ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងរលឹមស្រិចៗ ស្រាប់តែឮសូរសំឡេងផ្ទុះ លុះនាំគ្នា​ចេញមកមើលឃើញអណ្តាតភ្លើងឆេះយ៉ាង​សន្ធោសន្ធៅ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈមេឃភ្លៀងរលឹមស្រិចៗ ​ស្រាប់តែ​បង្គោលភ្លើងចំនួនបីទីតាំងក្នុងខណ្ឌបឹងកេងកងឆ្លងចរន្តឆេះចេញជាផ្កាភ្លើង និងអណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជា​ពលរដ្ឋ ក៏​ដូចជារថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ ​កាលពី​វេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤…

រាជធានីភ្នំពេញ ៖ ខណៈមេឃភ្លៀងរលឹមស្រិចៗ ​ស្រាប់តែ​បង្គោលភ្លើងចំនួនបីទីតាំងក្នុងខណ្ឌបឹងកេងកងឆ្លងចរន្តឆេះចេញជាផ្កាភ្លើង និងអណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជា​ពលរដ្ឋ ក៏​ដូចជារថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ ​កាលពី​វេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៩៥ និងផ្លូវលូ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់មួយមេស្របពេលដែលមេឃរលឹមស្រិចស្រិច ក៏ស្រាប់តែមានឮសូរសំឡេងផ្ទុះ ហើយពួកគាត់ចេញមកមើល ក៏ស្រាប់តែឃើញបង្គោលភ្លើង​ទល់មុខប៉ុស្តិ៍នគរបាលបឹងកេងកង២ នៅផ្លូវ៩៥ ឆាបឆេះចេញជាផ្កាភ្លើង និងអណ្តាតភ្លើង​យ៉ាង​សន្ធោរសន្ធៅចំនួនពីរកន្លែងជាប់គ្នា ។

តាមប្រភព​ដដែលបានបន្តថា ពេលនោះផងដែរ ដោយសារ​ឃើញស្ថានភាពបែបនេះបងប្អូនប្រជាពលរដ្ឋក៍បាននាំគ្នាអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ក៏ស្រាប់តែមានមួយករណីទៀតទុស្សេឆាបឆេះខ្លាំងដូចគ្នា គឺនៅចំណុចផ្លូវលូ១០៥ ជិតនិងវិទ្យាល័យយុគន្ធរក្នុងមូលដ្ឋាននៅបឹងកេងកង២ ដូចគ្នាទើបពលរដ្ឋរាយការណ៍ជូនទៅដល់ខាងកម្លាំងសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញចំនួនពីរគ្រឿងដោយមួយគ្រឿងមកធ្វើការបាញ់ពន្លត់នូវផ្លូ៩៥ និងមួយគ្រឿងទៀតទៅធ្វើការបាញ់ពន្លត់នៅផ្លូវលូ១០៥ រហូតដល់ម៉ោង ១២និង៣០ថ្ងៃដដែល ទើបធ្វើឲ្យភ្លើងរលត់ទៅវិញជាស្ថាពរផងដែរ។

ក្នុងហេតុការណ៍នេះដែរសមត្ថកិច្ចបានអោយដឹងថា គឺមិនបង្កឲ្យមានការរីករាលដាលដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋឬក៏មានមនុស្សគ្រោះថ្នាក់នោះទេគឺគ្រាន់តែខូចខាតខ្សែភ្លើងនិងខ្សែអុបទិកនិងប្រអប់ភ្លើងអស់មួយចំនួនធំតែប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ