ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុសស្រីជាង៤០នាក់​ប្រមូលផ្តុំគ្នាម្តុំ​គល់ស្ពានភ្លោះ​កោះ​ពេជ្រ ប្រាប់មូលហេតុ ​ពេល​សមត្ថកិច្ច​ចុះប្រមូល និងសួរនាំ​

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កងកម្លាំងប៉ុស្តិ៍អន្តរាគមន៍និងព្រហ្មទណ្ឌសហការជាមួយសន្តិសុខកោះពេជ្របានប្រមូលក្មេងៗប្រុសស្រីអង្គុយជុំគ្នាចំនួន៤១នាក់ និងម៉ូតូជា​ច្រើនគ្រឿង ដើម្បីសួរនាំ តែ​មិនពាក់ពាក់ព័ន្ធក្មេងទំនើង ​រួច​ក៏​អប់រំអោយក្មេងប្រុសស្រីត្រឡប់ទៅផ្ទះវិញ ខណៈឪពុកម្ដាយអង្គុយចាំបើកទ្វារផ្ទះបារម្ភ​ពីកូនៗ ។ ហេតុការណ៍ចុះប្រមូលក្មេងប្រុសស្រីខាងលើ…

រាជធានីភ្នំពេញ ៖ កងកម្លាំងប៉ុស្តិ៍អន្តរាគមន៍និងព្រហ្មទណ្ឌសហការជាមួយសន្តិសុខកោះពេជ្របានប្រមូលក្មេងៗប្រុសស្រីអង្គុយជុំគ្នាចំនួន៤១នាក់ និងម៉ូតូជា​ច្រើនគ្រឿង ដើម្បីសួរនាំ តែ​មិនពាក់ពាក់ព័ន្ធក្មេងទំនើង ​រួច​ក៏​អប់រំអោយក្មេងប្រុសស្រីត្រឡប់ទៅផ្ទះវិញ ខណៈឪពុកម្ដាយអង្គុយចាំបើកទ្វារផ្ទះបារម្ភ​ពីកូនៗ ។

ហេតុការណ៍ចុះប្រមូលក្មេងប្រុសស្រីខាងលើ បាន​បង្កការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង១១​និង៣០​នាទីយប់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៤ នៅចំណុចគល់ស្ពានភ្លោះបរិវេណកោះពេជ្រច្រកចេញ ក្រុម៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

លោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានអោយដឹងថា កងកម្លាំងចំរុះនៃអធិការដ្ឋានខណ្ឌចំការមន មានការដឹកនាំលោកអធិការរងចំនួន២រូបសហការជាមួយសន្តិសុខកោះពេជ្របើករថយន្តនិងជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តទាំង៥ប៉ុស្តិ៍ដើម្បីបង្ការបទល្មើសក្មេងទំនើងនិងលួចឆក់ប្លន់ ហើយក៏កងកម្លាំងល្បាតមកដល់បរិវេណកោះពេជ្រក៏ឃើញក្មេងប្រុសស្រីចំនួន៤១នាក់ម៉ូតូច្រើនគ្រឿងដែលអង្គុយប្រមូលផ្ដុំគ្នារួចក៏កងកម្លាំងបានចុះទៅសាកសួរនាំមិនមានពាក់ព័ន្ធបទល្មើសក៏បានអប់រំណែនាំនិងពន្យល់ប្អូនយល់អំពីក្មេងទំនើងនិងអំពើខុសច្បាប់ផ្សេងៗដែលកើតឡើងដោយសារប្អូនដែលបង្កើតក្រុម និងបង្កហិង្សាវាយតប់គ្នាលើផ្លូវសាធារណ:ធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចដោយសារតែប្អូនៗ ។

ពេលនេះសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបទៅចាប់យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់ តែបើសិនមិនបង្កបញ្ហាទេគឺប្អូនៗធ្វើបាបចិត្តឪពុកម្ដាយខំចងការប្រាក់និងខិតខំធ្វើការសន្សំលុយទិញម៉ូតូកូនជិះ ចំណែកឪពុកម្ដាយជិះកង់ឬក៏ម៉ូតូចាស់ដើម្បីអោយកូនមានម៉ូតូល្អជិះមានអារម្មណ៍ល្អខិតខំរៀននិងខំធ្វើការ តែបែរជាប្អូននាំគ្នាមកអង្គុយលេងតាមដងផ្លូវយប់ជ្រៅខ្លះទៅដល់ម៉ោង២ទៅ៤ភ្លឺចំណែកឪពុកម្ដាយបារម្ភ​មិនហ៊ានដេករង់ចាំបើកទ្វារផ្ទះអោយកូនស្មានតែកូនទៅរៀនគួរឬធ្វើការថែមម៉ោង ។

សមត្ថកិច្ចបន្តទៀតបញ្ជាក់ថាប្អូនទាំង៤១រូបនេះមានអ្នកនៅខេត្តកណ្ដាល ស្រុកអង្គស្នូល ផ្លូវជាតិលេខលេង៥ និងមានខ្លះនៅខេត្តកំពង់ស្ពឺ មួយចំនួនទៀតនៅតាមបណ្ដាខណ្ឌទាំង១៤ តែភាគច្រើនសមត្ថកិច្ចសួររក​មូលហេតុដែលមកនេះសុទ្ធមកជិះម៉ូតូដើរលេងក៏មកអង្គុយជុំគ្នារាប់អានគ្នា។
លទ្ធផលចុងក្រោយ សមត្ថកិច្ចបានអោយអាវ៉ង់ចំនួន៥០ជុំ ដើម្បីពិន័យ រួចអោយត្រឡ​ប់ទៅវិញ និងមិនអនុញ្ញា​អោយមកអង្គុយប្រមូលផ្ដុំគ្នា​ទៀតទេ ។

សមត្ថកិច្ចថាការអប់រំប្អូនៗមានចំនួន៣ទីតាំងក្នុងកោះពេជ្រចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៤ សរុបជិត១០០នាក់មិនមានការឃាត់ឬដកហូតម៉ូតូនោះឡើយការអប់រំទៅផ្ទះវិញទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ