ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយភ្លៀងមេឃស្រឡះ! Tiffy Army FC សម្រេច​​ចិត្តបន្តការប្រកួត និងយល់ព្រមតាមការពិន័យក្រោយការសម្របសម្រួល

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ការ​ដាក់​បណ្ដឹងឧទ្ធរណ៍ និង​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ ព្រមទាំង​គណៈ​កម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​ច្រើន​លើក​ហើយ​នោះ ថ្នាក់ដឹកនាំ​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ បាន​សម្រេចចិត្ត​បន្ត​ការ​ប្រកួត​តាម​កាលវិភាគ​របស់​ក្រុមហ៊ុន​លី​គ​កម្ពុជា និង​យល់ព្រម​តាម​ការ​ពិន័យ​មក​លើ​គ្រូ​បង្គោល កីឡាករ របស់​សមា​គ​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ(Tiffy…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ការ​ដាក់​បណ្ដឹងឧទ្ធរណ៍ និង​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ ព្រមទាំង​គណៈ​កម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​ច្រើន​លើក​ហើយ​នោះ ថ្នាក់ដឹកនាំ​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ បាន​សម្រេចចិត្ត​បន្ត​ការ​ប្រកួត​តាម​កាលវិភាគ​របស់​ក្រុមហ៊ុន​លី​គ​កម្ពុជា និង​យល់ព្រម​តាម​ការ​ពិន័យ​មក​លើ​គ្រូ​បង្គោល កីឡាករ របស់​សមា​គ​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ(Tiffy Army FC) ដោយ​ឈរ​លើ​ស្មារតី រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់​នៅ​កម្ពុជា​យើង ។

ទោះបីយ៉ាងណា សេចក្ដីសម្រេចក្នុងការពិន័យដែលធ្វើឡើងកាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០២៤ ក៏មានការបន្ធូរបន្ថយផងដែរ ដូចជា ៖ ១-បន្ថយ​ការ​ពិន័យ​គ្រូ​បង្គោល ភា សុ​ភ័​ក្ត្រា របស់​សមាគម​ក្លិប​កីឡាបាល់ទាត់​កង​យោធពល ខេមរភូមិន្ទ ពី​០៥ (​ប្រាំ​)​ប្រកួត រួម​ទាំង​ការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិ មក​ត្រឹម​ចំនួន​០៣(​បី​) ប្រកួត រួម​ទាំង​ការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិ និង​តម្កល់​ទឹកប្រាក់​ទុក​នៅដដែល ។

២-បន្ថយ​ការ​ពិន័យ​កីឡាករ ជឿន ណា​ចារបស់​សមាគម​ក្លិប​បាល់ទាត់​កង​យោធពល​ខេ​មរភូមិន្ទ ចំនួន​០២ (​ពីរ​) ប្រកួត​រួម​ទាំង​ការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិ មក​ត្រឹម​ចំនួន​០១ (​មួយ​) ប្រកួត​ព្យួរ​ដោយ​ស្វ័យប្រវត្តិ និង​លុប​ចោលការ​ពិន័យ​ជា​ប្រាក់ ។

៣-បន្ថយ​ការ​ពិន័យ​កីឡាករ BALANGA AGOSTINHO JOSEMAR របស់​សមាគម​ក្លិប​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ ចំនួន​០២ (​ពីរ​)​ប្រកួត ​រួម​ទាំង​ការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិមក​ត្រឹម​ចំនួន​០១ (​មួយ​)​ប្រកួត​ព្យួរ​ដោយ​ស្វ័យប្រវត្តិ និង​លុប​ចោលការ​ពិន័យ​ជា​ប្រាក់​។

៤-បន្ថយ​ការ​ពិន័យ​កីឡាករ អ៊ុ​ព កា​ម៉ុ​ល របស់​សមាគម​ក្លិប​កីឡាបាល់ទាត់​កង​យោធពល ខេមរភូមិន្ទ ចំនួន​០៣(​បី​)​ប្រកួត ​រួម​ទាំង​ការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិមក​ត្រឹម​ចំនួន​០២(​ពីរ​)ប្រកួត​រួម​ទាំង​ការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិ និង​បន្ថយ​ទឹកប្រាក់​មក​ត្រឹម​២៥០.០០០ (​ពីរ​សែនប្រាំ​ម៉ឺន​)
រៀល​។

សមាគម​ក្លិប​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ អគ្គលេខាធិការដ្ឋាន​សហព័ន្ធ​កីឡា
បាល់ទាត់​កម្ពុជា គណៈកម្មការ​ជំនាញ​ដែល​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​តាម​សេចក្តីសម្រេច​នេះ​ឱ្យ​មានប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ សំណូ​ម​ពរ​ដល់​បងប្អូន​អ្នកគាំទ្រ ទាំងអស់​សូម​បន្ត​ការ​គាំទ្រវិស័យ​បាល់ទាត់​កម្ពុជាយើង​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​។

គួររំលឹកផងដែរថា មុននេះ សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ (Tiffy Army FC) បានប្រកាសពិចារណា​ដកខ្លួន​ចេញពី​លី​គ​កំពូល​ម្ពុ​ជា CPL រដូវ​កាល 2024/25 ប្រសិនបើ​សហព័ន្ធ​មិន​លុប​ការ​ពិ​​ន័យ​មក​កាន់​ក្រុម​គ្រូបង្វឹកនៅ​ក្នុង​ការ​ប្រកួត​ដ៏​អយុត្តិធម៌​កាលពី​ស​ប្ដា​ហ៍​ទី​៧​ជុំវិញ​រឿង​ចម្រូងចម្រាស​ក្នុង​ការ​ប្រកួត​ទល់​នឹង​វិសាខា កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ