ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ធ្វើដំណើរផ្លូវជាតិ​លេខ​៣នេះប្រ​យ័ត្ន ហើយផ្អាកបើកបររថយន្ដធន់ធ្ងន់ឆ្លងកាត់មួយរយៈសិន

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​នេះ​ថា កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ជួយ​អន្ដរាគមន៍​សម្រួល​ចរាចរណ៍​នៅ​ចំណុច​ទីតាំង​ទឹក​លិច « ទឹកភ្លៀង​ជន់​លិច បណ្ដាល​អោយ​កំណាត់​ផ្លូវជាតិ​លេខ​៣…

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​នេះ​ថា កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ជួយ​អន្ដរាគមន៍​សម្រួល​ចរាចរណ៍​នៅ​ចំណុច​ទីតាំង​ទឹក​លិច « ទឹកភ្លៀង​ជន់​លិច បណ្ដាល​អោយ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ ៥៣-៥៤» នៅ​ថៃ្ង​ទី​០៤ វិច្ឆិកា ២០២៤​។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បន្ត​ថា ស្ថានភាព​នៃ​ជំនន់​ទឹកភ្លៀង​រយៈពេល​ប៉ុន្មាន​ថៃ្ង​នេះ​បាន​បង្ក​ឲ្យ​មានការ​ជន់​លិច ដល់​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​គងពិសី និង​ព្រំប្រទល់​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​បណ្ដាល​ឲ្យ​លិច​ផ្លូវជាតិ​លេខ​៣ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៣-៥៤ ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​សំរោង ខេត្តតាកែវ ។

បច្ចុប្បន្ន​កងកម្លាំង​នគរបាល គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​ចុះ​អន្ដរាគមន៍ ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ទឹក​លិច​ខាងលើ​បាន​មួយ​ផ្នែក មួយ​ចំហៀង​ផ្លូវជាតិ​លេខ​៣ ។

ដូ​ច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន និង​ផ្អាក​ការ​បើកបរ​រថយន្ដ​ធន់​ធ្ងន់​ឆ្លងកាត់​មួយ​រយៈ រង់ចាំ​ទឹកបាន​ស្រក ដូច​ស្ថានភាព​ដើម ។ ចំណែក​បញ្ហា​ផ្សេង​ៗ​មិន​ទាន់​បង្ក​បញ្ហា​គ្រោះថ្នាក់​ខូចខាត​ដល់​អាយុជីវិត​សត្វ ឬ​ទ្រព្យសម្បត្តិ នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ