ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុ.ធបង្ក្រា.បករណីចា.ប់បង្ខាំ.ងមនុស្សជម្រិ.តទារប្រាក់ ឃា.ត់ខ្លួនឧក្រិ.ដ្ឋជន៣នាក់​

6 ម៉ោង មុន
  • កណ្តាល

ខេត្ដកណ្ដាល ៖ កម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានបើកប្រតិបត្តការបង្រ្កាបករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុស ច្បាប់…

ខេត្ដកណ្ដាល ៖ កម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានបើកប្រតិបត្តការបង្រ្កាបករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុស ច្បាប់ ធ្វើអំពើទារុណកម្ម ឃោរឃៅ លើជនរងគ្រោះ មួយករណីឃាត់ខ្លួនជនសង្ស័យ៣ នាក់ជាជនជាតិ(KAZAKHSTAN)និងរំដោះជនរងគ្រោះ២ នាក់ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជាជនជាតិចិន ។ ប្រតិបត្តការនោះបានធ្វើឡើងនៅចំណុចក្បែរ អាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារ លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យដែលសមត្តកិច្ចឃាត់ខ្លួន៣ នាក់ ៖

១-ឈ្មោះ AMANBEK ZHAIDER ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិ KAZAKHSTAN ។
២-ឈ្មោះ MUZBOLAT ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិ KAZAKHSTA ។
៣-ឈ្មោះ AMAN SYRLYBAY ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិ KAZAKHSTAN ។

រីឯជនរងគ្រោះ២ នាក់ ​ក្នុងនោះ​ម្នាក់ឈ្មោះ នូ នុងគ័ង ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិចិន បច្ចុស្នាក់នៅក្នុងកាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង និងម្នាក់ឈ្មោះ ម៉ៅ ភក្តី ហៅភ័ក្រ ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

វត្ថុតាងសមត្តកិច្ចចាប់យករួមមាន ៖
-ឯកសណ្ឋាននគរបាល ពន្ធនាគារ១ កំផ្លេរ ពាក់សក្តិ៣ គ្មានផ្លាកឈ្មោះ ។
-ឯកសណ្ឋាន យោធា១ កំផ្លេរ ពណ៌ប៉ារ៉ា ។
-សាន់តារ៉ុង ១
-ស្រោបកាំភ្លើង ១
-មួកនគរបាល ១

ស្រោមទូរស័ព្ទ ១ (នៅក្នុងរថយន្ត ពណ៌ខ្មៅ របស់ជនសង្ស័យ)
-កាំបិត រុញ ៣ប្រើរួច ២
-ដង្កាប់ ១ ពុំទាន់ប្រើ
-ស្រា ចំនួន ២ដប
-ខ្នោះដៃ ២
-ដែកកេះ ១

-កាបូបក្រណាត់ ពណ៌ខ្មៅ១ (សម្រាប់គ្របមុខ ០១)
-ស្រោមខ្នើយ (សម្រាប់គ្របមុខ ១) នៅក្នុងរថយន្តពណ៌ ស របស់ជនសង្ស័យ ។
-រថយន្ត ២គ្រឿង ក្នុងនោះ ១-ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 9081 (របស់ជនរងគ្រោះ) និង​២-ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7571 (របស់ជនសង្ស័យ) ។

ទាក់ទិនករណីកម្លាំងសមត្តកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជនចាប់ឃុំឃាំ ង នឹងបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងគោលបំណងជម្រិតទារ ប្រាក់ពីជនរងគ្រោះនោះ ត្រូវបានប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃ ខែឆ្នាំខាងលើ លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈលេខ ទូរសព្ទពីលោកអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ម្នាក់ថា ៖ មានជនជាតិ ចិន មួយក្រុមកំពុងចាប់ជំរិតមនុស្សនៅចំណុចក្បែរ អាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារ លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកអធិការនគរបាលស្រុកពញាឮ បានរាយការជូនទៅថ្នាក់លើ បន្ទាប់មកដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាលលោ កអធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍និងបញ្ជាការពារ ចុះទៅពិនិត្យទីតាំ ងកើតហេតុខាងលើ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ។

ពេលចុះទៅដល់កម្លាំងសមត្តកិច្ចបានពិនិត្យឃើញរថយន្តចំនួន២ គ្រឿង ១គ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 9081 និង១គ្រឿងទៀតម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7571 កំពុងឈប់ចតនៅក្នុងរោងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងមានមនុស្សរត់ចេញពីកន្លែងចតរថយន្តចំនួន២នាក់ រត់កាត់វាលស្រែសំដៅចូលព្រៃ ខាងត្បួងកន្លែងកើតហេតុ។

ឃើញដូច្នោះ កម្លាំងសហការបានចូលទៅពិនិត្យក្នុងរថយន្ត ក៏ឃើញជនរង គ្រោះចំនួន២ នាក់ឈ្មោះ នូ នុងគ័ង ភេទប្រុស អាយុ២៦ ឆ្នាំ ជន ជាតិចិន ដែលស្នាក់នៅកាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង កំពុងអង្គុយក្នុងរថយន្ត ពណ៌ស មានស្ថានភាពដៃជាប់ខ្នោះ និងជើងទាំង២ ជាប់ចំណង ។

ជនរងគ្រោះម្នាក់ទៀតឈ្មោះ ម៉ៅ ភក្តី ហៅ ភ័ក្រ ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នក បើកបរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ ដែរ ។ ដោយមានករណីយ៉ាងដូច្នេះកម្លាំងសមត្តកិច្ចមួយក្រុម បានប្រញ៉ាប់ប្រញ៉ាល់តាមស្វែងរកជនសង្ស័យ ដែលគេចចេញពីកន្លែងកើតហេតុនោះ បន្ទាប់មកមានការក៏ផ្ទុះអាវុធ និងឈានទៅដល់ការឃាត់ខ្លួនក្រុមជនឧក្រិដ្ឋចំនួន៣នាក់ និងនាំទៅកាន់អធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ នូ នុងគ័ង ជនជាតិចិន ថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៧ ព្រឹក ខ្លួនបានម៉ៅរថយន្តម៉ាក ALPHARDE ពណ៌ស ពុំចាំផ្លាកលេខ ក្នុងតំលៃ១៥០ដុល្លារអាមេរិកទៅវិញទៅ មក និងមានតៃកុងរថយន្តម្នាក់ជាជនជាតិខ្មែរ ធ្វើដំណើរពីក្រុងបាវិត ខេត្តស្វាយរៀង មករាជធានីភ្នំពេញ ក្នុងគោលបំណងទៅយកជនជាតិចំនួន៣នាក់ តាមរយៈជនជាតិចិនម្នាក់ ជាអ្នកប្រើខ្លួនឱ្យទៅយកជនជាតិចិន៣នាក់នោះ ដើម្បីយកទៅធ្វើការជាបុគ្គលិកហាងជាមួយគ្នា ដោយបានណាត់ជួបគ្នាតាម Location នៅរាជធានីភ្នំពេញ ។

ពេលទៅដល់ភ្នំពេញ ជនរងគ្រោះបានឱ្យតៃកុងរថយន្តឈប់ចាំ នៅកន្លែងមួយដែលមិនស្គាល់ បន្ទាប់មកក៏បានជួបមនុស្ស៣នាក់ពុំស្គាល់ឈ្មោះពុំស្គាល់ជាជនជាតិអ្វី និយាយភាសាចិនពុំសូវច្បាស់ ភេទប្រុស បានចេញពីផ្ទះសំណា ក់ពុំស្គាល់ឈ្មោះ ដើរចូលមកក្នុងរថយន្តដែលរបស់ជនរងគ្រោះ ហើយបាននិយាយជាមួយគ្នាពីរឿង ធ្វើការនិងប្រាក់ខែប្រចាំខែ ។

បន្ទាប់មកក៏មានរថយន្តម៉ាក ALPHARDE ពណ៌ខ្មៅ មានគ្នា៣នាក់ទៀតពុំស្គាល់ជាជនជាតិអ្វីច្បាស់ទេ ពេលនោះក៏មានអ្នកបើករថយន្តម្នាក់ បានចុះមកនិយាយជាមួយមនុស្ស៣ នាក់ ដែលកំពុងនៅក្នុងរថយន្តជនរងគ្រោះ ខណៈមនុស្ស៣នាក់នោះ បានចាប់ក្រៀកជនរងគ្រោះ និងតៃកុងរថយន្ត ផ្តួលទាញសង្កត់ ពីលើ និងយកខ្នោះដាក់ដៃទាំងសងខាងមុខ និងដាក់ខ្នោះដៃតៃកុងរថយន្ត ព្រមទាំងយកកូនកាំបិតភ្ជង់កជនរងគ្រោះ ដោយនិយាយសម្លុតគំរាម និងយកស្កុតរុំបិទមាត់ជនរងគ្រោះទាំង២ នាក់មិនឲ្យស្រែក ។

រួចជនសង្ស័យបានយកស្រោមខ្នើយគ្រប មុខតៃកុងរថយន្ត ចំណែកជនជាតិចិន ពួកគេបានយកកាបូបក្រណាត់ ពណ៌ខ្មៅ មកគ្របមុខមិនឱ្យមើលឃើញ បន្ទាប់មកជនសង្ស័យបានបើករថយន្តដឹកជនរងគ្រោះ មិនដឹងទៅទីណាទេព្រោះមើលផ្លូវពុំឃើញ បន្ទាប់មកជនសង្ស័យបានឈប់រថយន្ត តាមផ្លូវ ក៏យកខ្សែចំណងចងដងខ្លួនទាំង២ នាក់តៃកុងរថយន្ត ជាប់និងកៅអីរថយន្ត និងបើកឆ្ពោះទៅមុខបន្តទៀត ។

ក្នុងពេលនោះជនសង្ស័យបានដកយកប្រាក់ពីក្នុងខោប៉ៅជនរងគ្រោះជនជាតិចិនចំនួនប្រហែលជាង៥០០ដុល្លារអាមេរិក ហើយបានវាយធ្វើបាបទៅលើជនរងគ្រោះ ដោយនិយាយគំរាមទារប្រាក់បន្ថែចំនួន១លានដុល្លារអាមេរិកទៀត ។ ដោយមានការភ័យខ្លាចគេសម្លាប់ ជនរងគ្រោះបានទូរសព្ទទៅប្អូនជីដូនមួយ ដែលរស់នៅប្រទេសកម្ពុជា ឱ្យជួយផ្ញើប្រាក់ចូលកុងរបស់ជនសង្ស័យទាំង៣ នាក់នោះ បានចំនួនតែ១.១៨០០ដុល្លារអាមេរិកទេ ។ បន្ទាប់មកជនសង្ស័យក៏បានបើករថយន្តឆ្ពោះទៅទៀត ដល់ទីតាំងមួយក៏ឈប់រថយន្ត ហើយធ្វើសកម្មភាពវាយធ្វើបាបលើដើមទ្រូង និងកាន់កាំបិតភ្ជង់ត្រង់ក និងដុតបារីលើប្រអប់ដៃជនរងគ្រោះ គំរាមទារប្រាក់បន្ថែមទៀត ។

ចំណែកចម្លើយជនសង្ស័យខ្លីបំផុត គឺគំរោងការចាប់ជនរងគ្រោះឃុំឃាំង និងបង្ខាំធ្វើទារុណកម្ម ដើម្បីជម្រិតទារប្រាក់ ។

ជនសង្ស័យសមត្តកិច្ច បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី ៕

ជនរងគ្រោះ​
ជនរងគ្រោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ