ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកម៉ូតូក្រោយផ្សារ ចូលក្នុងមួយភ្លែត ចេញមកវិញចោរកាច់កម៉ូតូយកទៅបាត់

1 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង : ប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅផ្សារពាមរក៍ មានការខ្លាចរអាចំពោះក្រុមចោរ ដែលហ៊ានធ្វើសកម្មភាពកាច់កម៉ូតូ លួចយកតែមួយប្រព្រិចភ្នែក ទាំងដែលនៅជុំវិញផ្សារមានមនុស្សគគ្រឹកគគ្រេង។ ករណីចោរលួចកាច់កម៉ូតូនេះបានកើតឡើងនៅវេលាម៉ោងជិត…

ខេត្ត​ព្រៃវែង : ប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅផ្សារពាមរក៍ មានការខ្លាចរអាចំពោះក្រុមចោរ ដែលហ៊ានធ្វើសកម្មភាពកាច់កម៉ូតូ លួចយកតែមួយប្រព្រិចភ្នែក ទាំងដែលនៅជុំវិញផ្សារមានមនុស្សគគ្រឹកគគ្រេង។

ករណីចោរលួចកាច់កម៉ូតូនេះបានកើតឡើងនៅវេលាម៉ោងជិត 8 ព្រឹកថ្ងៃទី 24 តុលានៅចំណុចផ្លូវបេតុងក្រោយជញ្ជាំងផ្សារពាមរក៍ ដែលស្ថិតនៅក្នុងភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ម៉ូតូដែលបាត់ម៉ាក ឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2022 ពាក់ស្លាកលេខ ព្រៃវែង 1U 6207 ចំណែកម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះ គង់ ស៊ីណាត ភេទស្រី អាយុ 41 ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

បើកតាមការរៀបរាប់របស់ស្ត្រីម្នាក់ ជាអ្នកលក់ចាប់ហួយនៅជាប់កន្លែងកើតហេតុ បានអះអាងថាជនរងគ្រោះជាម្ចាស់ម៉ូតូ បានជិះម៉ូតូមកទុកនៅក្រោយជញ្ជាំងផ្សារ ក្បែរតូបគាត់លក់ដូរ ហើយស្រែកប្រាប់គាត់ផ្ញើម៉ូតូមួយភ្លែត ភ្លាមនោះគាត់បានប្រាប់ទៅវិញ អោយយកម៉ូតូមកទុកខាងមុខទៅ ព្រោះទុកខាងក្រោយបាំងជញ្ជាំង គាត់មើលមិនឃើញទេ តែម្ចាស់ម៉ូតូមិនយក រួចក៏ដើរចូលផ្សារទៅ។ បន្តិចក្រោយមកម្ចាស់ម៉ូតូត្រឡប់មកវិញ ស្រាប់តែស្រឡាំងកាំង ដោយស្រែថាបាត់ម៉ូតូខ្ញុំទៅណា ទើបមានការផ្អើលឆោឡោតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុភ្លាម និងបានសាកសួរប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅជុំវិញផ្សារនោះដែរ ប៉ុន្តែគ្មាននរណាបានដឹងបានឃើញ និងចាប់អារម្មណ៍នោះទេ ព្រោះនៅផ្សារមានអ្នកជិះម៉ូតូចេញចូលច្រើនណាស់។

គូរបញ្ជាក់ផងដែរថា នៅស្រុកពាមរក៍ ខេត្តព្រៃវែង ករណីចោរលួចកាច់កយកម៉ូតូ បានកើតឡើងចំនួន 2 ដងហើយ នៅក្នុងខែតុលានេះ ដែលលើកទី1 ក្រុមចោរបានធ្វើសកម្មភាពកាច់កយកម៉ូតូ ម៉ាកឌ្រីមសង់មួយគ្រឿងបានសម្រេច នៅទីប្រជុំជនអ្នកលឿង កាលពីថ្ងៃទី 4 តុលា ហើយនៅថ្ងៃទី 24 តុលានេះ ក្រុមចោរបានកាច់កម៉ូតូយកបាន1គ្រឿងទៀត នៅផ្សារពាមរក៍នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ