ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះដុ.តធូបថ្ងៃសីល រួចចេញក្រៅបាត់ ស្រាប់តែ​ឆេះ ផ្អើលសង្កាត់ព្រែកប្រា

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឆាបឆេះពិដានឡៅតឿ ខូចខាតសម្ភារៈអស់មួយបន្ទប់ ខណៈម្ចាស់ផ្ទះដុតធូបរួចចេញពីផ្ទះបាត់ ។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃ ទី២៥…

រាជធានីភ្នំពេញ៖ ឆាបឆេះពិដានឡៅតឿ ខូចខាតសម្ភារៈអស់មួយបន្ទប់ ខណៈម្ចាស់ផ្ទះដុតធូបរួចចេញពីផ្ទះបាត់ ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃ ទី២៥ ខែតុលា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្ទះល្វែងលេខ 01L ស្ថិតនៅភូមិព្រះពន្លា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះ ឈ្មោះ ស្រី ពៅ អាយុ៣៦ឆ្នាំ មុខរបរលក់ខោអាវអនឡាញ ស្នាក់នៅផ្ទះកើតហេតុ ។

បើតាមប្រភពពីម្ចាស់ផ្ទះបានប្រាប់អោយដឹងថា មុនកើតហេតុ គាត់បានដុតធូប នៅលើអសនៈ ក្នុងបន្ទប់ជាន់ឡៅតឿ រួចបានចេញទៅធ្វើការ និងមានអ្នកនៅផ្ទះធ្វើការជាន់ខាងក្រោម ។ លុះមួយសន្ទុះក្រោយមក ក៏មានអ្នកនៅផ្ទះខលប្រាប់គាត់ថា ភ្លើងឆេះផ្ទះ ភ្លាមៗគាត់ក៏ប្រញាប់ចេញពីកន្លែងធ្វើការត្រឡប់មកផ្ទះវិញតែម្តង ។

អគ្គិភ័យនេះដែរបានឆាបឆេះសម្ភារៈនូវបន្ទប់ជាន់ឡៅតឿអស់ទាំងស្រុង នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានី ចំនួន០២គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសំណូមពរដល់ពលរដ្ឋ មុនពេលចេញទៅមកណា មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់នូវសម្ភារៈដែលងាយឆាបឆេះ ជាពិសេសរាល់ការដុតធូបទៀន ឬសែនអ្វីមួយ ត្រូវរងចាំអោយរលត់អស់ សឹមចាកចេញពីផ្ទះ ដើម្បីបង្ការកាពារទាំងអស់គ្នា ជៀសវាងមានការឆាបឆេះធ្ងន់ធ្ងរ ធ្វើអោយខាតបង់នូវទ្រព្យសម្បត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ