ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងៗសុំខ្មាស ! ខ្ញីចាស់កាន់តែហឹរ លោកយាយមួយរូបបកស្រាយចម្រៀងយ៉ាងពីរោះមិនធម្មតា

2 ម៉ោង មុន

ខ្ញី​ចាស់​កាន់តែ​ហឹរ ចាស់​ណា​មិនដឹង​ទេ តែ​ចាស់​នេះ​ចាស់​តាន់ ចាស់​មាន​កម្លាំង​បកស្រាយ​ចម្រៀង​យ៉ាង​ពីរោះ រហូត​មហាជន​អោយ​មេដៃ​គ្រប់​ៗ​គ្នា​ទៅ​លើ​ការ​បកស្រាយ​ចម្រៀង​មរតក​ដើម​មួយ​បទ​នេះ ។ ជា​ការ​ពិត ថ្មី​ៗ​នេះ​លោកយាយ​មួយ​រូប សុំ​គេ​បកស្រាយ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​យប់​នេះ​ហេតុ​អ្វី​បានជា​ខ្ញុំ​ព្រួយ​»…

ខ្ញី​ចាស់​កាន់តែ​ហឹរ ចាស់​ណា​មិនដឹង​ទេ តែ​ចាស់​នេះ​ចាស់​តាន់ ចាស់​មាន​កម្លាំង​បកស្រាយ​ចម្រៀង​យ៉ាង​ពីរោះ រហូត​មហាជន​អោយ​មេដៃ​គ្រប់​ៗ​គ្នា​ទៅ​លើ​ការ​បកស្រាយ​ចម្រៀង​មរតក​ដើម​មួយ​បទ​នេះ ។

ជា​ការ​ពិត ថ្មី​ៗ​នេះ​លោកយាយ​មួយ​រូប សុំ​គេ​បកស្រាយ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​យប់​នេះ​ហេតុ​អ្វី​បានជា​ខ្ញុំ​ព្រួយ​» ដែល​ជា​សំនៀង​ដើម​របស់ លោកស្រី តារា ចោម​ច័ន្ទ ជា​បទ​មួយ​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​កាលពី​ពេល​កន្លង​ទៅ ។

ជាមួយ​គ្នា​នេះ​ដែរ បើ​ងាក​មក​ការ​បកស្រាយ​ចម្រៀង​របស់​លោកយាយ​នេះ​វិញ ពិតជា​ពីរោះ​រណ្តំ​រហូត​មិន​ចាញ់​ម្ចាស់​ដើម​នោះ​ឡើយ ពោល​ទោះបីជា​លោកយាយ​វ័យ​ចំណាស់​ក៏​ដោយ​នោះ ។

តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ0x017d7 អោយ​ប៉ុន្មាន​ពិន្ទុ ចំពោះ​ការ​បកស្រាយ បទ​ចម្រៀង​មរតក​ដើម​នេះ ។ តាម​រយៈ​ការ​បង្ហោះ​របស់​គណនី Tik Tok មួយ​ឈ្មោះ រ៉ា​ស៊ី ជា​ភាសា​អង់គ្លេស ដោយ​លោក​បាន​បង្ហោះ​វី​ដេ​អូ​សក្មភាព​លោកយាយ​បកស្រាយ​ចម្រៀង​ថា​«​យប់​នេះ​ហេតុ​អ្វី​ខ្ញុំ​ព្រួយ បកស្រាយ​ដោយ​ម៉ាក់យាយ​»​។

នៅ​ក្នុង​ការ​បង្ហោះ​នោះ​ដែរ​ថា ឃើញ​ថា ត្រឹមតែ​រយៈពេល​៦​ម៉ោង​ប៉ុណ្ណោះ​មាន​អ្នក​ចូល​ទស្សនា​ជាង​១៦០​ពាន់​នាក់ ដោយ​កោតសរសើរ​នឹង​សំឡេង​របស់​លោកយាយ​ដែល​បកស្រាយ​ទៅ​បាន​យ៉ាង​ពីរោះ​រណ្តំ​នោះ ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Tik Tok បាន​ចូល​ទៅ​ខ​មិន​ថា​«​សំនៀង​ដើម​របស់​លោកយាយ តារា ចោម​ច័ន្ទ ពេល​នេះ​បកស្រាយ​ដោយ​ម៉ាក់យាយ ម៉ាក់យាយ​ច្រៀង​បាន​ពិ​រោះ​ណាស់​បាទ​» ។ ហើយ​មហាជន​ខ្លះ​ទៀត​លើក​ឡើង​ថា «​ម៉ាក់យាយ​ចាស់​ហើយ នៅ​មាន​សំឡេង​ពិ​រោះ​ទៀត​គួរ​ឲ្យ​សរសើរ​» ។

មហាជន​ខ្លះ​ទៀត​ថា « ម៉ាក់យាយ​សំឡេង​នៅ​តែ​ល្អ ទាំង​ដង្ហើម ទាំង​អឺ​ន​នៅ​អែម​» និង​មហាជន​ខ្លះ​ទៀត​ថា «​សូម​សរសើរ​ម៉ាក់យាយ​ចេះ​ច្រៀង ហើយ​ពិ​រោះ​ទៀត ខ្ញុំ​មិន​ចេះ​ច្រៀង​ទេ​» ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​កន្លង​ទៅ​ប្រមាណ​ជា​៥​ឆ្នាំ​មុន​លោកយាយ​រូប​នេះ​ធ្វើការ​បកស្រាយ​បទ​មួយ​នេះ​ផ្ទុះ​ម្តង​រួច​ហើយ តាម​រយៈ​អក​កេះ​អក​កា​ដង់ ថ្មី​ៗ​នេះ​លោកយាយ​នៅ​តែ​មាន​កម្លាំង​បកស្រាយ​ជា​ថ្មី​ម្តងទៀត​ក៏​ផ្ទុះ​ការ​គាំទ្រ ព្រោះ​សំឡេង​លោកយាយ​មាន​ទឹកដម ស្រួយ​ស្រេះ​តារាចម្រៀង​ល្មម​ៗ​សុំ​ខ្មាស​លោកយាយ​ហើយ​នោះ ។ តើ​បងប្អូន​យល់​យ៉ាងណា​ដែរ ចំពោះ​សំឡេង​របស់​លោកយាយ អាច​ទេ​នេះ​សំឡេង​ក្នុង​ដួងចិត្ត​របស់​បងប្អូន​អ្នក​ស្តាប់​ដូច​គ្នា? ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ