ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិប្បកម្ម​ដំ​ដែក​រក​ចំណូល​​​ថយ​ចុះ​ ​អត់សូវ​មាន​អតិថិជនដូចមុន

4 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ លោក លី សើ​យី ជា​ជាង​ដំ​ដែក ធ្វើ​កាំបិត​ ពូថៅ​យ៉ាង​ស្ទាត់ជំនាញ​ នៅ​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ​…

ខេត្តកំពត ៖ លោក លី សើ​យី ជា​ជាង​ដំ​ដែក ធ្វើ​កាំបិត​ ពូថៅ​យ៉ាង​ស្ទាត់ជំនាញ​ នៅ​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត ខេត្តកំពត បាន​ឲ្យ​កោះសន្តិភាព​ដឹង​កាលពី​ថ្ងៃ​ទី​២៥ ​ខែតុលា ​ឆ្នាំ​២០២៤ ថា ការ​ប្រកប​មុខរបរ​ធ្វើ​ជាងដែក​របស់​លោក បច្ចុប្បន្ន​មិនសូវ​កាក់កប​ដូច​ពី​មុន​សម័យ
​កូ​វី​ដ​១៩​នោះ​ទេ​។

កាលពីមុន​ផ្ទុះ​កូ​វី​ដ​១៩ ​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​តែងតែ​មក​រក​ទិញ​កាំបិត​ពូថៅ​ ជា​ពិសេស ​បងប្អូន​ប្រជា​កសិករ​យើង​នៅ​ជុំវិញ​ក្រុង​កំពត គឺ​ត្រូវការ​ប្រើប្រាស់ ដូច​ជា​កំ​បិត​លៀម កាំបិតចែត កាំបិត​ប​ន្ទុះ​ពូថៅ​។​ល​។ ដោយ​អ្នកខ្លះ​ក៏​រក​ទិញ​កាំបិត​ដំ​ហើយ​ស្រាប់ អ្នកខ្លះ​ទៀត​ក៏​យក​ដែក​ជ​ន្ទា​ស​រថយន្ត​មក​កុម្ម​ង់​ឲ្យ​ដំ​ជា​ពូថៅ​ និង​កាំបិត​គ្រប់​ប្រភេទ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ដោយឡែក ​ដាវ​សា​​ម៉ូ​រ៉ៃ​ដែល​ក្រុម​ក្មេង​ទំនើង​ប្រើប្រាស់​នោះ​នៅ​កន្លែង​លោក​មិន​ដែល​មាន​អ្នក​កុម្ម​ង់​ឲ្យ​ដំ​នោះ​ទេ​។ រីឯ​តម្លៃ​ឈ្នួល​កាំបិត​គ្រប់​ប្រភេទ​និង​ពូថៅ​មួយ​គ្រឿង​តម្លៃ​ពី​៤​ម៉ឺន​ទៅ​៤៥០០០​រៀល​ប៉ុណ្ណោះ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​២​ទៅ​បី​ឆ្នាំ​មុន ​មាន​ពលរដ្ឋ​ចូល​ដំ​ច្រើន​គួរសម​គាត់​អាច​រក​ចំណូល​ក្នុង​1​ថ្ងៃ​បាន​ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល តែ​មក​ដល់​ពេល​នេះ​មិនសូវ​មាន​អ្នក​មក​ទិញ​ឬ​កុម្ម​ង់​ឲ្យ​ដំ​នោះ​ទេ ដោយ​មានកាំបិត​គ្រប់​ប្រភេទ និង​ពូ​ថៅ​មក​ពី​តាម​បណ្តា​ស្រុក ​និង​ខេត្ត​នានា​ដឹក​ដើរ​លក់​ស្ទើរតែ​គ្រប់​ទីកន្លែង​ទៅ​ហើយ ហើយ​គេ​លក់​ធូរ​ថ្លៃ​ជាង​កាំបិត​ពូថៅ​ដែល​យើង​ផលិត​ដោយ​ដែក​ជ​ន្ទា​ស​(​ដែកថែប​)​។

លោក​លី សើ​យី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​មាន​វ័យ​អាយុ​៣៨​ឆ្នាំ​ហើយ​ លោក​មានកូន​៣​នាក់​នៅ​ក្នុង​បន្ទុក សុទ្ធតែ​នៅ​រៀន​ទាំងអស់ នៅ​ពេល​ការងារ​របស់​លោក​ធ្លាក់​ចុះ​ គឺ​បាន​ប្រពន្ធ​របស់​លោក​ជួយ​យោងគ្នា​ផង​ដែរ ដោយ​ប្រពន្ធ​របស់​លោក​បាន​បើកហាង​លក់​បាយ និង​គុយទាវ​ក្នុងផ្ទះ​ជិត​កន្លែង​សិប្បកម្ម​ដំ​ដែក​របស់​លោក ហើយ​មាន​ភ្ញៀវ​ក្មេង​ចាស់​ប្រុស​ស្រី​ចូល​ហូប​ជា​ហូ​ហែរ​ផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ