ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះអគារមួយកន្លែង ស្រាប់តែសន្តិសុខ​ហាម​មន្រ្តីជំនាញពន្លត់អគ្គីភ័យមិនឱ្យ​ចូលពិនិត្យ

3 អាទិត្យ មុន
  • ភ្នំពេញ

សន្តិសុខយាមអគារមួយកន្លែង បាន​ហាមមន្ត្រីជំនាញអគ្គិភ័យមិនអោយចូលពិនិត្យផ្នែកខាងក្នុងអគារ បន្ទាប់ពីកើត​មានករណីអគ្គិភ័យនៅទីនោះ បង្កជាទំនាស់ពាក្យសម្តីកាលពីវេលាម៉ោង៩និង៥០នាទីយប់​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

សន្តិសុខយាមអគារមួយកន្លែង បាន​ហាមមន្ត្រីជំនាញអគ្គិភ័យមិនអោយចូលពិនិត្យផ្នែកខាងក្នុងអគារ បន្ទាប់ពីកើត​មានករណីអគ្គិភ័យនៅទីនោះ បង្កជាទំនាស់ពាក្យសម្តីកាលពីវេលាម៉ោង៩និង៥០នាទីយប់​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីជាន់ផ្ទាល់ដីនៅក្នុងអគារមួយកន្លែងដែលមិនទាន់មានស្លាកយីហោនៅឡើយនោះទេ ភ្លាមៗនោះគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចភ្លាមៗដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ ។ បន្ទាប់មកសន្តិសុខដែលដេកយាមនៅខាងមុខអគារកើតហេតុខាងលើ បាននាំគ្នាយកបំពង់ឧស្ម័នពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់បឋម មុនរថយន្តពន្លត់អគ្គិភ័យមកដល់។

ក្រោយទទួលដំណឹងខាងលើ​នេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការអន្តរាគមន៍។ លុះមកដល់ទីតាំងកើតហេតុ ភ្លើងក៏បានរលត់វិញ មុនមន្ត្រីជំនាញបាញ់ពន្លត់ ព្រោះសន្តិសុខបានប្រើបំពង់ឧស្ម័នបាញ់រលត់អស់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យចង់ចូលទៅត្រួតពិនិត្យ ដើម្បីអោយប្រាកដថារលត់ទាំងស្រុង ដើម្បីធ្វើការរាយការណ៍ទៅកាន់នាយការិយាល័យវិញ តែត្រូវបានរារាំងដោយសន្តិសុខដែលយាមកាមនៅទីនោះ ទើបមន្ត្រីជំនាញបង្ខំចិត្តប្រើធម៌ក្តៅសម្រុកចូលទៅក្នុងដើម្បីត្រួតពិនិត្យអោយច្បាស់ក៏មានការទាស់ពាក្យសម្តីរវាងសន្តិសុខ និងមន្ត្រីជំនាញអគ្គិភ័យផ្អើលពេញទីតាំងកើតហេតុតែម្តង ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានធ្វើការសាកសួររកមូលហេតុ ទើបដឹងថាជាងជួសជុលផ្នែកខាងក្នុងបានប្រើប្រាសសាំងក្រអូបលាយជាមួយកាវ ដើម្បីធ្វើការបិទប៉ុង តែមិនទាន់បានបិទផង ក៏ស្រាប់តែមានការឆាបឆេះតែម្តង ។

ក្រោយពេលកើតហេតុ ប្រធានសន្តិសុខក៏បានធ្វើការសុំទោសជំនួសសន្តិសុខដែលបានហាមឃាត់មន្ត្រីជំនាញ ដោយលើកយកមូលហេតុថាកូនចៅមិនសូវមានការយល់ដឹង ដែលបានទៅហាមឃាត់ ព្រោះវាជាទង្វើខុសច្បាប់ ក្នុងការហាមឃាត់មន្ត្រីមិនអោយអនុវត្តតាមតួនាទី ទើបមានការសម្របសម្រួលគ្នាហើយក៏បញ្ចប់ទៅវិញដោយសន្តិវិធីផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ