ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញថា ប្រាក់អឺរ៉ូអាចថោកជាងដុល្លារ បើលោក ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតី

8 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Goldman Sachs ដែលជាធនាគារវិនិយោគពហុជាតិ និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែតុលា បានឱ្យដឹងថា…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Goldman Sachs ដែលជាធនាគារវិនិយោគពហុជាតិ និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែតុលា បានឱ្យដឹងថា ប្រាក់អឺរ៉ូអាចធ្លាក់ថ្លៃដល់ ១០% ពីកម្រិតបច្ចុប្បន្នមកក្រោម ១ដុល្លារអាមេរិក ប្រសិនបើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។

លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណ្សសាធារណរដ្ឋកំពុងមានសំឡេងប្រកៀកប្រកិតយ៉ាងខ្លាំងជាមួយលោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែទោះយ៉ាងណា គោលនយោបាយសេដ្ឋកិច្ចលោក ត្រាំ ទំនងនឹងមានឥទ្ធិពលកាន់តែខ្លាំងលើអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ទាំងសហរដ្ឋអាមេរិក និងចិន។

របាយការណ៍របស់ Goldman Sachs មើលឃើញថា សេណារីយ៉ូគណបក្សសាធារណរដ្ឋ ប្រសិនបើឈ្នះតំណែងជាប្រធានាធិបតី សភាអាចដំឡើងពន្ធនាំចូលខ្ពស់ និងកាត់បន្ថយពន្ធក្នុងស្រុក ដែលនឹងដើរតួជាការជំរុញសេដ្ឋកិច្ចដ៏សំខាន់។ លោក Michael Cahill អ្នកវិភាគរបស់ Goldman Sachs អះអាងថា ពន្ធ ១០% របស់អាមេរិកលើការនាំចូលទាំងអស់ និងពន្ធ ២០% លើផលិតផលចិន រួមជាមួយនឹងការកាត់បន្ថយពន្ធក្នុងស្រុកអាចបណ្តាលឱ្យប្រាក់ដុល្លារឡើងថ្លៃខ្លាំង ហើយប្រាក់អឺរ៉ូនឹងធ្លាក់ថ្លៃពី ៨% ទៅ ១០%។

អត្រាប្តូរប្រាក់បច្ចុប្បន្ន ១អឺរ៉ូអាចប្តូរបាន ១.០៨៣ដុល្លារអាមេរិក។ ចុងក្រោយបំផុតដែលប្រាក់អឺរ៉ូធ្លាក់ថ្លៃក្រោម ១ដុល្លារអាមេរិក កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ គោលនយោបាយសេដ្ឋកិច្ចរបស់លោក ត្រាំ ទំនងនឹងជំរុញអតិផរណាដែលបង្ហាញពីអត្រាការប្រាក់នៅអាមេរិកខ្ពស់ជាងអឺរ៉ុប ដែលនឹងជំរុញតម្លៃប្រាក់ដុល្លារ។

លោក Cahill បានបន្តថា សង្រ្គាមពាណិជ្ជកម្មកាន់តែតូចចង្អៀតខ្លាំង ហើយប្រសិនវើលោក ត្រាំ ដាក់ពន្ធបន្ថែមលើផលិតផលចិន នោះនឹងអាចធ្វើឱ្យប្រាក់អឺរ៉ូធ្លាក់ថ្លៃប្រហែល ៣% ។ លោកបន្ថែមថា ការដឹកនាំតាមបែបប្រជាធិបតេយ្យ ទំនងជានឹងបណ្តាលឱ្យមានការធ្លាក់ចុះប្រាក់ដុល្លារ ដោយសារតែទីផ្សារវាយតំលៃលើការរំពឹងទុកនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងអត្រាពន្ធ។

ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃ ២.៧% នៅក្នុងខែតុលា ថ្លឹងថ្លែងដោយសេដ្ឋកិច្ចអាមេរិកមានភាពប្រសើរជាងអឺរ៉ុប ហើយអ្នកវិនិយោគមួយចំនួនបានកំណត់គោលដៅវិនិយោគរួចហើយ សម្រាប់ការដំឡើងពន្ធខ្ពស់ បន្ទាប់ពីជ័យជម្នះរបស់លោក ត្រាំ៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ