ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​សត្វ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល បង្ហាញ​ពី​ប្រភេទ​សត្វ​សំខាន់​ៗ ត្រូវ​បាន​កត់ត្រា​បាន​ចំនួន ១០៨​ប្រភេទ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ របាយការណ៍​សិក្សា​ប្រភេទ​សត្វ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​បាន បង្ហាញ​ពី​ប្រភេទ​សត្វ​សំខាន់​ៗ ដែល​ត្រូវ​បាន​កត់ត្រា​បាន​ចំនួន ១០៨​ប្រភេទ ក្នុង​នោះ​ប្រភេទ​សត្វ​ស្លាបមាន ៦៥​ប្រភេទ ថនិកសត្វ​មាន…

រាជធានី​ភ្នំពេញ ៖ របាយការណ៍​សិក្សា​ប្រភេទ​សត្វ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​បាន បង្ហាញ​ពី​ប្រភេទ​សត្វ​សំខាន់​ៗ ដែល​ត្រូវ​បាន​កត់ត្រា​បាន​ចំនួន ១០៨​ប្រភេទ ក្នុង​នោះ​ប្រភេទ​សត្វ​ស្លាបមាន ៦៥​ប្រភេទ ថនិកសត្វ​មាន ៣៨​ប្រភេទ និង​សត្វ​ល្មូ​ន​មាន ៥​ប្រភេទ ។

ក្នុង​កំណត់​ត្រា​រូបភាព​នោះ អ្នក​ស្រាវជ្រាវ​កត់ត្រា​បាន​ផង នូវ​ហ្វូង​សត្វ​ឆ្កែព្រៃ ដែល​ជា​ប្រភេទ​សត្វ​ស៊ីសាច់​ជា​អាហារ (​មំសាសី​) ចុង​ក្រោយបង្អស់​មួយ​នៅ​កម្ពុជា សត្វ​ប្រភេទ​ចំណី មាន​ដូច​ជា​សត្វ​ជ្រូកព្រៃ និង​សត្វ​ឈ្លូស​ជាដើម​។ ការ​សិក្សា​នេះ ក៏​បាន​រក​ឃើញ​ផង​នូវ​ប្រភេទ​សត្វ​កម្រ​ៗ​ដទៃ​ទៀត រួម​មាន ដំរី​អាស៊ី ខ្លា​ពពក ខ្លា​ភ្ញី​ថ្មកែវ ខ្លា​លឿង​មាស ខ្លាឃ្មុំ​តូច និង​ខ្លាឃ្មុំ​ធំ ។

ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​សង្កត់ធ្ងន់ អំពី​សារៈសំខាន់ នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​អភិរក្ស និង​កិច្ច​គាំពារ​បរិស្ថាន​ធម្មជាតិ​ថា ៖ «​លទ្ធផល នៃ​របាយការណ៍​នេះ សបញ្ជាក់​ជា​ថ្មី​ថា ព្រៃឈើ​កម្ពុជា មិន​ត្រឹមតែ​ជា​តំបន់​ទេសភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ដែន​ជម្រក​ដ៏​សំខាន់​សម្រាប់​ប្រភេទ​ជីវៈចម្រុះ នៃ​ភព​ផែនដី​របស់​យើង​ផង​ដែរ ។ របា​យ​ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ផង​ពី​សមិទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ក្រសួងបរិស្ថាន បាន​និង​កំពុង​អនុវត្ត ពិសេស​ក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​ផ្តោត​លើ​ការ​ការពារ​ជីវៈចម្រុះ និង​ការ​ស្តារ​ទីជម្រក​ឡើង​វិញ​​» ។ 

ឯកឧត្តម​​រដ្ឋមន្ត្រី​ បាន​បន្ត​ទៀត​ថា​ ៖ ការ​សិក្សា​នេះ ​ក៏​បង្ហាញ​ពី​សារៈសំខាន់ ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​មួយទៀត ដែល​មាន​ឧត្តម​ប្រយោជន៍ និង​រួមចំណែក​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ​ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ជីវៈចម្រុះ​។ ការ​ការពារ​ជីវៈចម្រុះ មិន​ត្រឹមតែ​ជា​កាតព្វកិច្ច​រួម​របស់​យើង​ប៉ុណ្ណោះ​ទេ វា​គឺជា​សក្ខីភាព​ នៃ​ការ​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​វឌ្ឍនភាព ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​រក្សា​បាន ​នូវ​បរិស្ថាន​ធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ