ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះគ្នាតាមទូរស័ព្ទជាមួយសង្សារ បែរជានាង​យកកាំបិ.តភ្ជ.ង់អ្នករត់តាក់ស៊ី ផ្អើល​ផ្លូវនរោត្តម

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ជនជាតិចិនម្នាក់ជិះតាក់ស៊ីសុខៗដកកូនកាំបិតភ្ជង់កអ្នកបើកតាក់ស៊ី ក្រោយពីឈ្លោះគ្នាជាមួយសង្សាររបស់ខ្លួនតាមទូរស័ព្ទ ។​ ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់​ផ្អើល​កើតឡើង​កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ នៅបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ…

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ជនជាតិចិនម្នាក់ជិះតាក់ស៊ីសុខៗដកកូនកាំបិតភ្ជង់កអ្នកបើកតាក់ស៊ី ក្រោយពីឈ្លោះគ្នាជាមួយសង្សាររបស់ខ្លួនតាមទូរស័ព្ទ ។​

ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់​ផ្អើល​កើតឡើង​កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ នៅបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបុរសជា​អ្នករត់តាក់ស៊ីបានឲ្យដឹងថា មុនពេលកើតហេតុ មិត្តភក្តិរបស់​ស្ត្រី​ជនជាតិ​ចិនខាងលើបានធ្វើការ BOOKING តាក់ស៊ីរបស់គាត់ ដើម្បីអោយនារីចិននោះជិះ គោលដៅពីបុរីចំការមនទៅកាន់ទឹកថ្លា លុះគាត់ឌុបនារីដែលជាជនចិនខាងលើនោះបានពាក់កណ្តាលផ្លូវនាងក៏បានឈ្លោះគ្នាតាមទូរស័ព្ទជាមួយសង្សារ ហើយក៏បានទាញកូនកាំបិតបត់១ចេញពីកាបូប រួចភ្ជង់ករបស់គាត់តែម្តង ។

បុរសរងគ្រោះបានបន្តទៀតថា ដោយសារគាត់ចេះស្តាប់ចិនបន្តិចបន្តួច គាត់បាន់ឮនាងនិយាយជាភាសាចិនថា បើកអោយលឿនជាងនេះ តែខ្លាចគ្រោះថ្នាក់ គាត់ក៏បានបន្តបើករថយន្តនោះក្នុងល្បឿនរហូតដល់ចំណុចស្តុបបេកាសេ គាត់ក៏បានឈប់ស្តុប រួចចុចអក្សរ P ដើម្បីអោយរថយន្តនៅមួយកន្លែង ។ ចំណែកនារីចិនខាងលើ នៅបន្តយកកូនកាំបិតនោះ ភ្ជង់កគាត់មិនឈប់ គាត់បារម្ភខ្លាចនាងខឹង ចុងកាំបិតនោះនឹងចាក់ចូលបំពង់ករបស់គាត់ ។ ដោយមិនចាំយូរ គាត់ក៏បានកាច់កៅអីទៅក្រោយ លូកដៃចាប់ប្រតាយប្រតប់គ្នាជាមួយនារីចិនខាងលើ បណ្តាលឲ្យជ្រុះកាំបិតតែម្តង ទើបគាត់បើកទ្វាររថយន្ត រត់ចេញក្រៅដើម្បីស្រែកអោយគេជួយ។

បន្ទាប់មក នារីជនជាតិចិនម្នាក់នោះបានរត់ដេញតាមគាត់​រហូតដល់កន្លែងសន្តិសុខអង្គុយ រួចនាងបានទៅលើកកៅអីបត់របស់សន្តិសុខដែលយាមកាមក្បែរនោះ រត់ដេញតាមវាយគាត់ និងក្រុមអ្នកព័ត៌មានទើបតែចុះមកដល់ ហើយព្យាយាមរត់ទៅកាន់ធនាគារមួយកន្លែង តែត្រូវបានក្រុមសន្តិសុខនៅទីនោះឃាត់ និងសែងនាងចេញ ។ ដោយសារតែនាងធ្វើអីមិនបាន នាងក៏បានដើរគេចខ្លួនចេញពីទីតាំងកើតហេតុបាត់ទៅ ។

ក្រោយកើតហេតុ បុរសអ្នករត់តាក់ស៊ី ក៏បានបើករថយន្តត្រឡប់ទៅរកមិត្តភក្តិ​របស់នារីចិនខាងលើ ដើម្បីទារលុយថ្លៃសេវាកម្មវិញ ព្រោះនារីចិននោះជិះមិនបានអោយលុយនោះទេ ចំណែកអ្នក BOOKING គឺជាមិត្តរបស់នាងទៅវិញទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ