ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ នឹង​ដោះស្រាយ​ជូន​ភ្លាម​ចំពោះ​ការ​ស្នើ​សុំ​ស្តា​រអាង​ស្តុក​ទឹក នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ដែល​បង្ក​ការ​លិចលង់​លំនៅ​ដ្ឋា​ន​ក្នុង​ខណ្ឌទួលគោក

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា កូរ៉េ ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ក្រោម​វត្តមាន​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ទូច ស៊ុន​ណា​រី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌទួលគោក ។

នៅ​ក្នុង​វេទិកា​នា​ព្រឹក​នេះ មាន​ពលរដ្ឋ​មូ​យ​ចំនួន បាន​លើក​ឡើង ជា​សំណើរ និង​សំណូមពរ ចំនួន ៤​បញ្ហា ក្នុង​នោះ រួម​មាន ៖ ស្នើ​សុំ​ស្តា​រអាង​ស្តុក​ទឹក ដែល​បាន​ព្រៃ និង​ស្មៅ​ដុះ ស៊ុបទ្រុប នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​បឹង​កក់​ទី​២ ដែល​បង្ក​ការ​អោយ​លិច​លំនៅ​ដ្ឋា​ន និង​បណ្តាល​អោយ​សត្វ​ធាតុ​ចូល​ក្នុងផ្ទះ​ពួក​គាត់​។ ប្រជា​ជាន​នៅ​សង្កាត់​ទឹក​៣ ស្នើ​សុំ​ដូរ​អំ​ពូ​ល​ភ្លើង ចំនួន​៧៨​អំ​ពូ​ល​, ស្នើ​កុំឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កុំ​ជីក​ខូច​ផ្លូវ​លេខ​១៩២ ហើយ​ទុក​ចោល និង​ការ​ស្នើ​សុំ​ការ​សាងសង់​អគារ​សង្កាត់ ដែល​មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ដែល​អាច​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​អ្នក​មក​បំពេញការងារ​នៅ​ក្នុង​អគារ​នេះ ។

ឆ្លើយ​តប​ក្នុង​ការ​ស្នើ​សុំ​ពី​សំណាក់​ពលរដ្ឋ ក្នុង​វេទិកា​នេះ លោក សុខ ពេញ​វុ​ធ បាន​លើក​ឡើង​ថា ៖ រាល់​សំណើ និង​សំណូមពរ​ផ្ទាល់មាត់​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​វេទិកា​នេះ យើង​ដោះស្រាយ​ជូន​ភ្លាម​ៗ ចំពោះ​អ្វី ដែល​យើង​ដោះស្រាយ​បាន ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ស្នើ​ឡើងជា​លាយលក្ខណ៍អក្សរ ដាក់​ចូល​ក្នុង​ប្រអប់​សំបុត្រ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​យក​មក​ដោះស្រាយ​ពេល​ក្រោយ ពោល​គឺ អ្វី​ជា​អត្តភាព​ចាំបាច់​បន្ទាន់​ៗ យើង​នឹង​ដោះស្រាយ​មុនគេ ហើយ​អ្វី ដែល​នៅ​សេសសល់ យើង​នឹង​ដាក់​ចូល​ទៅ​ក្នុង​គម្រោង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល រាជធានី ខណ្ឌ សង្កាត់ ។

ចំពោះ​សំណើរ​ខាងលើ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាយ​បំភ្លឺ និង​ដោះស្រាយ​ភ្លាម​ៗ តែ​ចំពោះ​ការ​ស្នើ​សាងសង់​អគារ​សង្កាត់​ទឹកល្អក់​ទី​៣ ដែល​មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម​នោះ លោក សុខ ពេញ​វុ​ធ បាន​បញ្ជាក់​ថា យើង​មិន​មាន​កញ្ចប់​ថវិកា​ណាមួយ​នៃ​ការ​សាងសង់​អគារ​រដ្ឋបាល​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក​នឹង​យក​សំណើរ​ទាំងនេះ ទៅ​រាយការណ៍​ជូន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ។

លោក ម៉ប់ សា​រិ​ន បាន​លើក​ឡើង​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ ធ្វើ​ឡើង​ក្នុង​១​ឆ្នាំ​ម្តង ក្នុង​ត្រីមាស​ទី​៤ ពោល​គឺ​នៅ​ក្នុង​ខែ តុលា វិច្ឆិកា និង​ធ្នូ ហើយ​សម្រាប់​ខណ្ឌ​នីមួយ​ៗ ត្រូវធ្វើ​ឡើង​នៅ​មិថុនា រាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ ខណ្ឌ​បាន​ធ្វើ​រួចរាល់​ហើយ ។

លោក​បាន​បញ្ជាក់​ទៀត​ថា គោលបំណង​របស់​វេទិកា​នេះ គឺ​ចង់​ស្តាប់​ពី​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ ដើម្បី​យើង​បានដឹង ហើយ​ដោះស្រាយ​ជូន​។ អភិបាលកិច្ច​ល្អ ដាច់ខាត ត្រូវ​តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​។ ក្រោយ​ពី​ក្តាប់​បាន​បញ្ហា​ប្រឈម តម្រូវការ​ពី​ប្រជាពលរដ្ឋ​ហើយ អាជ្ញាធរ​យក​បញ្ហា​ទាំងនោះ មក​ដោះស្រាយ ។

នៅ​ក្នុង​វេទិកា​នេះ​ដែរ លោក ម៉ប់ សា​រិ​ន បាន​បញ្ជាក់​ទៀត​ថា យើង​ក៏​មានការ​ផ្តល់​ជា​របាយការណ៍ ដែល​បាន​អនុវត្ត​កន្លង​មក ជូន​អ្នកចូលរួម​ផង​ដែរ ដើម្បី​បានដឹង​ពី​ព័ត៌មាន ពី​ទិស​ដៅ នៃ​ការ​អភិវឌ្ឍ​រាជធានី​។ អ្វី​ជា​កង្វល់​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ស្នើ​ឡើង យើង​ដាច់ខាត ត្រូវ​តែ​ដោះស្រាយ​ជូន អ្វី​ដោះស្រាយ​បាន​ភ្លាម យើង​ដោះស្រាយ​ភ្លាម បើ​ដោះស្រាយ​មិន​ទាន់​បាន យើង​នឹង​យក​បញ្ហា​ទាំងនោះ ទៅ​ដាក់​ប​ញ្ជូ​ល​ក្នុង​គម្រោង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ