ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែតកោះសន្តិភាពកំពុងបន្ត​បោះ​ពុ​ម្ភ​ផ្សាយជារៀងរាល់ថ្ងៃ និងចែកចាយ​ទៅ​គ្រប់​ទិស​ទីនៅកម្ពុជា

1 ខែ មុន
  • ភ្នំពេញ

​តើ​លោក​អ្នក​បានដឹង​អ្វីខ្លះ​ពី​កាសែត​កោះសន្តិភាព? នៅ​ក្នុង​យុគ្គសម័យ​ឌី​ជី​ថ​ល​នៃ​សតវត្សរ៍​ទី​២១ កាសែត​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ឈប់​ការ​បោះ​ពុ​ម្ភ​ផ្សាយ​ជា​បន្តបន្ទាប់​ ។ យ៉ាងណាមិញ សម្រាប់​កាសែត​កោះសន្តិភាព ដែល​ជា​កាសែត​មួយ​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ប្រទេសកម្ពុជា​នៅ​ឈរជើង​យ៉ាង​រឹង​មាំ ​ជា​កាសែត​បោះពុម្ពផ្សាយ​ដ៏​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន​នេះ និង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អ្នក​អាន​​គ្រប់​ទិស​ទី​។​ កោះសន្តិភាព​ដែល​បាន​ក្លាយទៅជា​កាសែត​…

​តើ​លោក​អ្នក​បានដឹង​អ្វីខ្លះ​ពី​កាសែត​កោះសន្តិភាព? នៅ​ក្នុង​យុគ្គសម័យ​ឌី​ជី​ថ​ល​នៃ​សតវត្សរ៍​ទី​២១ កាសែត​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ឈប់​ការ​បោះ​ពុ​ម្ភ​ផ្សាយ​ជា​បន្តបន្ទាប់​ ។ យ៉ាងណាមិញ សម្រាប់​កាសែត​កោះសន្តិភាព ដែល​ជា​កាសែត​មួយ​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ប្រទេសកម្ពុជា​នៅ​ឈរជើង​យ៉ាង​រឹង​មាំ ​ជា​កាសែត​បោះពុម្ពផ្សាយ​ដ៏​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន​នេះ និង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អ្នក​អាន​​គ្រប់​ទិស​ទី​។​

កោះសន្តិភាព​ដែល​បាន​ក្លាយទៅជា​កាសែត​ ដែល​មាន​អ្នក​អាន​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស ដោយសារ​តែ​ដំណឹង​ថ្មី​ៗ​របស់​ខ្លួន​លើ​រឿង​ឧក្រិដ្ឋកម្ម ព្រឹត្តិការណ៍​សន្តិសុខ​សង្គម និង​នយោបាយ ក៏​បាន​ប្រែ​មុខមាត់​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ការ​ផលិត​មាតិកា​សម្រាប់​ការ​បោះពុម្ពផ្សាយ​ ។

​អ្វី​ដែល​កាន់តែ​អស្ចារ្យ​នា​ពេល​បច្ចុប្បន្ន​នេះ មាតិកា​ដែល​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​ជា​រឿង​រាល់ថ្ងៃ កាន់តែ​សម្បូរ​បែប ជា​ប្រភេទ​អត្ថបទ​ស៊ីជម្រៅ  និង​គ្រប់​ជ្រុងជ្រោយ រួម​មាន​អត្ថបទ​វិភាគ​ស៊ីជម្រៅ​អំពី​ព្រឹ​តិ្ត​ការណ៍​ជាតិ និង​អន្តរជាតិ អត្ថបទ​បរិយាយ​អំពី​បញ្ហា​សង្គម នយោបាយ សេដ្ឋកិច្ច និង​ចំណេះ​អំពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាដើម ជាមួយនឹង​ចំនួន​បោះ​ពុ​ម្ភ​ផ្សាយ​ប្រមាណ​ជាង​៥​ពាន់​ច្បាប់​ក្នុង​មួយ​ថ្ងៃ​ ។ ​

កាសែត​កោះសន្តិភាព​មាន​ចក្ខុវិស័យ​ច្បាស់លាស់ គឺជា​សារព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយដំណឹង​គ្រប់​ជ្រុងជ្រោយ​​ជូន​សាធារណជន ​។ កាសែត​កោះសន្តិភាព មាន​បេស​កម្ម​ជាក់លាក់ គឺជា​កាសែត​ដែល​មាន​កិត្តិនាម​ល្អ​បំផុត​ក្នុង​ការ​ផ្តល់​មាតិកា​ព័ត៌មាន ដែល​មានគុណ​ភាព ដោយ​បន្ថែម​នូវ​គុណ​តម្លៃ​ដល់​សង្គម ព្រោះ​ជា​មាតិកា​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ មាតិកា​ដែល​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​សំខាន់​ៗ​និង​ទាន់​ហេតុការណ៍ ​។ ​

សូមរំលឹក​ថា កាសែត​ប្រចាំ​ថ្ងៃ​កោះសន្តិភាព​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៧ ​។ បន្ទាប់​ពីការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម កាសែត​កោះ​សន្តិភាព​​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​បោះពុម្ពផ្សាយ​ឡើង​វិញ នៅ​ក្នុង​ឆ្នាំ​១៩៩៣ ដោយ​ក្រសួង​ព័ត៌មាន​ ។ ​

កោះសន្តិភាព គឺជា​កាសែត​ប្រចាំ​ថ្ងៃ​ដែល​ពេញ​និយម​បំផុត​នៅ​កម្ពុជា និង​ជា​កាសែត​បោះពុម្ព​តែ​មួយ​គត់​ដែល​កំពុង​បម្រើ​ទស្សនិកជន​ ។ តើ​លោក​អ្នក​បានដឹង​អ្វីខ្លះ​ពី​កាសែត​កោះសន្តិភាព? ហេតុ​អ្វីកាសែត​កោះសន្តិភាព​នៅ​បន្ត​ឈរជើង​យ៉ាង​ខ្លាំងក្លា​ជា​កាសែត​បោះពុម្ពផ្សាយ​នៅ​សម័យកាល​ឌី​ជី​ថ​ល​នេះ?​ អ្នក​ខ្លាំង អាន​​កាសែត​កោះសន្តិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ