ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន បាន​ប្រគល់​សាច់​គោ ​១៥​គីឡូ ជូន​ម្ចាស់​វិញ​ហើយ ក្រោយ​ចុះ​ដកហូតតាម​បណ្តឹង​ម្ចាស់​ទីតាំង​សត្វឃា.ត

1 ខែ មុន

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ឃើញ​នៅ​បណ្តាញ​សង្គម​មាន​មតិ​មហាជន បាន​សរសេរ​រិះគន់​មក​លើ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​រុន​តា​ឯក តេ​ជោ​សែន ដែល​បាន​ចុះ​ទៅ​អនុវត្ត​ចាប់ និង​ដកហូត​សាច់​គោ ចំនួន​១៥​គីឡូ រួច​មក…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ឃើញ​នៅ​បណ្តាញ​សង្គម​មាន​មតិ​មហាជន បាន​សរសេរ​រិះគន់​មក​លើ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​រុន​តា​ឯក តេ​ជោ​សែន ដែល​បាន​ចុះ​ទៅ​អនុវត្ត​ចាប់ និង​ដកហូត​សាច់​គោ ចំនួន​១៥​គីឡូ រួច​មក នៅ​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ អធិការដ្ឋាន​នគរបាល​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន បាន​ធ្វើការ​បំភ្លឺ​ថា ៖ ការ​អនុវត្ត​នេះ ដោយ​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ និង​ការ​ស្នើ​សុំ​សហការ​ពី​ខាង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​របស់​មន្ទីរ​កសិកម្ម​ខេត្ត និង​ម្ចាស់​ទីតាំង​សត្វឃាត​ក្រុង​រុន​តា​ឯក​សែន​ជ័យ ឈ្មោះ វាសនា ក្នុង​គោលបំណង​ទប់ស្កាត់ នូវ​ការ​នាំ​សាច់​គោ ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ឬ​គុណភាព​សាច់​គោ ។

បន្ទាប់​ពី​បាន​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ តាម​ជំនាញ និង​ច្បាប់ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​រុន​តា​ឯក តេ​ជោ​សែន សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ បាន​ដកហូត​យក​សាច់​គោ ចំនួន​១៥​គីឡូ ពី​តូប​លក់​សាច់​គោ ឈ្មោះ យូ ស៊ី​ន​ឌី​ន ភេទ​ប្រុស ដែល​នាំ​យក​ពី​ស្រុក​ស្រីស្នំ មក​លក់​នៅ​ក្នុង​ទីតាំង​ក្រុង​រុន​តា​ឯក តេ​ជោ​សែន ។

ក្រោយ​ពី​កម្លាំង​អនុវត្ត​ច្បាប់ បាន​ណែនាំ​ដល់​ម្ចាស់​តូប​លក់​សាច់​គោ​ខាងលើ ម្ចាស់​តូប​បាន​យល់ព្រម​ទទួលស្គាល់​កំហុស​ខុសឆ្គង​របស់​ខ្លួន ដោយ​កម្លាំង​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ប្រគល់​សាច់​គោ ចំនួន​១៥​គីឡូ ជូន​ម្ចាស់​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ