ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យជាងផ្សារ​ដែកធ្លាក់កម្ទេចផ្កាភ្លើងឆេះរោងចក្រផលិតកាបូបមួយភ្លែតរលត់ទៅវិញ

1 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាមព័ត៌មានបឋមបានឲ្យដឹងថា សង្ស័យជាងផ្សាដែកធ្លាក់កម្ទេចផ្កាភ្លើងលើស្បែក និងក្រណាត់ បង្កជាអគ្គិភ័យឆាបឆេះរោងចក្រផលិតកាបូបមួយកន្លែងមានអណ្ដាតភ្លើងនិងផ្សែងហុយយ៉ាងខ្លាំង ។ ខណៈនោះបានធ្វើឲ្យកម្មករ កម្មការិនីរាប់រយនាក់ ដែលកំពុងធ្វើការនៅទីនោះនាំគ្នារត់ចេញក្រៅទាំងស្ថានភាពភ័យស្លន់ស្លោរ…

ខេត្តកណ្ដាល ៖ តាមព័ត៌មានបឋមបានឲ្យដឹងថា សង្ស័យជាងផ្សាដែកធ្លាក់កម្ទេចផ្កាភ្លើងលើស្បែក និងក្រណាត់ បង្កជាអគ្គិភ័យឆាបឆេះរោងចក្រផលិតកាបូបមួយកន្លែងមានអណ្ដាតភ្លើងនិងផ្សែងហុយយ៉ាងខ្លាំង ។ ខណៈនោះបានធ្វើឲ្យកម្មករ កម្មការិនីរាប់រយនាក់ ដែលកំពុងធ្វើការនៅទីនោះនាំគ្នារត់ចេញក្រៅទាំងស្ថានភាពភ័យស្លន់ស្លោរ ។ មិនតែប៉ុណ្ណោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចចេញអន្តរាគមន៍ ព្រមទាំងមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងមកពីបណ្ដាអង្គភាពនានាចេញទៅបាញ់ពន្លត់រលត់ទៅវិញភ្លាមៗទាន់ពេលវេលា ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងរោងចក្រផលិតកាបូបក្រុមហ៊ុន« ក្រុមហ៊ុនហប ឡុក ខេមបូឌា ឯ.ក »ស្ថិតនៅក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

កម្មករបាននិយាយថា នៅក្នុងរោងចក្រនេះមានថៅកែជាជនជាតិចិន និងមានកម្មករបម្រើការងារច្រើនណាស់ខ្ទង់ពាន់នាក់ឯណោះ ហើយនៅមុនពេលកើតហេតុខណៈដែលកម្មករ កម្មការិនី កំពុងនាំគ្នាធ្វើការងារ ស្រាប់តែមានភ្លើងឆាបឆេះអគាររោងចក្រ ។ ពេលនោះមានផ្សែងហុយពេញក្នុងអគាររោងចក្រ ធំក្លិនឈ្ងៀមពិបាកដកដង្ហើម បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏បាននាំគ្នារត់ចេញក្រៅអគារដើម្បីគេចចេញពីគ្រោះថ្នាក់រៀងៗខ្លួន ។

កម្មករបានប្រាប់ឲ្យដឹងបន្តទៀតថា ពួកគាត់ពុំបានដឹងថាការឆាបឆេះនេះបណ្ដាលមកពីអ្វីពិតប្រាកដនោះទេ ប៉ុន្តែឮថាមានជាងផ្សាដែកធ្វើការនៅទីតាំងកើតហេតុនោះ ហើយធ្លាក់ផ្កាភ្លើងលើស្បែកនិងក្រណាត់នៅខាងក្រោម ទើបបង្កឲ្យមានការឆាបឆេះបែបនេះតែម្ដង ។ ពេលនោះកម្មករមួយចំនួនក៏បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ ប៉ុន្តពន្លត់អត់រលត់ឡើយ រហូតក្រោយមកអាជ្ញាធរនិងសមត្ថកិច្ចស្រុកអង្គស្នួលចេញអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅពន្លត់ទើបរលត់ទៅវិញ ។

សមត្ថកិច្ចបានប្រាប់ថា ជំហ៊ានដំបូងសង្ស័យកម្ទេចផ្កាភ្លើងដែលជាផ្សាដែកនៅទីនោះធ្លាក់លើស្បែកនិងក្រណាត់សម្រាប់ផលិតកាបូប ទើបបង្កឲ្យមានការឆាបឆេះឡើងនេះ ហើយភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យដែលមកពីអង្គភាពនានាបានចេញទៅអន្តរាគមន៍ច្រើនគ្រឿង ។ ប៉ុន្តែរថយន្តខ្លះដែលទៅដល់មុនបានបាញ់ទឹកពន្លត់ ចំណែករថយន្តខ្លះទៀតទដល់ក្រោយមិនបានបាញ់ទេ ព្រោះរថយន្តដែលទៅដល់មុនបាញ់ពន្លត់រលត់ទៅហើយ ។

សមត្ថកិច្ចបានប្រាប់បន្តទៀតថា នៅក្នុងហេតុការណ៍នេះពុំបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់កម្មករ កម្មការិនីនោះទេ ហើយក្រោយពេលពន្លត់រលត់ទាំងស្រុង ខាងអ្នកគ្រប់គ្រងរងចក្រ បានប្រកាសប្រមូលកម្មករ កម្មការិនីចូលធ្វើការវិញជាធម្មតាវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ