ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ករណីក្មេងទំនើ.ងទូទាំងប្រទេសនៅតែបន្តភាពស្ងប់ស្ងាត់ក្នុងរយៈ២សប្តាហ៍មកនេះខណៈកើតឡើងជាង១០ករណី

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុ​ឃ​: បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈពេល​២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២៦ ខែតុលា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុ​ឃ​: បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈពេល​២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២៦ ខែតុលា ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ករណី​ក្មេង​ទំនើ​.​ង​ទូ​ទាំង​ប្រទេស នៅ​តែ​បន្ត​មាន​សភាព​ស្ងប់ស្ងាត់​ល្អ ពោល គឺ​មាន​ចំនួន​កើតឡើង​តែ​ជាង​១០​ករណី​ប៉ុណ្ណោះ និង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចតាច​ទៀត​ផង ។

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុ​ឃៈ បាន​ចាត់​ទុក​ស្ថានភាព​នេះ​ថា ជា​ផល​កើត​ចេញពី​ការ​ដាក់​ចេញ​វិធាន​ការណ៍​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​មាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​សេនាធិការ​ដឹកនាំ​អនុវត្ត​យ៉ាង​ហ្មត់ចត់ ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា លទ្ធផល​នេះ​ក៏​កើត​ចេញពី​ការ​ប្រតិបត្តិ​យ៉ាង​សកម្ម​មិន​ខ្លាច​នឿយហត់​របស់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​មូលដ្ឋាន រួម​ទាំង​ការ​ចូលរួម​អប់រំ​ណែនាំ​ពី​គ្រប់​តួអង្គ​ក្នុង​សង្គម ព្រមទាំង​ការ​យល់​ដឹង​កាន់តែ​ច្រើន​ជាង​មុន​ពី​សំណាក់​ក្រុម​យុវជន អំពី​ផលវិបាក​នៃ​ការ​បង្ក​សម្មភាព​ទំនើ​.​ង​ក្នុង​សង្គម ។

គួរ​កត់​សម្គាល់ថា ពី​ដើម​ឡើយ​ជំនួស​ឱ្យ​ពាក្យ​ក្មេង​ទំនើ​.​ង​ចាស់​ៗ​ឬ​អ្នកដឹកនាំ​ភូមិ ឃុំ សង្កាត់ ច្រើន​តែ​សម្គាល់​ក្រុម​អុកឡុក​សង្គម​ដោយ​ពាក្យ ក្រុម​ជនពាល ពួក​អ​ន្ទ​ពាល ឬ​ពួក​យូ​កូ​ង​ជាដើម ។ តែ​បច្ចុប្បន្ន​ពាក្យ «​ក្មេង​ទំនើ​.​ង​» ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ប្រើ​ជា​ផ្លូវការ​ក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ។

សូម​ជម្រាប​ថា នា​ឱកាស​បូក​សរុប​សន្និបាត​ក្រសួងមហាផ្ទៃ កាលពី​ពេល​កន្លង​មកនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​បន្ត​យកចិត្តទុកដាក់​បង្ក្រាប​ករណី​ក្មេង​ទំនើ​.​ង​នៅ​តាម​សហគមន៍ ដោយ​ផ្ដល់​អនុសាសន៍​ថា ក្នុង​ករណី​ចាំបាច់​គួរ​យក​ពួក​គេ​ឱ្យទៅ​មើល​ពន្ធនាគារ ឬ​មណ្ឌល​អប់រំ ក្នុង​ន័យ​ដាស់តឿន​ឱ្យ​កែប្រែ​សកម្មភាព បើ​មិន​ចង់​ជាប់​ឃុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ