ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាមិនភ័យ! កំពុងតែលង់លក់សុខៗស្រាប់តែអ្នកជិតខាងស្រែកប្រាប់ថាភ្លើងឆេះៗ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​មាន​អ្នក​ជិតខាង​នាំ​គ្នា​ស្រែក​ផង​ គោះ​ទ្វារផ្ទះ​អោយ​នាំ​គ្នា​ងើប​ជួយ​យក​បំពង់​បា​.​ញ់​ទប់ស្កាត់​បង្ការ​កុំអោយ​ការ​ឆាបឆេះ​រាល បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​២៨​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​មាន​អ្នក​ជិតខាង​នាំ​គ្នា​ស្រែក​ផង​ គោះ​ទ្វារផ្ទះ​អោយ​នាំ​គ្នា​ងើប​ជួយ​យក​បំពង់​បា​.​ញ់​ទប់ស្កាត់​បង្ការ​កុំអោយ​ការ​ឆាបឆេះ​រាល បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​២៨​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​សាលាសង្កាត់​អូ​ឡាំ​ពិ​ក តាម​ផ្លូវ​២៧៨ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គ្រាន់តែ​ឆាបឆេះ​ខ្សែភ្លើង​តិចតួច​ទេ​ ហើយ​បន្ត​ឆេះ​រាលដាល​រហូត​ដល់​ខ្សែភ្លើង​ធំ​ប៉ុនកដៃ ​ក៏​ផ្ទុះ​បែក​ផ្កាភ្លើង​ខ្លាំង​ឡើង​កម្ទេច​ភ្លើង​ធ្លាក់​ចុះ​មក​លើ​ប្រអប់​ដាក់កុង​ទ័​រ​ភ្លើង ​ក៏​ឆេះ​បន្ត​ រហូត​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​មិន​ទុកចិត្ត​ ក៏បាន​ទូរស័ព្ទ​ទៅ​៦៦៦​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជ​ជា​នី​ភ្នំពេញ ​ដើម្បី​ចេញ​អន្តរាគមន៍​ការពារ​ ខ្លាច​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ តែ​ប្រជាពលរដ្ឋ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​តាម​ផ្ទះ​មក​បា.ញ់​ជា​បន្ត​ទប់ស្កាត់​បឋម​សិន ​ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ ចំណែក​សមត្ថកិច្ច​ទាក់ទង​ទៅ​ខាង​មន្ត្រី​អគ្គិសនី​បិទ​ភ្លើង​ជា​មុន​ផង​ដែរ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ឆ្លង​ចរន្តអគ្គិសនី​ខាងលើ​នេះ ​មាន​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​២​គ្រឿង ​តែ​ប្រើប្រាស់​ទឹកតែ​បន្តិច​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បា.ញ់​ទប់ស្កាត់ ​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​តាម​ផ្ទះ​នីមួយ​ៗ​គួរតែ​មាន​បំ​ពន្លត់​អគ្គិភ័យ​យ៉ាងតិច​ក៏​១​បំពង់​ដែរ​ដើម្បី​ទុក​មាន​ហេតុការណ៍​ឆាបឆេះ​យើង​អាច​បា.ញ់​ទប់ស្កាត់​បាន​ដូច​ករណី​ខាងលើ ។ អគ្គី​ភ័យ​ខាងលើ​នេះ​មិន​មាន​ឆេះ​ខូចខាត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ខូចខាត​តែ​សម្ភារ​:​របស់​អគ្គិសនី​កម្ពុជា​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ