡែកគឺតំបន់ប្រជាពលរដ្ឋខ្មែររស់នៅ។តាមរយៈកម្មវិធីនយោបាយលេខ១៣៤ និង១៣៥ ក្នុងគោលដៅកសាងជនបទថ្មី តំបន់ជនបទថ្មីទូលំទូលាយ និងជាតំបន់ជនបទថ្មីដែលមានការលើកកម្ពស់ និងដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងតំបន់មានការផ្លាស់ប្ដូរល្អ។
ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៖ ថ្មីៗនេះ ខេត្តត្រាវិញបានអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន៖ ដោយ៥០/៥០ ឃុំសម្រេចបាននូវស្តង់ដារជនបទថ្មី (អត្រា១០០%)។ឃុំ១៤/៥០ បំពេញតាមស្តង់ដារជនបទថ្មីជឿនលឿន (អត្រា២៨%) ។សម្រេចបាន១០០%នៃឃុំ សង្កាត់ ក្រុង និងជនបទក្នុងខេត្តដែល មានបណ្តាញអគ្គិសនីជាតិ។អត្រាគ្រួសារប្រើប្រាស់អគ្គិសនីមាន៩៩,៤២% បើធៀបនឹងចំនួនគ្រួសារសរុបក្នុងខេត្ត។ អត្រាគ្រួសារជនជាតិភាគតិចប្រើប្រាស់ទឹកស្អាតគឺ១០០%។
ក្រៅពីនោះខេត្តបានអនុវត្តការផ្សព្វផ្សាយពាណិជ្ជកម្មតាមខេត្ត-ក្រុង ដើម្បីគាំទ្រផលិតផលភូមិសិប្បកម្ម រួមទាំងផលិតផលខ្មែរដូចជា៖ ផលិតផលសិប្បកម្មឃុំហាំយ៉ាង ផលិតផលសិប្បកម្មឃុំដាយអាង ស្រុកត្រាគូ ។ អាស្រ័យហេតុនេះ បានជួយកាត់បន្ថយចំនួនគ្រួសារក្រីក្រ និងក្រមធ្យមក្នុងតំបន់បានយ៉ាងច្រើន។
ទាក់ទងនឹងវប្បធម៌ -សង្គម៖ ការលើកកម្ពស់ចំណេះដឹងរបស់មនុស្សគឺផ្សារភ្ជាប់ជាមួយនឹងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ។ ត្រាវិញជាខេត្តមួយក្នុងចំណោមខេត្តដែលមានកម្មវិធីបណ្តុះបណ្តាលភាសាខ្មែរ វប្បធម៌ និងសិល្បៈនៅកម្រិតសាកលវិទ្យាល័យ។ ដេប៉ាតឺម៉ង់ភាសា – សិល្បៈ- វប្បធម៌ខ្មែរភាគខាងត្បូង នៃសាកលវិទ្យាល័យត្រាវិញ ជានាយកដ្ឋានបណ្តុះបណ្តាលពហុជំនាញ។ជួយថែរក្សា អភិរក្ស និងអភិវឌ្ឍវប្បធម៌ សាសនា និងភាសាដ៏ពិសេសរបស់ប្រជាជនខ្មែរ ហើយក៏ជាកន្លែងបណ្តុះបណ្តាល និងអភិវឌ្ឍន៍បញ្ញវន្តខ្មែរនៅវៀតណាម។
សកម្មភាពអភិរក្ស វប្បធម៌ប្រពៃណីខ្មែរក៏ត្រូវបាន ខេត្តត្រាវិញយកចិត្តទុកដាក់ អនុវត្តប្រកបដោយវិធីសាស្ត្រស៊ីជម្រៅផងដែរ ។ថ្មីៗនេះ ខេត្តត្រាវិញបានជំរុញការអនុវត្តគម្រោងក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច – សង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាលឆ្នាំ២០២១ – ២០៣០។ ដោយហេតុនោះបានជួយផ្តល់ធនធានសំខាន់ៗសម្រាប់ការថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អ របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការឃោសនានិងការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ក្នុងស្រុក។ ក្រៅពីការងារវប្បធម៌ ត្រាវិញក៏មានភូមិវប្បធម៌ប្រពៃណីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ និងតំបន់ទេសចរ ណ៍ល្បីៗជាច្រើននៅទូទាំងប្រទេស។
បច្ចុប្បន្ន ប្រជាជនខ្មែរក្នុងខេត្តត្រាវិញមានបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន៣គឺ៖ សិល្បៈ ចម្រៀងចាប៉ី ពិធីបុណ្យអុំទូក និងរបាំបូរាណ។ វត្តខ្មែរចំនួន៤២ត្រូវបានទទួលស្គាល់ជាមរតកវប្បធម៌ប្រវត្តិសាស្ត្រថ្នាក់ខេត្ត និងជាមរតកចំណេះដឹង និងវប្បធម៌ថ្នាក់ជាតិ។ សារមន្ទីរ ០១បានតាំងបង្ហាញនូវវត្ថុបុរាណជាង១ពាន់យ៉ាង ដែលតំណាងឱ្យវប្បធម៌ធ្វើម្ហូប និងសិល្បៈប្រពៃណី ការងារផលិត សាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី សាមគ្គីភាព និងការតស៊ូរបស់ប្រជាជនខេត្តត្រាវិញ។ សូមបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ ២០២១-២០២៥ ខេត្តត្រាវិញបានសម្រេចអនុម័តគោលនយោបាយវិនិយោគនៃគម្រោងស្តារ និងតុបតែងបូជនីយដ្ឋានចំនួន ២២ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍។
ការថែទាំ ការការពារ និងការលើកកម្ពស់សុខភាព ការបង្កាជំងឺ អនាម័យបរិស្ថាន និងការថែទាំសុខភាពបឋមសម្រាប់ប្រជាជននៅតំបន់ដែលមានប្រជាជនខ្មែររស់នៅច្រើន ត្រូវបានអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់។ ប្រព័ន្ធសុខាភិបាលពីខេត្តដល់ថ្នាក់មូលដ្ឋានត្រូវបានពង្រឹងទាំងសម្ភារៈ និងបរិក្ខារ។ អត្រាប្រជាពល រដ្ឋខ្មែរចូលរួមក្នុងការប្រព័ន្ធធានារ៉ាប់រងសុខភាពសម្រេចបាន៥៧,៩០%។អនុវត្តបានល្អនូវគោលនយោបាយឧបត្ថម្ភថ្លៃពិនិត្យ និងព្យាបាលជំងឺជូនជនជាតិភាគតិចក្រីក្រ ដោយមានថវិកាអនុវត្តចំនួន ១០១ពាន់លានដុង។
សមិទ្ធិផលសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ខេត្តត្រាវិញក្នុងឆ្នាំកន្លងទៅ បានបង្កើតនូវទំនុកចិត្តជាវិជ្ជមានក្នុងចំណោមប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងខេត្តក្នុងការដឹកនាំរបស់បក្ស និងរដ្ឋ។ ជនជាតិភាគតិចខ្មែរទទួលបានសមិទ្ធផលជាច្រើនពីការអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ នេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ របស់បក្ស និងរដ្ឋវៀតណាមចំពោះជនជាតិភាគតិចនិយាយជារួម និងដោយឡែកចំពោះប្រជាជនខ្មែរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកកសាងជីវភាពគ្រួសាររុងរឿង និងសុភមង្គល៕
ចែករំលែកព័តមាននេះ