ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BYD ឃើញការកើបប្រាក់ចំណូល​ខ្ពស់​ជាងក្រុមហ៊ុន Tesla ជាលើកដំបូង

3 អាទិត្យ មុន

ប្រទេសចិន ៖ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានឃើញប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនកើនឡើងខ្ពស់ជាក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla ជាលើកដំបូង។ ប្រភពពីសារព័ត៌មាន BBC និង…

ប្រទេសចិន ៖ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានឃើញប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនកើនឡើងខ្ពស់ជាក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla ជាលើកដំបូង។

ប្រភពពីសារព័ត៌មាន BBC និង CNN កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានប្រកាសប្រាក់ចំណូលជាង ២៨.២ពាន់លានដុល្លារអាមេរិក រកបានចន្លោះខែកក្កដា ដល់ខែកញ្ញា និងជាការកើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្រុមហ៊ុន Tesla នៅក្នុងរយៈពេលដូចគ្នា រកចំណូលបានត្រឹម ២៥.២ពាន់លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Tesla នៅតែលក់រថយន្តអគ្គិសនីបានច្រើនជាងក្រុមហ៊ុន BYD នៅក្នុងត្រីមាសទី៣ នៅទូទាំងពិភពលោក។

ផលចំណេញក្រាស់ក្រែលរបស់ BYD កើតឡើងនៅពេលការលក់រថយន្តរថយន្តនៅក្នុងប្រទេសចិនទទួលបានការជំរុញពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យផ្លាស់ប្តូររថយន្តសាំងសុទ្ធមកប្រើរថយន្តអគ្គិសនីសុទ្ធ ឬ Hybrid ។ BYD ក៏បានកត់សម្គាល់ផងដែរនូវកំណត់ត្រា នៃការលក់ប្រចាំខែក្នុងខែចុងក្រោយនៃត្រីមាសទី៣ ជាសញ្ញាមួយដែលថា សន្ទុះនៅតែបន្តកើនឡើងសម្រាប់ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ប្រទេសចិន។ ប៉ុន្តែក៏មានប្រតិកម្មកាន់ខ្លាំងឡើងនៅបរទេសប្រឆាំងនឹងការគាំទ្រដោយអយុត្តិធម៌របស់រដ្ឋាភិបាលចិន សម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា BYD ជាដើម។

កាលពីដើមសប្តាហ៍នេះ សហភាពអឺរ៉ុប ឬ EU ប្រកាសដំឡើងពន្ធរហូតដល់ ៤៥.៣% លើការនាំចូលរថយន្តអគ្គិសនីចិន ដែលបានចូលជាធរមាននៅទូទាំងប្លុកនេះ។ ដ្បិតក្រុមហ៊ុនរថយន្តអគ្គិសនីចិនបានប្រឈមមុខនឹងការយកពន្ធ ១០០% ពីសហរដ្ឋអាមេរិក និងកាណាដារួចទៅហើយ។

ប្រទេសចិនបាននឹងកំពុងពឹងផ្អែកខ្លាំងលើផលិតផលបច្ចេកវិទ្យា ដើម្បីជួយស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ហើយ EU គឺជាទីផ្សារបរទេសដ៏ធំបំផុតសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន។

ឧស្សាហកម្មរថយន្តក្នុងស្រុករបស់ចិន បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២ទស្សវត្សចុងក្រោយនេះ ហើយម៉ាកយីហោក្នុងស្រុកជាច្រើនដូចជា BYD បានចាប់ផ្តើមផ្លាស់ប្តូរទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្កឱ្យមានការភ័យខ្លាចពីសហភាពអឺរ៉ុបដែលថា ក្រុមហ៊ុនរបស់អឺរ៉ុបនឹងមិនអាចប្រកួតប្រជែងជាមួយនឹងតម្លៃថោកជាងនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ